សង្ខេបន័យ (Khmer Abstract)
ការសិក្សាស្រាវជ្រាវនេះមានគោលបំណងពិនិត្យមើលប្រសិទ្ធភាពនៃការប្រើប្រាស់រូបថ្លុកគំនិត (Concept Cartoons) ក្នុងការអប់រំវិទ្យាសាស្ត្រ សម្រាប់ជំរុញការលើកហេតុផល និងការជជែកពិភាក្សាតស៊ូមតិរបស់សិស្សនៅកម្រិតបឋមសិក្សា។ សិស្សមួយថ្នាក់ចំនួន ១៩ នាក់នៅថ្នាក់ទី៦ ត្រូវបានជ្រើសរើសជាទំហំប្រជាសាស្ត្រសិក្សា ហើយសិស្ស ៣ នាក់ត្រូវបានជ្រើសរើសជាគំរូតំណាង។ ការសិក្សាស្រាវជ្រាវនេះបានប្រើប្រាស់វិធីសាស្ត្របែបគុណវិស័យ ដោយប្រើប្រាស់បទសម្ភាសន៍ពាក់កណ្តាលរចនាសម្ព័ន្ធ (Semi-structured interviews) និងតារាងត្រួតពិនិត្យការសង្កេត (Observation checklists) ជាឧបករណ៍សម្រាប់ប្រមូលទិន្នន័យ។ អ្នកស្រាវជ្រាវបានប្រើប្រាស់ការវិភាគតាមប្រធានបទ (Thematic analysis) ដើម្បីវិភាគទិន្នន័យ។
ដើម្បីពិនិត្យមើលថាតើរូបថ្លុកគំនិតមានប្រសិទ្ធភាពសម្រាប់ជំរុញការលើកហេតុផលរបស់សិស្សក្នុងការអប់រំវិទ្យាសាស្ត្រឬអត់ អ្នកស្រាវជ្រាវបានអនុវត្តរូបថ្លុកគំនិតចំនួន ៤ លើកក្នុងដំណើរការបង្រៀន និងរៀននៅក្នុងថ្នាក់រៀនជាក់ស្តែង។
លទ្ធផលស្រាវជ្រាវបានបង្ហាញយ៉ាងច្បាស់ថា ការលើកហេតុផល និងការតស៊ូមតិត្រូវបានជំរុញយ៉ាងសកម្មនៅពេលដែលរូបថ្លុកគំនិតត្រូវបានដាក់បញ្ចូលក្នុងដំណើរការបង្រៀន និងរៀនមុខវិជ្ជាវិទ្យាសាស្ត្រ។ លើសពីនេះ រូបថ្លុកគំនិតអាចជំរុញការលើកហេតុផលរបស់សិស្សតាមរយៈការបង្កឱ្យមានការជជែកដេញដោល ការធ្វើឱ្យហេតុផលអាចមើលឃើញច្បាស់ ការចោទសួរ និងការចូលរួមក្នុងកិច្ចពិភាក្សា។
អ្នកស្រាវជ្រាវសូមផ្ដល់អនុសាសន៍ដល់ការស្រាវជ្រាវនាពេលអនាគតឱ្យបង្កើនទំហំគំរូ និងពង្រីកវិសាលភាពនៃការស្រាវជ្រាវ។ លើសពីនេះ ការស្រាវជ្រាវនាពេលអនាគតគួរតែអនុវត្តរូបថ្លុកគំនិតនៅកម្រិតថ្នាក់ផ្សេងៗគ្នា ដើម្បីមើលប្រសិទ្ធភាព និងប្រើប្រាស់ក្នុងមុខវិជ្ជាផ្សេងៗទៀត។
Abstract (English)
This research study aims to examine the efficiency of using concept cartoons in science education for eliciting students' argumentation in primary school. A class of 19 students in grade 6 was chosen to be the population size and three out of 19 were selected as the sampling. The research study employed a qualitative approach by using semi-structured interviews and observation checklists as a tool for data collection. The researcher used thematic analysis to analyze the data.
To see whether concept cartoons are effective for eliciting students' argumentation in science education, the researcher implemented concept cartoons four times in the process of teaching and learning in the classroom.
The findings clearly showed that argumentation was elicited when the concept cartoons were implemented during the process of teaching and learning in science education. Moreover, concept cartoons could elicit students' argumentation by provoking debate, making reasons visible, questioning, and involving in discussion.
The researcher would recommend all the future research to include a larger sample size and extend the scope of research. Moreover, future research should implement concept cartoons in different grade levels to see the effectiveness of concept cartoons for eliciting students' argumentation and use in different subjects. Furthermore, using more than four times of concept cartoons in the class should be considered to see the results of the concept cartoons for eliciting students' argumentation.
Discussion & Comments 0
Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.