/ Publications / Student Teacher Action Research / ការប្រើប្រាស់កាយវិការទំនាក់ទំនងបែបវិជ្ជមានរបស់គ្រូដើម្បីជំរុញទំនាក់ទំនងរវាងគ្រូនិងសិស្សនៅក្នុងថ្នាក់រៀនគណិតវិទ្យាថ្នាក់ទី៧ (Using Positive Non-verbal Communication to Enhance Teacher-Pupil Interaction in The Mathematics Class of Grade 7)

ការប្រើប្រាស់កាយវិការទំនាក់ទំនងបែបវិជ្ជមានរបស់គ្រូដើម្បីជំរុញទំនាក់ទំនងរវាងគ្រូនិងសិស្សនៅក្នុងថ្នាក់រៀនគណិតវិទ្យាថ្នាក់ទី៧ (Using Positive Non-verbal Communication to Enhance Teacher-Pupil Interaction in The Mathematics Class of Grade 7)

Facebook Telegram
1 Views
Student Teacher Name Avatar ញឹម ចាន់ថុល (NHIM Channthol)

Abstract

សង្ខេបន័យ (Khmer Abstract)

ការស្រាវជ្រាវលើការប្រើប្រាស់កាយវិការវិជ្ជមាន (NVC) ជំរុញទំនាក់ទំនងគ្រូនិងសិស្សនៅក្នុងថ្នាក់រៀនគណិតវិទ្យាមានគោលបំណងសំខាន់គឺដើម្បីពិនិត្យមើលអំពីប្រសិទ្ធភាពនៃការប្រើប្រាស់កាយវិការវិជ្ជមាន (NVC) របស់គ្រូក្នុងការដើម្បីជំរុញទំនាក់ទំនងរវាងគ្រូនិងសិស្សនៅក្នុងថ្នាក់រៀន។ ការស្រាវជ្រាវប្រតិបត្តិនេះធ្វើឡើងតាមបែបគុណវិស័យដោយអ្នកស្រាវជ្រាវ បានជ្រើសរើសសិស្សចូលរួមស្រាវជ្រាវចំនួន ៣ នាក់ក្នុងចំណោមសិស្សថ្នាក់ទី ៧ ចំនួន ៤៣ នាក់ នៅវិទ្យាល័យជាស៊ីមសាមគ្គី ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។ អ្នកស្រាវជ្រាវ បានប្រើទម្រង់សង្កេត (Observation checklist) និងការសម្ភាសន៍ (Semi-structured interview) ជាឧបករណ៍សម្រាប់ប្រមូលទិន្នន័យ។ ការសង្កេតសិស្សម្នាក់ៗ បានធ្វើឡើងចំនួនបួនដងជារៀងរាល់ម៉ោងបង្រៀនគណិតវិទ្យា និងធ្វើការសម្ភាសន៍សិស្សចំនួនបីនាក់ដោយប្រើរយៈពេលចន្លោះពី ១០ នាទីទៅ ១៥ នាទីក្នុងម្នាក់ៗ។ អ្នកស្រាវជ្រាវ បានធ្វើការវិភាគទិន្នន័យសម្ភាសន៍ដោយប្រើ ៦ ជំហាននៃការវិភាគលំនាំ Thematic Analysis។

ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវនោះ អ្នកស្រាវជ្រាវអាចសន្និដ្ឋាន បានថា ការប្រើប្រាស់កាយវិការវិជ្ជមាន នៅក្នុងថ្នាក់រៀនពិតជាមានឥទ្ធិពលលើទំនាក់ទំនងរវាងគ្រូនិងសិស្សដូចជា៖ អាចជួយជំរុញសិស្សឱ្យកាន់តែមានភាពជិតស្និទ្ធជាមួយគ្រូ បង្កើនចំណាប់អារម្មណ៍ក្នុងការរៀនសូត្ររបស់សិស្ស ជំរុញឱ្យសិស្សមានការចូលរួម និងជួយដល់ការគាំទ្រផ្លូវចិត្តរបស់សិស្សផងដែរ។

ជាចុងក្រោយអ្នកស្រាវជ្រាវសូមសំណូមពរឱ្យអ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយលើប្រធានបទការប្រើប្រាស់កាយវិការវិជ្ជមាននោះធ្វើឡើងនៅគ្រប់កម្រិតថ្នាក់ទាំងអស់។ បន្ទាប់ពីការបញ្ជាក់នូវការប្រើប្រាស់ទំនាក់ទំនងនៃកាយវិការបែបវិជ្ជមានរួចមកអ្នកស្រាវជ្រាវសូមស្នើឱ្យលោកគ្រូអ្នកគ្រូអនុវត្តកាយវិការវិជ្ជមាន (NVC) នោះឱ្យបានខ្ជាប់ខ្ជួនជាមួយសិស្សគ្រប់រូប ដើម្បីឱ្យទំនាក់ទំនងរវាងគ្រូនិងសិស្សកាន់តែមានប្រសិទ្ធភាព។

Abstract (English)

The study aims to investigate the effectiveness of teachers' use of positive non-verbal communication (NVC) with students and how it enhances teacher-pupil interaction in math class. In this research, three students from Grade 7 were selected from a total of forty-three students at Chea Sim Samaky High School in Phnom Penh by using a qualitative research method. The researchers used observation and interviewing as data collection tools by observing three students four times and interviewing three students for 10 to 15 minutes each. The researcher analyzed the interview questions using the six steps of thematic analysis.

Based on the results of this research, the researcher can conclude that the use of positive non-verbal communication in the classroom influences the interaction between teachers and students and can help motivate students to be closer to the teacher, increase student interest in learning, support student engagement, and help reach the emotional support of students as well.

Finally, it is possibly suggesting further research on positive non-verbal communication be conducted at all levels of education based on the study's findings. After employing positive non-verbal communication in mathematics class, the researcher proposed that other teachers do it with greater frequency. Later, researchers should use this method on other subjects as well.

Keywords

Action ResearchStudent Teacher Action Researches

Document Preview

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Organization Details

Institute-Wide Publication
Faculty
Faculty of Sciences Education
Department
Department of Mathematics
Project Advisor / Mentor
CHANRAKSMEY THOLTHOEUN

Publication Status

Review Status
Approved
Verified
Public Access
Available across institutional repository

Publication Type

Action Research Student Teacher Action Researches

Post Details

Academic Year
2022-2023
Year
2023
Document Access Control
public
Academic Journal / Research Journal
ព្រឹត្តិបត្រស្រាវជ្រាវអប់រំ គរុនិស្សិត១២+៤ ជំនាន់ទី២ (២០២២-២០២៣)
Published On
August 15, 2023

Latest Related Posts