កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ស្តីពី ការពិនិត្យមេីលវឌ្ឍនភាពសម្រេចបានឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់វិទ្យាស្ថាន

Announcement Event News & Events Seminar
Facebook Telegram
12 Views
Publish Date 10/03/2026
Author samnang pon

កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ .............................. នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាបច្ចេកទេសប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានបើកកិច្ចប្រជុំ ស្តីពី ការពិនិត្យមេីលវឌ្ឍនភាពសម្រេចបានឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស និងមានការចូលរួមពីសមាជិកនៃក្រុមប្រឹក្សាបច្ចេកទេស។ ក្រោយពីបានស្ដាប់​របាយការណ៍ស្ដីពីវឌ្ឍនភាព និងលទ្ធផលសម្រេចបានឆ្នាំ២០២៥ ទិសដៅឆ្នាំ២០២៦ របស់វិទ្យាស្ថានគរុកោសល្យ​រាជធានីភ្នំពេញ ធ្វើបទបង្ហាញដោយ ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំបានសម្ដែងការកោតសរសើរដល់គណៈគ្រប់គ្រង និងបុគ្គលិកអប់រំនៃវិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញ​ទាំងអស់ ដែលបានខិតខំអនុវត្តការងារបានល្អ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួងអប់រំ យុវជន និងកីឡា។ ក្រោយពីមានកិច្ចពិភាក្សាផ្ដល់ធាតុចូលពីសមាជិកក្រុមប្រឹក្សាបច្ចេកទេសរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន​អង្គប្រជុំបាន​ផ្តល់អនុសាន៍លើ៣ចំណុចសំខាន់ៗ ដើម្បីឱ្យវិទ្យាស្ថានអនុវត្តបន្តគឺ (១)រៀបចំបណ្ដាញគាំទ្រ​សាលាគរុកោសល្យផ្សេងទៀតដើម្បីចែករំលែកឧត្តមានុវត្តន៍ ឱ្យសាលាគរុកោសល្យបង្កើតបាននូវភាព​ជាម្ចាស់ទាំងការងារ​គ្រប់គ្រង និងការងារបច្ចេកទេស (២)ខិតខំអភិវឌ្ឍឱ្យទៅជាមជ្ឈ​មណ្ឌលឧត្តមភាពលើការអប់រំស្តែម ដើម្បីជួយឱ្យ​សិស្សានុសិស្សយើងទទួលបានចំណេះដឹង ជំនាញលើមុខវិជ្ជាស្តែមនេះ​កាន់តែច្រើនឡើង (៣)ត្រូវបន្តពង្រឹងគុណភាពបណ្ដុះបណ្ដាល គាំទ្រដល់ផែនទីបង្ហាញផ្លូវរបស់ក្រសួងមុខងារសាធារណៈក្នុងការគាំទ្រដល់​ការបណ្ដុះបណ្ដាលគ្រូបង្រៀនរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន បានសង្កត់​ធ្ងន់លើការគាំទ្រគោលនយោបាយគ្រូបង្រៀនផ្អែលលើកិច្ចព្រមព្រៀងការងារ ជាមួយគ្នានេះក៏យើងត្រូវនៅបន្តអនុវត្តការ​បណ្ដុះបណ្ដាលគ្រូក្របខណ្ឌផងដែរ ទៅតាមតម្រូវការជាក់ស្ដែងតាមឆ្នាំនីមួយៗ។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Latest Related Posts