សង្ខេបន័យ (Khmer Abstract)
ការស្រាវជ្រាវនេះគឺ សិក្សាអំពី ការអនុវត្តវិធីវិទ្យាសាស្ត្រ ដើម្បីជំរុញអាកប្បកិរិយាវិទ្យាសាស្ត្ររបស់សិស្សសិក្សានៅលើមុខវិជ្ជាជីវវិទ្យា របស់សិស្សថ្នាក់ទី៨ នៃវិទ្យាល័យជាស៊ីមសាមគ្គី។ ការស្រាវជ្រាវនេះមានគោលបំណងសំខាន់គឺ ចង់សិក្សាថាការអនុវត្តវិធីវិទ្យាសាស្ត្រអាចជំរុញអាកប្បកិរិយាវិទ្យាសាស្ត្ររបស់សិស្សសិក្សានៅលើមុខវិជ្ជាជីវវិទ្យា របស់សិស្សថ្នាក់ទី៨ បានយ៉ាងដូចម្ដេច។
ការស្រាវជ្រាវនេះគឺធ្វើឡើងតាមបែបគុណវិស័យដោយ បានជ្រើសរើសតំណាងគំរូចំនួន ១៨ នាក់ដោយចៃដន្យដើម្បីសង្កេត និងជ្រើសរើសសិស្ស ៣ នាក់ដើម្បីសម្ភាស។ សិស្សទាំងអស់គឺត្រូវបានជ្រើសរើសចេញពីថ្នាក់ទី៨ និងសិក្សាលើមុខវិជ្ជាជីវវិទ្យា។ ចំពោះការវិភាគទិន្នន័យ ការស្រាវជ្រាវនេះប្រើរបៀប Thematic Analysis សម្រាប់វិភាគទិន្នន័យសង្កេត និងសម្ភាសន៍។
ការសិក្សានេះ បានបង្ហាញថា គឺមានទំនាក់ទំនងគ្នាកាន់តែល្អក្នុងពេលសង្កេតដែលការសង្កេតដំបូង សិស្សធ្វើសកម្មភាពផ្សេងៗដែលទាក់ទងនឹងអាកប្បកិរិយាវិទ្យាសាស្ត្រនៅកម្រិតទាប។ ផ្ទុយទៅវិញ នៅលើកចុងក្រោយនៃការសង្កេត គ្រប់ចំណុចវិនិច្ឆ័យរបស់អាកប្បកិរិយាវិទ្យាសាស្ត្រត្រូវបានសង្កេតឃើញ។ ម្យ៉ាងទៀត ការសម្ភាសគឺគាំទ្រទៅនឹងការពង្រឹងអាកប្បកិរិយាវិទ្យាសាស្ត្ររបស់ពួកគេ។ យោងទៅតាមលទ្ធផលដែលទទួលបាន ការស្រាវជ្រាវនេះអាចសន្និដ្ឋានបានថា ការអនុវត្តវិធីវិទ្យាសាស្ត្រអាចជំរុញអាកប្បកិរិយាវិទ្យាសាស្ត្ររបស់សិស្សនៅក្នុងថ្នាក់រៀន។ ការជំរុញអាកប្បកិរិយាវិទ្យាសាស្ត្រគឺជំរុញទៅលើ ភាពចង់ចេះចង់ដឹង ភាពស្មោះត្រង់និងភាពច្បាស់លាស់ ការផ្ដល់ហេតុផលប្រកបដោយការរិះគិត ការបើកចិត្តនិងការសហការ និងទំនួលខុសត្រូវ។
យ៉ាងណាមិញ ការស្រាវជ្រាវនេះគឺមិនទាន់មានលក្ខណៈល្អប្រសើរគ្រប់ចំណុចនៅឡើយ ដូចនេះអ្នកស្រាវជ្រាវបន្ទាប់ អាចបន្តការសិក្សាស្រាវជ្រាវលើប្រធានបទនេះបានដោយអនុវត្តវិធីវិទ្យាសាស្ត្រឱ្យបានរយៈពេលយូរជាងនេះដើម្បីឱ្យសិស្សអាចយល់ដឹងបានកាន់តែប្រសើរក្នុងវិធីសាស្ត្រនោះ។
Abstract (English)
This study is to implement scientific method to strengthen the student’s scientific attitude: A case study of Class 8 students in Biology. The main objective of this research is, how the implementation of scientific method affects scientific attitude of grade 8 students in Biology.
This research used qualitative method, which involved with 18 students for observation and 3 students for interviewing. The students were chosen from class 8 for data collection. The data analyzing in this research was used Thematic Analysis method with the variation of observation.
Based on the observation, the students were not familiar with the scientific method yet at the first time of class compared with the last observation, students processed activities at higher level. All of the criteria of scientific attitudes were contributed. Moreover, the result from interview is supported to the improvement of students’ scientific attitudes by implementing scientific method. Therefore, it can be concluded that, the implementation of scientific method imposed scientific attitudes in the classroom. The findings identified that scientific method strengthen students' scientific attitude toward learning such as: curiosity, honesty and objectivity, critical resonating, open minded and cooperation, and responsibility.
The further research should apply scientific method for a longer period to make students to be familiar with the method. Moreover, the researcher should spend more time observing or interviewing teachers to get the result more accurately.
Discussion & Comments 0
Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.