សង្ខេបន័យ (Khmer Abstract)
ការសិក្សាអំពីការអនុវត្តយុទ្ធវិធី គិត-ដៃគូ-ចែករំលែក ដើម្បីជំរុញលើលទ្ធផលសិក្សារបស់សិស្សនៃជីវវិទ្យាថ្នាក់ទី៧៖ ការសិក្សានៅលើមេរៀន “រុក្ខជាតិឥតផ្កា” មានគោលបំណងវាយតម្លៃលើលទ្ធផលសិក្សា និងចំណាប់អារម្មណ៍របស់សិស្សក្រោយពីអនុវត្តយុទ្ធវិធីគិត-ដៃគូ-ចែករំលែក។ ការសិក្សានេះធ្វើឡើងរយៈពេល ១០ សប្ដាហ៍នៃវិទ្យាល័យជាស៊ីមសាមគ្គី ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ជាមួយសំណាកគំរូជាសិស្សថ្នាក់ទី៧ ចំនួនសរុប ៧៤ នាក់ ត្រូវបានជ្រើសរើសដោយគោលបំណង (Purposive sampling)។ ការស្រាវជ្រាវនេះធ្វើឡើងតាមបែបបរិមាណវិស័យ និងប្រើប្រាស់ឧបករណ៍ស្រាវជ្រាវដូចជា កម្រងសំណួរតេស្ត (បុរេតេស្ត និងតេស្តបញ្ចប់) និងកម្រងសំណួរស្ទង់មតិលើចំណាប់អារម្មណ៍របស់សិស្សផ្ដោតលើចំណេះដឹង និងឥរិយាបថសិស្សលើការអនុវត្តយុទ្ធវិធីគិត-ដៃគូ-ចែករំលែក ដែលជាមាត្រដ្ឋាន (Likert Scale ៥ កម្រិត)។ ការវិភាគទិន្នន័យពីការធ្វើតេស្ត និងស្ទង់មតិ ត្រូវបានវិភាគក្នុងកម្មវិធី SPSS (IBM SPSS statistic 22) និង Microsoft Excel 2019។
តាមរយៈលទ្ធផលតេស្តបញ្ចប់របស់ក្រុមសិក្សា បានបង្ហាញថាការអនុវត្តយុទ្ធវិធីគិត-ដៃគូ-ចែករំលែក (TPS) បានជំរុញឱ្យលទ្ធផលសិក្សារបស់សិស្សមានការកើនឡើងជាវិជ្ជមាន។ បន្ថែមពីនោះ លទ្ធផលនៃចំណាប់អារម្មណ៍របស់សិស្សក្នុងការអនុវត្តយុទ្ធវិធីគិត-ដៃគូ-ចែករំលែក បានបង្ហាញថាសិស្សងាយយល់ខ្លឹមសារមេរៀន ចូលចិត្ត និងចង់ឱ្យមានការពិភាក្សាជាដៃគូនៅថ្នាក់រៀនជាបន្តបន្ទាប់។
យ៉ាងណាមិញ ការស្រាវជ្រាវនៅមានកម្រិតនៅឡើយ ដូចនេះអ្នកស្រាវជ្រាវសូមផ្ដល់ជាអនុសាសន៍មួយចំនួនដល់អ្នកស្រាវជ្រាវក្រោយៗដូចជា (១) ពង្រឹងលើការប្រើប្រាស់យុទ្ធវិធីគិត-ដៃគូ-ចែករំលែកលើចំណុចមួយចំនួនបន្ថែមគឺ ការកំណត់ពេលវេលា សមត្ថភាពសិស្ស ទំហំថ្នាក់រៀន និងសកម្មភាពសិស្ស (២) អនុវត្តយុទ្ធវិធីនោះ គួរផ្ដោតលើចំណុចផ្សេងៗដូចជា បំណិនគិត បំណិនអាន បំណិនសង្កេត និងបំណិនបកស្រាយ ឬចែករំលែកជាដើម ដើម្បីដោះស្រាយបញ្ហានៅក្នុងវិស័យអប់រំឱ្យមានប្រសិទ្ធភាព។
Abstract (English)
The study about “The Implement of Think-Pair-Share Strategy to Enhance Students’ Learning outcome in Biology, grade 7: A Study of Cryptogam lesson has objective is evaluate students' learning outcomes and students’ perception after implementing the Think-Pair-Share strategy. The study was conducted for 10 weeks at Chea Sim Samaki High School in grade 7 of the academic year 2022-2023 that selected 74 students in grade 7 by purposive sampling. This research used quantitative method and research tools such as: test (pre-test and post-test) and perception survey by 5 points Likert scale that focus on knowledge and attitude. Quantitative data used SPSS (IBM SPSS statistic 22) and Microsoft Excel 2019 to analyze data.
By the result of post-test after the implementation of Think-Pair-Share strategy, there were positive impacts of students’ learning outcomes. In addition, the results of students' perception in implementing Think-Pair-Share strategy showed that students were easy to understand the lesson, satisfied and wanted to have a partner discussion in the class more.
The research still has some limitations, so the researcher would like to give some recommendations: (1) To Strengthen of using of Think-Pair-Share need to know some points such as: time management time, students’ abilities, class size, and observing student activities. (2) Implement this strategy can focus on other skills such as: thinking skill, reading skill, observation skill, and speaking or sharing skill to solve problems in education.
Discussion & Comments 0
Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.