សង្ខេបន័យ (Khmer Abstract)
ការសិក្សាស្រាវជ្រាវនេះមានគោលបំណងគឺ ១) សិក្សាពីប្រសិទ្ធភាពនៃការអនុវត្តវិធីសាស្ត្របង្រៀននិងរៀនតាមបែបActionរិះរក ដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្សលើមុខវិជ្ជាគីមីវិទ្យាថ្នាក់ទី៨ ករណីសិក្សាលើមេរៀន ធាតុ អង្គធាតុសុទ្ធ និងសមាសធាតុ និង ២) ស្វែងយល់ពីចំណាប់អារម្មណ៍របស់សិស្សក្នុងការអនុវត្តវិធីសាស្ត្របង្រៀននិងរៀនតាមបែបActionរិះរក។ ការស្រាវជ្រាវនេះមានរយៈពេល ១០ សប្ដាហ៍ និងមានសំណាកសរុបចំនួន ៤៦ នាក់ដែលត្រូវបែងចែកជាពីរថ្នាក់ផ្សេងគ្នា ដើម្បីសិក្សាពីប្រសិទ្ធភាពនៃការអនុវត្តវិធីសាស្ត្របង្រៀននិងរៀនតាមបែបActionរិះរក។ ការស្រាវជ្រាវនេះសិក្សាតាមបែបបរិមាណវិស័យ ព្រមទាំងប្រើប្រាស់ឧបករណ៍ស្រាវជ្រាវមានដូចជា បុរេតេស្ត តេស្តបញ្ចប់ និងកម្រងសំណួរនៃចំណាប់អារម្មណ៍របស់សិស្សលើប្រភេទសំណួរដែលមាន ៥ លក្ខខណ្ឌសម្រាប់ជ្រើសរើស (Likert Scale)។ ទិន្នន័យត្រូវបានវិភាគនៅក្នុងកម្មវិធី SPSS Version 22 ដើម្បីគណនាពិន្ទុមធ្យម (Mean) គម្លាតស្តង់ដារ (SD) រកតម្លៃ P-Value និងប្រើប្រាស់សន្ទស្សន៍តម្លៃមធ្យម (WAI: Weight Average Index)។
លទ្ធផលនៃការស្រាវជ្រាវនេះ បានបង្ហាញថា ការអនុវត្តវិធីសាស្ត្របង្រៀននិងរៀនតាមបែបActionរិះរក មានពិន្ទុមធ្យមគឺ Mean=23.04 និងគម្លាតស្តង់ដារគឺ SD=2.96 ចំណែកឯការអនុវត្តវិធីសាស្ត្របង្រៀននិងរៀនតាមបែបប្រពៃណីមានពិន្ទុមធ្យមគឺ Mean=14.17 គម្លាតស្តង់ដារគឺ SD=5.88 និងតម្លៃ P-Value គឺ 0.000*** ដែលតម្លៃ p តូចជាង 0.05 (p < 0.05)។ លទ្ធផលនៃការស្រាវជ្រាវនេះ បង្ហាញថាការអនុវត្តវិធីសាស្ត្របង្រៀននិងរៀនតាមបែបActionរិះរក បង្កើនលទ្ធផលសិក្សារបស់សិស្សបានល្អប្រសើរជាងការអនុវត្តវិធីសាស្ត្របង្រៀននិងរៀនតាមបែបប្រពៃណី។ ការអនុវត្តវិធីសាស្ត្របង្រៀននិងរៀនតាមបែបActionរិះរកធ្វើឱ្យសិស្សមានការពេញចិត្តលើការអនុវត្ត សិស្សមានភាពសកម្ម ព្រមទាំងអភិវឌ្ឍសមត្ថភាពលើចំណេះដឹង និងបំណិនផងដែរ។
សរុបសេចក្ដីមក ការអនុវត្តវិធីសាស្ត្របង្រៀននិងរៀនតាមបែបActionរិះរក មិនត្រឹមតែបង្កើនលទ្ធផលសិក្សារបស់សិស្សតែប៉ុណ្ណោះទេ ព្រមទាំងធ្វើឱ្យសិស្សមានភាពសកម្ម បំណិននៅក្នុងការពិសោធន៍ សង្កេត កត់ត្រាលទ្ធផល វិភាគនិងសន្និដ្ឋាន មានការសហការក្នុងការងារក្រុមយ៉ាងសកម្មនិងមានទំនួលខុសត្រូវចំពោះកិច្ចការរបស់ខ្លួនថែមទៀតផង។
Abstract (English)
This study has two main objectives: 1) study the effectiveness of the implementation of an inquiry-based leaning (IBL) to improve students’ learning outcome in grade 8 chemistry a case study lesson elements pure substance and compounds and 2) to understand students’ interest in applying Inquiry Based Learning. The research lasted 10 weeks and consisted of a total of 46 samples, which were divided into two classes to study the effectiveness of the implementation of IBL. The study was conducted quantitatively and using research tools such as pre-tests, post-tests and questionnaires on students’ perceptions of the five types of questionnaires (Likert Scale). Data analysis was performed in SPSS Version 22 to calculate the mean, standard deviation, p-value and use the weight average index (WAI).
The results showed that, through the implementation of IBL, students’ post-test results had an average score of 23.04 and standard deviation 2.96, while through the implementation of a traditional method, the average score of 14.17 standard deviation 5.88 and p-value 0.000*** (p < 0.05). Based on the research results show that Inquiry Based Learning increase student learning outcome better than traditional method. After implementing IBL makes students more satisfied with the practice as well as more active students, develop their knowledge and skills.
Overall, the implementation of Inquiry Based Learning not only increased students’ learning outcome, but also makes students more active, skills in experimentation, observation, recording of results, analysis, conclusion, active collaboration, and responsibility for their work.
Discussion & Comments 0
Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.