PTEC Updates & Press

News & Announcements

Stay updated with the latest news, academic events, campus notices, and official announcements from Phnom Penh Teacher Education College.

ផ្សាយផ្ទាល់ ៖ បាឋកថាពិសេសរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ “បំណិនឌីជីថលដើម្បីដោះស្រាយបញ្ហា” នៅក្នុងកម្មវិធី “យុវជន២១” ឬ “Youth21st” ឆ្នាំ២០២១ PTEC-NEWS
24/06/2021

ផ្សាយផ្ទាល់ ៖ បាឋកថាពិសេសរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ “បំណិនឌីជីថលដើម្បីដោះស្រាយបញ្ហា” នៅក្នុងកម្មវិធី “យុវជន២១” ឬ “Youth21st” ឆ្នាំ២០២១

ផ្សាយផ្ទាល់ ៖ បាឋកថាពិសេសរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ “បំណិនឌីជីថលដើម្បីដោះស្រាយបញ្ហា” នៅក្នុងកម្មវិធី “យុវជន២១” ឬ “Youth21st” ឆ្នាំ២០២១ តំណភ្ជាប់សម្រាប់ការទស្សនាការផ្សាយផ្ទាល់៖ https://web.facebook.com/watch/live/?v=190129033129456&ref=watch_permalink

PTEC Chanpisith DY
វគ្គបំប៉នស្តីពីការប្រើប្រាស់កម្មវិធី Zoom PTEC-NEWS
29/04/2021

វគ្គបំប៉នស្តីពីការប្រើប្រាស់កម្មវិធី Zoom

ថ្ងៃទី២៨ មេសា ២០២១ វិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញបានធ្វើវគ្គបំប៉នស្ដីពីការប្រើប្រាស់កម្មវិធី ZOOM និងកម្មវិធីពាក់ព័ន្ធផ្សេងទៀតដល់គ្រូឧទ្ទេស គ្រូណែនាំនៅវិទ្យាល័យអនុវត្តអូបែកក្អម និងគរុនិស្សិតទាំងអស់ សរុបសិក្ខាកាមប្រមាណ៥៥០នាក់ ចែកចេញជា ៧ក្រុម ដើម្បីត្រៀមអនុវត្តកម្មសិក្សាគរុកោសល្យតាមអនឡាញ ខណ:ការីករាលដាលជំងឺកូវីដ១៩ នៅតែបន្ត៕ https://youtu.be/3hdvzQYGWqIhttps://youtu.be/rJAXxlKxCIQhttps://youtu.be/gmNj0A_uUHw

PTEC Chanpisith DY
ព្រឹត្តិបត្រស្រាវជ្រាវ លើកដំបូង (ភាគ១) របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ PUBLICATION
31/03/2021

ព្រឹត្តិបត្រស្រាវជ្រាវ លើកដំបូង (ភាគ១) របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

   ព្រឹត្តិបត្រស្រាវជ្រាវ លើកដំបូង (ភាគ១) របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចេញព្រឹត្តិបត្រស្រាវជ្រាវលើកដំបូងរបស់ខ្លួន ដែលជាសមិទ្ធផលស្រាវជ្រាវប្រតិបត្តិរបស់គ្រូឧទ្ទេសនៃវិទ្យាស្ថាន ក្នុងឆ្នាំសិក្សា ២០១៩-២០២០ កន្លងទៅ។ ការចេញផ្សាយព្រឹត្តិបត្រនេះ មានគោលបំណងផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍អំពីលទ្ធផលនៃប្រសិទ្ធិភាពក្នុងការប្រើប្រាស់វិធីសាស្រ្តបង្រៀន និងរៀនក្នុងថ្នាក់របស់គ្រូឧទ្ទេសដែលជាអ្នកស្រាវជ្រាវដោយផ្ទាល់ ក្នុងកំឡុងពេលដំណើរការអប់រំគ្រូបង្រៀននៅក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ទៅដល់អ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីរួមចំណែកជាគំនិតក្នុងការលើកកម្ពស់គុណភាពបង្រៀន និងរៀននៅប្រទេសកម្ពុជាយើង។ តំណភ្ជាប់សម្រាប់ទាញយកព្រឹត្តិបត្រស្រាវជ្រាវ៖...

PTEC dychanpisith
ទំនួលខុសត្រូវខ្ពស់របស់សិស្សជាកត្តាកំណត់ភាពជោគជ័យក្នុងការរៀនអនឡាញ PTEC-NEWS
10/03/2021

ទំនួលខុសត្រូវខ្ពស់របស់សិស្សជាកត្តាកំណត់ភាពជោគជ័យក្នុងការរៀនអនឡាញ

ការរៀន និងបង្រៀនតាមអនឡាញជាបរិបទថ្មីនៃប្រព័ន្ធអប់រំ គិតចាប់ពីមានវត្តមានជំងឺកូវីដ-១៩ដំបូងក្នុងប្រទេសកម្ពុជា កាលពីដើមឆ្នាំ២០២០។ គ្រឹះស្ថានអប់រំ ទាំងរដ្ឋ និងឯកជន ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ហើយជំនួសមកវិញ នូវការរៀនតាមអនឡាញ។ ការផ្លាស់ប្ដូរភ្លាមៗនេះ បាននាំមកនូវផលវិបាកច្រើន សម្រាប់គ្រូ និងសិស្ស ក្នុងការសម្របខ្លួនទៅនឹងអ្វីមួយ ដែលពួកគេពុំបានត្រៀមខ្លួនទុកជាមុន។ «ធ្លាប់តែអង្គុយរៀនក្នុងថ្នាក់ មានមិត្តភក្តិជជែកភិភាក្សាការងារជាក្រុម ហើយប្ដូរមករៀនតែម្នាក់ឯងទល់មុខកុំព្យូទ័រអ៊ីចឹង ខ្ញុំហាក់មានអារម្មណ៍ថាប្លែកខ្លាំង...

PTEC dychanpisith
សិក្ខាសាលាស្តីពី ការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសនៅ TEC PTEC-NEWS
27/02/2021

សិក្ខាសាលាស្តីពី ការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសនៅ TEC

សិក្ខាសាលាស្តីពី ការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសនៅ TEC ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។ អ្នកចូលរួមបានជួបជុំគ្នានៅខេត្តកំពង់ស្ពឺ តែសាស្រ្តាចារ្យជប៉ុនមកពីហ៊ីរ៉ូស៊ីម៉ា និងក្យូតូ បានចូលរួមតាមរយៈ Zoom តាមអ៊ិនធឺណែត។ គោលបំណងសំខាន់នៃសិក្ខាសាលាគឺ ដើម្បីពិភាក្សាលើបញ្ហាការគ្រប់គ្រងរបស់ TEC ពីទស្សនៈស្ថាបនានិយម (constructivism) ។...

PTEC dychanpisith
សិក្ខាសាលាបំប៉ន “ការបញ្ចូលការគោលវិធីបង្រៀនតាមបែបស្ថាបនា constructivism ក្នុងការបង្រៀននៅ TECs” PTEC-NEWS
18/02/2021

សិក្ខាសាលាបំប៉ន “ការបញ្ចូលការគោលវិធីបង្រៀនតាមបែបស្ថាបនា constructivism ក្នុងការបង្រៀននៅ TECs”

១៧-១៨ កុម្ភៈ ២០២១៖ សិក្ខាសាលាបំប៉ន «ការបញ្ចូលការគោលវិធីបង្រៀនតាមបែបស្ថាបនា Constructivism ក្នុងការបង្រៀននៅ TECs» គាំទ្រដោយ JICA/ETEC៕

PTEC dychanpisith
វគ្គបណ្តុះបណ្តាលកម្មវិធីសិក្សាព័ត៌មានវិទ្យាលើកទី១ ស្តីពីការ “សរសេរកូដ” PTEC-NEWS
03/02/2021

វគ្គបណ្តុះបណ្តាលកម្មវិធីសិក្សាព័ត៌មានវិទ្យាលើកទី១ ស្តីពីការ “សរសេរកូដ”

គ្រូឧទ្ទេសនៃដេប៉ាតឺម៉ង់ ICT របស់ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចូលរួមវគ្គបណ្តុះបណ្តាលកម្មវិធីសិក្សាព័ត៌មានវិទ្យា ស្តីពីការ “សរសេរកូដ” (Computational Thinking) ដែលប្រព្រឹត្តទៅលើកទី១ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅបន្ទប់ប្រជុំរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលរៀបចំដោយអង្គការ InSTEDD និងគាំទ្រដោយ...

PTEC dychanpisith
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់សៀវភៅជាច្រើនមុខ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់ឯកឧត្តមបណ្ឌិសភាចារ្យ សម្រាប់ដាក់នៅក្នុងបណ្ណាល័យវិទ្យាស្ថាន PTEC-NEWS
02/02/2021

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់សៀវភៅជាច្រើនមុខ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់ឯកឧត្តមបណ្ឌិសភាចារ្យ សម្រាប់ដាក់នៅក្នុងបណ្ណាល័យវិទ្យាស្ថាន

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមសម្ដែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់សៀវភៅជាច្រើនមុខ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់ឯកឧត្តមបណ្ឌិសភាចារ្យ សម្រាប់ដាក់នៅក្នុងបណ្ណាល័យវិទ្យាស្ថាន ជាប្រយោជន៍ដល់ការស្រាវជ្រាវរបស់គរុនិស្សិត និងអ្នកសិក្សាផ្សេងៗទៀត។ យើងខ្ញុំសូមគោរពជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ លោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបប្រទះតែសេចក្ដីសុខ ចម្រើនជានិច្ចនិរន្ត!

PTEC dychanpisith
ប្រជុំក្រុមការងារស្រាវជ្រាវប្រតិបត្តិ  បំប៉នសមត្ថភាព ណែនាំ និងពិនិត្យវឌ្ឍនភាពកិច្ចការស្រាវជ្រាវប្រតិបត្តិ PTEC-NEWS
02/02/2021

ប្រជុំក្រុមការងារស្រាវជ្រាវប្រតិបត្តិ បំប៉នសមត្ថភាព ណែនាំ និងពិនិត្យវឌ្ឍនភាពកិច្ចការស្រាវជ្រាវប្រតិបត្តិ

ថ្ងៃទី០១ កុម្ភៈ ២០២១ គ្រូឧទ្ទេសវិទ្យាស្ថាន ដែលជាក្រុមការងារស្រាវជ្រាវប្រតិបត្តិ បានទទួលការបំប៉នសមត្ថភាព ណែនាំ និងពិនិត្យវឌ្ឍនភាពកិច្ចការស្រាវជ្រាវប្រតិបត្តិរបស់ខ្លួនពីសំណាក់លោកបណ្ឌិត ឈីញ ស៊ីថា ជាអ្នកប្រឹក្សាបច្ចេកទេស នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ៕

PTEC dychanpisith
ការប្រជុំណែនាំកម្មសិក្សាគរុកោសល្យសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន១២+២ កម្រិតមូលដ្ឋានបង្រៀននៅអនុវទ្យាល័យ PTEC-NEWS
01/02/2021

ការប្រជុំណែនាំកម្មសិក្សាគរុកោសល្យសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន១២+២ កម្រិតមូលដ្ឋានបង្រៀននៅអនុវទ្យាល័យ

ថ្ងៃទី ០១ កុម្ភ: ២០២១ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានប្រជុំណែនាំកម្មសិក្សាគរុកោសល្យសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន ១២+២ កម្រិតមូលដ្ឋានបង្រៀននៅអនុវទ្យាល័យ ឆ្នាំទី២។ កម្មសិក្សានេះមានរយ:ពេលសរុប ៨ សប្ដាហ៍ គិតចាប់ពីថ្ងៃទី០២ ខែកុម្ភ: ដល់ថ្ងៃទី៣០ ខែមីនា ២០២១៕

PTEC dychanpisith
សេចក្តី​ជូន​ដំណឹង ស្តីពី​ការជ្រើសរើស​គរុនិស្សិត​សម្រាប់ហាត់ការ និងបំប៉នសមត្ថភាព សម្រាប់​បម្រើការ​នៅ​វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ANNOUNCEMENT
28/01/2021

សេចក្តី​ជូន​ដំណឹង ស្តីពី​ការជ្រើសរើស​គរុនិស្សិត​សម្រាប់ហាត់ការ និងបំប៉នសមត្ថភាព សម្រាប់​បម្រើការ​នៅ​វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសគរុនិស្សិតសម្រាប់ហាត់ការ និងបំប៉នសមត្ថភាព សម្រាប់បម្រើការនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។គរុនិស្សិតអាចចូលទាញយកពាក្យស្នើសុំតាមលីងខាងក្រោម៖ https://drive.google.com/file/d/15N2-XNGN0neG6-TrM2Mnq-wxG5PZMiZ5/view?fbclid=IwAR34OAXv-5dvuKLRAFbbWEPG3-wDe5_KIvZiaDM8PuT8fhO3w4O8peGHWH4

PTEC dychanpisith
ការចុះជួយសាលារៀនបឋមសិក្សានៅក្នុងខេត្តកោះកុង នៃក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញលើកទី១៩ PTEC-NEWS
23/01/2021

ការចុះជួយសាលារៀនបឋមសិក្សានៅក្នុងខេត្តកោះកុង នៃក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញលើកទី១៩

កាលពីថ្ងៃទី១៣ ដល់ទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចុះជួយដល់សាលារៀនបឋមសិក្សាចំនួន៤ នៅក្នុងខេត្តកោះកុងរួមមាន សាលាបឋមសិក្សាត្រពាំងកណ្ដោល សាលាបឋមសិក្សាឈូក ស្ថិតនៅក្នុងស្រុកស្រែអំបិល សាលាបឋមសិក្សាទីរួមខេត្ត និងសាលាបឋមសិក្សាប៉ាកខ្លងស្ថិននៅក្នុងទីរួមខេត្តកោះកុង។ សកម្មភាពនៃការចុះជួយនេះរួមមានការបំប៉នពីវិធីសាស្រ្តបង្រៀន និងការផលិតសម្ភារឧបទ្ទេសមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្តដល់លោកគ្រូអ្នកគ្រូ ការចែកសម្ភារឧបទ្ទេស សៀវភៅសិក្សា និងសម្ភារសិក្សាមួយចំនួនដល់សាលារៀន និងសិស្សានុសិស្ស ក្នុងគោលបំណងជួយបង្កើនគុណភាព...

PTEC dychanpisith