សង្ខេបន័យ (Khmer Abstract)
ការសិក្សាស្រាវជ្រាវនេះមានគោលបំណងសិក្សាពីការអនុវត្តការរៀនតាមបែបសហការដើម្បីបង្កើននូវបរិមាណ និង គុណភាពនៃទំនាក់ទំនងគណិតវិទ្យានៅក្នុងថ្នាក់រៀន។ តាមរយៈការស្រាវជ្រាវបែបចម្រុះបញ្ចូលគ្នា (integrated mixed method design) អ្នកស្រាវជ្រាវជ្រើសយកសំណាកសិស្សថ្នាក់ទី៨ មួយថ្នាក់មានចំនួនសិស្ស ២៦ នាក់ ក្នុងនោះសិស្សស្រីចំនួន ៨ នាក់ មកសិក្សាស្រាវជ្រាវដោយបញ្ចូលការរៀនតាមបែបសហការទៅក្នុងការបង្រៀនចំនួន ៥ ដង ដើម្បីសង្កេតមើលពីបរិមាណ និងគុណភាពនៃទំនាក់ទំនងគណិតវិទ្យារបស់ពួកគេក្នុងថ្នាក់រៀនដោយប្រើឧបករណ៍សង្កេតរបស់ Oregon Mathematics Leadership Institute (OLMI Observation protocol) ដើម្បីសង្កេតបរិមាណនៃទំនាក់ទំនងគណិតវិទ្យារួចធ្វើការវិភាគទិន្នន័យតាមស្ថិតិពិពណ៌នា និងសង្កេតសម្រង់ការជជែកគណិតវិទ្យាមកវិភាគតាម thematic analysis ដើម្បីសិក្សាពីគុណភាពនៃទំនាក់ទំនងគណិតវិទ្យា។
លទ្ធផលនៃការសិក្សាស្រាវជ្រាវ បានបង្ហាញថាការរៀនតាមបែបសហការ បានដើរតួនាទីជាស្ពានជួយឱ្យសិស្សបង្កើនអន្តរកម្មជាមួយគ្នា នាំឱ្យបរិមាណទំនាក់ទំនងគណិតវិទ្យាកើនឡើង។ លើសពីនេះទៅទៀត តាមរយៈការអនុវត្តការរៀនបែបសហការជួយឱ្យសិស្ស បានចូលរួមក្នុងការពិភាក្សាគណិតវិទ្យាដ៏មានអត្ថន័យ ដោយបានធ្វើឱ្យថ្នាក់រៀនគណិតវិទ្យា បានប្រែក្លាយពីថ្នាក់រៀនដែលមានទំនាក់ទំនងគណិតវិទ្យា គុណភាពទាបទៅជាថ្នាក់រៀនដែលមានគុណភាពចម្រុះ។
លទ្ធផលនៃការស្រាវជ្រាវនេះលើកទឹកចិត្តឱ្យគ្រូបង្រៀនឱ្យប្រើប្រាស់វិធីសាស្ត្របង្រៀនតាមបែបសហការក្នុងការបង្រៀននិងរៀនគណិតវិទ្យា និងអ្នកបង្កើតគោលនយោបាយយកចិត្តទុកដាក់ទៅនឹងទំនាក់ទំនងគណិតវិទ្យាដែលជាផ្នែកមួយដ៏សំខាន់ក្នុងការអប់រំគណិតវិទ្យា។
Abstract (English)
This study aims to improve quantity and quality of grade 8th students’ mathematical discourse by implementing cooperative learning. The study design is integrated mixed method design in which researcher chose a grade 8th class with 26 students including 8 girls to study by intervening cooperative learning and observe the progress of quantity and quality of discourse for five teaching sessions. For quantity of the discourse, the OLMI observation protocol is used, and also, descriptive statistics is used for analyzing the quantity data. For quality of the discourse, researcher transcribe math talk from classroom observation and analyze by thematic analysis.
The result of the research study indicates that cooperative learning plays a vital role in improving students discourse by acting as a bridge for student to interact and discuss with one another, improving the quantity of classroom discourse. Moreover, cooperative learning changed the class from low quality discourse classroom to mixed quality discourse classroom by allowing students to participate in meaningful math talk.
The result of the study suggests that teachers implement cooperative learning in their mathematics classroom. The result also suggest that policy makers pay more attention toward discourse which is an important part of mathematics education.
Discussion & Comments 0
Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.