កិច្ចប្រជុំស្តីពី ការចែករំលែកបទពិសោធលើដំណើរការវាយតម្លៃកម្មវិធីបណ្តុះបណ្តាលឬកម្មវិធីអប់រំឧត្តមសិក្សា (Program Assessment) តាមក្របខណ្ឌ AUN-QA នៅឆ្នាំសិក្សា២០២៥-២០២៦នេះ អង្គសន្និបាតអប់រំបានកំណត់អាទិភាពនៃការលើកកម្ពស់គុណភាពឧត្តមសិក្សា ដោយផ្តោតលើអាទិភាពចំនួន៤ រួមមានការកែលម្អអភិបាលកិច្ចឧត្តមសិក្សា ការជម្រុញការស្រាវជ្រាវនិងនវានុវត្តន៍ ការពង្រីកអន្តរជាតូនីយកម្ម និងការធ្វើទំនើបកម្មស្ថាប័ន។ ជាកិច្ចឆ្លើយតប វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកស្រីសាស្ត្រាចារ្យជំនួយ ប៉េង ទិត្យសុទ្ធី នាយិការងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មធិការវាយតម្លៃគុណភាពកម្មវិធីអប់រំនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំចែករំលែកជាមួយគណៈគ្រប់គ្រងវិទ្យាស្ថាន ការិយាល័យគាំទ្រ មហាវិទ្យាល័យ និង ដេប៉ាតឺម៉ង់ដើម្បីសិក្សានិងពិនិត្យស្តង់ដារ លក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យ និងប្រៀបធៀបស្តង់ដា, សូចនាករនៃការវាយតម្លៃគុណភាពផ្ទៃក្នុង (IQA) និងក្របខណ្ឌការទទួលស្គាល់គុណភាពអប់រំកម្រិតអាស៊ាន (AUN-QA)។ អង្គប្រជុំបានទទួលស្គាល់ភាពចាំបាច់នៃការធ្វើទំនើបកម្មស្ថាប័ន តាមរយៈការវាយតម្លៃនិងការទទួលស្គាល់គុណភាពអប់រំកម្រិតកម្មវិធី (Program Assessment) ដោយ AUN-QA និងក្របខណ្ឌកម្រិតអន្តរជាតិផ្សេងទៀត។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱


