/ Publications / Student Teacher Action Research / ការអនុវត្តយុទ្ធវិធី គិត-ដៃគូ-ចែករំលែក ដើម្បីជំរុញលើលទ្ធផលសិក្សារបស់សិស្សនៃជីវវិទ្យាថ្នាក់ទី៧ ការសិក្សាទៅលើមេរៀន “រុក្ខជាតិឥតផ្កា” (The Implement of Think-Pair-Share Strategy to Enhance Students’ Learning Outcome in Biology, Grade 7: A Study of Cryptogam Lesson)

ការអនុវត្តយុទ្ធវិធី គិត-ដៃគូ-ចែករំលែក ដើម្បីជំរុញលើលទ្ធផលសិក្សារបស់សិស្សនៃជីវវិទ្យាថ្នាក់ទី៧ ការសិក្សាទៅលើមេរៀន “រុក្ខជាតិឥតផ្កា” (The Implement of Think-Pair-Share Strategy to Enhance Students’ Learning Outcome in Biology, Grade 7: A Study of Cryptogam Lesson)

Facebook Telegram
4 Views
Student Teacher Name Avatar ឡុង កញ្ញា (LONG Kanha)

Abstract

សង្ខេបន័យ (Khmer Abstract)

ការសិក្សាអំពីការអនុវត្តយុទ្ធវិធី គិត-ដៃគូ-ចែករំលែក ដើម្បីជំរុញលើលទ្ធផលសិក្សារបស់សិស្សនៃជីវវិទ្យាថ្នាក់ទី៧៖ ការសិក្សានៅលើមេរៀន “រុក្ខជាតិឥតផ្កា” មានគោលបំណងវាយតម្លៃលើលទ្ធផលសិក្សា និងចំណាប់អារម្មណ៍របស់សិស្សក្រោយពីអនុវត្តយុទ្ធវិធីគិត-ដៃគូ-ចែករំលែក។ ការសិក្សានេះធ្វើឡើងរយៈពេល ១០ សប្ដាហ៍នៃវិទ្យាល័យជាស៊ីមសាមគ្គី ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ជាមួយសំណាកគំរូជាសិស្សថ្នាក់ទី៧ ចំនួនសរុប ៧៤ នាក់ ត្រូវបានជ្រើសរើសដោយគោលបំណង (Purposive sampling)។ ការស្រាវជ្រាវនេះធ្វើឡើងតាមបែបបរិមាណវិស័យ និងប្រើប្រាស់ឧបករណ៍ស្រាវជ្រាវដូចជា កម្រងសំណួរតេស្ត (បុរេតេស្ត និងតេស្តបញ្ចប់) និងកម្រងសំណួរស្ទង់មតិលើចំណាប់អារម្មណ៍របស់សិស្សផ្ដោតលើចំណេះដឹង និងឥរិយាបថសិស្សលើការអនុវត្តយុទ្ធវិធីគិត-ដៃគូ-ចែករំលែក ដែលជាមាត្រដ្ឋាន (Likert Scale ៥ កម្រិត)។ ការវិភាគទិន្នន័យពីការធ្វើតេស្ត និងស្ទង់មតិ ត្រូវបានវិភាគក្នុងកម្មវិធី SPSS (IBM SPSS statistic 22) និង Microsoft Excel 2019។

តាមរយៈលទ្ធផលតេស្តបញ្ចប់របស់ក្រុមសិក្សា បានបង្ហាញថាការអនុវត្តយុទ្ធវិធីគិត-ដៃគូ-ចែករំលែក (TPS) បានជំរុញឱ្យលទ្ធផលសិក្សារបស់សិស្សមានការកើនឡើងជាវិជ្ជមាន។ បន្ថែមពីនោះ លទ្ធផលនៃចំណាប់អារម្មណ៍របស់សិស្សក្នុងការអនុវត្តយុទ្ធវិធីគិត-ដៃគូ-ចែករំលែក បានបង្ហាញថាសិស្សងាយយល់ខ្លឹមសារមេរៀន ចូលចិត្ត និងចង់ឱ្យមានការពិភាក្សាជាដៃគូនៅថ្នាក់រៀនជាបន្តបន្ទាប់។

យ៉ាងណាមិញ ការស្រាវជ្រាវនៅមានកម្រិតនៅឡើយ ដូចនេះអ្នកស្រាវជ្រាវសូមផ្ដល់ជាអនុសាសន៍មួយចំនួនដល់អ្នកស្រាវជ្រាវក្រោយៗដូចជា (១) ពង្រឹងលើការប្រើប្រាស់យុទ្ធវិធីគិត-ដៃគូ-ចែករំលែកលើចំណុចមួយចំនួនបន្ថែមគឺ ការកំណត់ពេលវេលា សមត្ថភាពសិស្ស ទំហំថ្នាក់រៀន និងសកម្មភាពសិស្ស (២) អនុវត្តយុទ្ធវិធីនោះ គួរផ្ដោតលើចំណុចផ្សេងៗដូចជា បំណិនគិត បំណិនអាន បំណិនសង្កេត និងបំណិនបកស្រាយ ឬចែករំលែកជាដើម ដើម្បីដោះស្រាយបញ្ហានៅក្នុងវិស័យអប់រំឱ្យមានប្រសិទ្ធភាព។

Abstract (English)

The study about “The Implement of Think-Pair-Share Strategy to Enhance Students’ Learning outcome in Biology, grade 7: A Study of Cryptogam lesson has objective is evaluate students' learning outcomes and students’ perception after implementing the Think-Pair-Share strategy. The study was conducted for 10 weeks at Chea Sim Samaki High School in grade 7 of the academic year 2022-2023 that selected 74 students in grade 7 by purposive sampling. This research used quantitative method and research tools such as: test (pre-test and post-test) and perception survey by 5 points Likert scale that focus on knowledge and attitude. Quantitative data used SPSS (IBM SPSS statistic 22) and Microsoft Excel 2019 to analyze data.

By the result of post-test after the implementation of Think-Pair-Share strategy, there were positive impacts of students’ learning outcomes. In addition, the results of students' perception in implementing Think-Pair-Share strategy showed that students were easy to understand the lesson, satisfied and wanted to have a partner discussion in the class more.

The research still has some limitations, so the researcher would like to give some recommendations: (1) To Strengthen of using of Think-Pair-Share need to know some points such as: time management time, students’ abilities, class size, and observing student activities. (2) Implement this strategy can focus on other skills such as: thinking skill, reading skill, observation skill, and speaking or sharing skill to solve problems in education.

Keywords

Action ResearchStudent Teacher Action Researches

Document Preview

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Organization Details

Institute-Wide Publication
Faculty
Faculty of Sciences Education
Department
Department of Sciences
Project Advisor / Mentor
SRIENG Kimsron

Publication Status

Review Status
Approved
Verified
Public Access
Available across institutional repository

Publication Type

Action Research Student Teacher Action Researches

Post Details

Academic Year
2022-2023
Year
2023
Document Access Control
public
Academic Journal / Research Journal
ព្រឹត្តិបត្រស្រាវជ្រាវអប់រំ គរុនិស្សិត១២+៤ ជំនាន់ទី២ (២០២២-២០២៣)
Published On
August 15, 2023

Latest Related Posts