ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីបើកសង្ក្រានឆ្នាំថ្មី និងជួបជាមួយអតីតគរុនិស្សិត

Announcement Community Activities Event News & Events
Facebook Telegram
19 Views
Publish Date 03/04/2026
Author samnang pon

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីបើកសង្ក្រានឆ្នាំថ្មី និងជួបជាមួយអតីតគរុនិស្សិត នាព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យ​រាជធា​នីភ្នំពេញ បានរៀបចំពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតប្រចាំឆ្នាំ និងសង្ក្រានឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថាន​ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង បុគ្គលិកអប់រំ អតីតគរុនិស្សិត_គរុនិស្សិត អង្គការដៃគូ និងសប្បុរសជននានា។ ដូចជារៀងរាល់ឆ្នាំដែរ វិទ្យាស្ថានបានរៀបចំឱ្យមានកម្មវិធីជួប​ជាមួយអតីតគរុនិស្សិត ការពិភាក្សា​តុមូលចែករំលែកបទពិសោធ​ការបង្រៀននិងរៀន​ ដើម្បីឱ្យគរុនិស្សិតដែលកំពុងសិក្សាបានស្ដាប់ សួរដេញដោលដកពិសោធ និងខិតខំសិក្សារៀនសូត្រ​បង្កើនមន​សិការវិជ្ជាជីវៈជាគ្រូបង្រៀនឱ្យ​កាន់តែរឹងមាំថែមទៀតនាអនាគត។ ជាមួយគ្នានោះដែរក៏មានការសម្ដែងសិល្បៈនានា​ដែលជា​សមត្ថភាព​របស់គរុនិស្សិត នៅក្នុងក្លឹបសិល្បៈ​នៃ​វិទ្យាស្ថានគរុកោសល្យ​រាជធានីភ្នំពេញ និងសិស្សនៅអនុវិទ្យាល័យអូរ​បែកក្អម មានដូចជា របាំបុរាណ របាំប្រពៃណី ល្ខោននិយាយ ចាប៉ីដងវែង របាំត្រុដិ។ល។ ដែលបានញ៉ាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅកាន់តែមានអត្ថន័យ អធិកអធម និងសប្បាយរីករាយក្រៃលែង។ 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts