កម្មវិធីអប់រំគ្រូបង្រៀនកម្រិតបឋមសិក្សា ថ្នាក់បរិញ្ញាបត្រអប់រំ (១២+៤) ជំនាន់ទី៤ ឆ្នាំទី២ ឆមាសទី២ ដឹកនាំដោយអ្នកគ្រូឧទេ្ទស ៖ ផល សុមាជីតា មុខវិជ្ជា ៖ វិទ្យាសាស្ត្រ សប្ដាហ៍ទី ៖ ៣ សិក្សាអំពីប្រធានបទ ៖ ប្រភេទសំណួរ និង តេស្តរង្វាយតម្លៃ (តេស្តស្តង់ដា SEA PLM) វត្ថុបំណងមេរៀន៖ – ពន្យល់បានពីប្រវត្តិនិង សារៈសំខាន់នៃតេស្តស្តង់ដា SEA PLM បានច្បាស់លាស់។ – ប្រើប្រាស់តេស្តស្តង់ដា SEA PLM ស្របតាមលក្ខខណ្ឌបាន ត្រឹមត្រូវ។ – រៀបចំតេស្តស្តង់ដា SEA PLM តាមទម្រង់បានត្រឹមត្រូវ តាមរយៈការធ្វើបទបង្ហាញ។ លទ្ធផលសិក្សា៖ – គរុនិស្សិតពន្យល់បានពីប្រវត្តិនិង សារៈសំខាន់នៃតេស្តស្តង់ដា SEA PLM បានច្បាស់លាស់តាមរយៈការធ្វើបទបង្ហាញ។ -គរុនិស្សិតអនុវត្តប្រើប្រាស់តេស្តស្តង់ដា SEA PLM ស្របតាម លក្ខខណ្ឌបានត្រឹមត្រូវតាមរយៈការឆ្លុះបញ្ចាំង។ – គរុនិស្សិតបង្ហាញអាកប្បកិរិយាល្អការទទួលខុសត្រូវ និង ការចូលរួមយ៉ាងសកម្មក្នុងដំណើរការសិក្សា។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱









