សង្ខេបន័យ (Khmer Abstract)
ការស្រាវជ្រាវនេះមានគោលបំណងសំខាន់ គឺដើម្បីស្វែងរកវិធីសាស្ត្រដែលជួយឱ្យគ្រូបង្កើត និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជមានជាមួយសិស្សនៅក្នុងបរិបទថ្នាក់រៀនគីមីវិទ្យា។ ភាគសំណាកក្នុងការសិក្សានេះ គឺត្រូវបានជ្រើសរើសដោយមានគោលបំណង ដែលក្នុងនោះមានគ្រូដែលមានបទពិសោធន៍បង្រៀន រយៈពេល ១០ ឆ្នាំឡើង និង សិស្សថ្នាក់ទី ៧ ចំនួន ៦ នាក់។ អ្នកស្រាវជ្រាវ បានប្រើការសម្ភាស, ការសង្កេត និងការអនុវត្តក្នុងថ្នាក់រៀន ដើម្បីប្រមូលទិន្នន័យ។ ការសម្ភាសត្រូវបានប្រើប្រាស់ដើម្បីស្វែងរកនូវវិធីសាស្ត្រដែលគ្រូ អនុវត្តក្នុងការបង្កើតទំនាក់ទំនងជាមួយសិស្ស។ ចំណែកឯការសង្កេតក្នុងថ្នាក់រៀនត្រូវបានប្រើដើម្បីប្រមូលទិន្នន័យទាក់ទងនឹង ការអនុវត្តរបស់អ្នកស្រាវជ្រាវដោយប្រើប្រាស់វិធីសាស្ត្របង្កើតទំនាក់ទំនងវិជ្ជមានជាមួយសិស្ស និងសង្កេតមើលបំរែបំរួលនូវអាកប្បកិរិយារបស់សិស្សក្រោយពេលការអនុវត្តវិធីសាស្ត្រទាំងនោះពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍។
លទ្ធផលនៃការស្រាវជ្រាវ បានបង្ហាញឱ្យឃើញថា ដើម្បីអាចបង្កើតទំនាក់ទំនងវិជ្ជមានជាមួយសិស្ស បាន គ្រូទាមទារត្រូវមានវិធីសាស្ត្រ និងបុគ្គលិកលក្ខណៈមួយចំនួន។ បុគ្គលិកលក្ខណៈទាំងនោះ រួមមាន៖ យល់ពីសិស្ស, ភាពទំនេរក្នុងការឆ្លើយសំណួររបស់សិស្ស, ការគាំទ្រ, ការប្រើប្រាស់វិន័យវិជ្ជមាន និងភាពម៉ត់ចត់ក្នុងការងារ។ ចំណែកឯវិធីសាស្ត្របង្កើតទំនាក់ទំនងវិជ្ជមានគ្រូ-សិស្សវិញ មានដូចជា៖ ការប្រើប្រាស់ពាក្យសម្ដីសមរម្យ, ការប្រើប្រាស់វិធីសាស្ត្រឱ្យសិស្សចូលរួមរៀនមានប្រសិទ្ធភាព, ការសរសើរ, មិនរើសអើងសិស្ស, ដឹងពីតម្រូវការរបស់សិស្ស និងការគ្រប់គ្រងថ្នាក់រៀនមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ដើម្បីអាចឱ្យបង្កើតទំនាក់ទំនងវិជ្ជមានគ្រូ-សិស្សប្រព្រឹត្តទៅ បានជោគជ័យសិស្សក៏ត្រូវមានអាកប្បកិរិយាមួយចំនួនដូចជា៖ លើកដៃឆ្លើយសំណួរ, ប្រតិបត្តិតាមការណែនាំរបស់គ្រូ, សួរសំណួរ, មិនបង្ហាញអាកប្បកិរិយាអវិជ្ជមាន និងញញឹម។ កំឡុងពេលអនុវត្តវិធីសាស្ត្រនោះ អ្នកស្រាវជ្រាវ បានសង្កេតឃើញថាសិស្សចាប់ផ្ដើមមានអាកប្បកិរិយាដែល រៀបរាប់ខាងលើបន្តិចម្ដងៗពីសប្ដាហ៍ទី ១ ដល់សប្ដាហ៍ទី ៥។
ការស្រាវជ្រាវនេះមានរយៈពេលខ្លី និងធ្វើឡើងក្នុងបរិបទថ្នាក់ទី ៧ នៃមុខវិជ្ជាគីមីវិទ្យា ដូចនេះការស្រាវជ្រាវ បន្ទាប់គួរតែសិក្សាក្នុងរយៈពេលវែង និងសិក្សាបែបបរិមាណវិស័យ។ ចំពោះគ្រូបង្រៀនវិញ គួរតែបង្កើត និងបង្កើននូវទំនាក់ទំនងវិជ្ជមានគ្រូ-សិស្ស និងមានភាពបត់បែនក្នុងការប្រើប្រាស់វិធីសាស្ត្រទាំងនោះ។
Abstract (English)
This study aims to investigate the strategies to build and enhance positive teacher-student relationships in the Cambodia chemistry context. Qualitative Methodology was used in this research. Three 10+ years teaching experienced science teachers and six grade 7 students were selected by purposive sampling. During this examination, the researcher uses semi-structured interviews, observation checklists, and classroom experiments to collect data. The interviews were used to investigate the strategies which teachers used to achieve PTSR in the classroom. Observation checklists were divided into two. One was focusing on how the researcher used the strategies in the classroom and the other one was used to observe the changes in student characteristics from week to week to indicate the PTSR quality in the chemistry classroom.
Based on the perception of teachers to construct a quality PTSR with students in the classroom, teachers need to possess PTSR characteristics which are attunement, availability in answering student questions, supportiveness, using gentle discipline, and conscientiously in work. Depending on this study’s findings, there are some effective strategies that teachers can use to enhance and start a PTSR with students in classrooms. Those strategies are using appropriate speech, effective engagement techniques, praising, no discrimination against students, creating a positive environment, being aware of students’ needs, and effectiveness in classroom management.
In order to build PTSR successfully, students also need to possess some characteristics that were found in this study. Those characteristics are raising fingers to answer questions, following teacher instructions, asking questions, do not have any disruptive behavior, and often smiling. During the implementation, students start to possess PTSR student characteristics from week 1 to week 5 which indicates the PTSR form in the chemistry classroom. In conclusion, in order to build PTSR in the classroom both teachers and students need to have PTSR characteristics. However, teachers should use effective strategies to enhance or establish PTSR along with those characteristics. Further research should be studying the impact of PTSR on teachers and over a long-term period of time. Also, future research should be done in quantitative with larger scale study. On the other hand, the researcher suggests teachers should try to establish PTSR with students and be flexible in using these strategies.
Discussion & Comments 0
Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.