កិច្ចប្រជុំស្ដីពី «ការណែនាំបង្កើតសម្ភារៈ និងឯកសាគាំទ្រឌីជីថលនីយកម្មសម្រាប់កម្មវិធីអប់រំគ្រូបង្រៀនតាមប្រព័ន្ធ ១២+៤» ………………………. នារសៀលថ្ងៃពុធ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅវិទ្យាស្ថានគរុកោសល្យរាជធានភ្នំពេញ មានការរៀបចំកិច្ចប្រជុំស្ដីពី «គម្រោងអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេស លើជំនាញផលិតសម្ភារៈ និងឯកសាគាំទ្រឌីជីថលម្រាប់កម្មវិធីអប់រំគ្រូបង្រៀនតាមប្រព័ន្ធ ១២+៤» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថាន និងមានការចូលរួមពីគណៈគ្រប់គ្រង ព្រឹទ្ធបុរសរង ប្រធានការិយាល័យ និងគ្រូឧទ្ទេសបង្គោល ផងដែរ។ កម្មវិធីនេះមានគោលបំណង បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រអប់រំ សម្រាប់គ្រូបង្រៀនបឋមសិក្សា និងគ្រូបង្រៀនអនុវិទ្យាល័យនាពេលខាងមុខ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលគាំទ្រដោយបច្ចេកវិទ្យាឌីជីថលសម្រាប់កម្មវិធីអប់រំគ្រូបង្រៀន ក្រោមការគាំទ្រថវិកាពីអង្គការ JICA ក្នុងគម្រោង S-TEC។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱



