បុណ្យផ្កាសាមគ្គី សាលាបឋមសិក្សាអូរស្វាយលិច ……………………….. ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សិត សេង បានដឹកនាំតំណាងបុគ្គលិកអប់រំ គរុនិស្សិត យុវជន_សសយក /កក្រក នាំយកថវិការបស់បុគ្គលិកអប់រំ គរុនិស្សិត_អតីតគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រុមការងារចុះជួយឃុំព្រែកកុយ និងសប្បុរសជននានាសរុបចំនួន ៥ ៥០៣ ០០០៛ ដើម្បី ចូលរួមបុណ្យផ្កាសាមគ្គីកសាងសាលាបឋមសិក្សាអូរស្វាយ ភូមិអូរស្វាយកើត ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ បន្ថែមពីនេះ វិទ្យាស្ថានក៏បាននាំយកសម្ភារសិក្សាមួយចំនួនទៀតដូចជា សៀវភៅ ប៊ិច ខ្មៅដៃ ក្រដាស ហ្វឺត។ល។ សម្រាប់ចែកជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងទុកសម្រាប់សាលាប្រើប្រាស់ផងដែរ។ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា បុគ្គលិកអប់រំ គរុនិស្សិត អតីតគរុនិស្សិត និងសប្បុរសជនទាំងអស់ អនុមោទនាបុណ្យកុសលរៀងៗខ្លួនបីដូចខ្លួនបានទៅចូលរួមដោយផ្ទាល់ដូច្នោះដែរ និងអ្នកទាំងអស់សមប្រកបតែពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏 វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱








