ការចូលរួមយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ» …………………….. រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សិត សេង បានដឹកនាំគណៈគ្រប់គ្រង បុគ្គលិកអប់រំ គរុនិស្សិត និងសហភាពសហព័ន្ធយុវជនកម្ពុជានៃវិទ្យាស្ថានគរុកោសល្យរាជឋធានីភ្នំពេញ ចូលរួមយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នៅសួនច្បារវត្តបទុម ដើម្បីបង្ហាញនូវក្ដីនឹករលឹក ព្រមទាំងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេង របស់វីរកងកម្លាំងទាំងអស់ដែលបាននិងហ៊ានលះបង់ជីវិត សាច់ស្រស់ឈាមស្រស់ និងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងបុព្វហេតុការពារជាតិមាតុភូមិដោយអង់អាចក្លាហានបំផុត។ ក្នុងឱកាសនេះ គណៈគ្រប់គ្រង បុគ្គលិកអប់រំ គរុនិស្សិត និងសហភាពសហព័ន្ធយុវជនកម្ពុជានៃវិទ្យាស្ថានគរុកោសល្យរាជឋធានីភ្នំពេញ បានចូលរួមនូវក្រមាចំនួន ៥២៥ក្រមា និងបណ្ណជូនពរចំនួន ៥២៥បណ្ណ។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱



















