/ Publications / Student Teacher Action Research / ការប្រើវិធីបង្រៀនកំណត់ត្រាអំណាន ដើម្បីជំរុញការអានយល់ន័យ របស់សិស្សថ្នាក់ទី៦ មុខវិជ្ជាភាសាខ្មែរ (Using Reading Log for Improving Comprehensive Reading for Students Grade 6)

ការប្រើវិធីបង្រៀនកំណត់ត្រាអំណាន ដើម្បីជំរុញការអានយល់ន័យ របស់សិស្សថ្នាក់ទី៦ មុខវិជ្ជាភាសាខ្មែរ (Using Reading Log for Improving Comprehensive Reading for Students Grade 6)

Facebook Telegram
2 Views
Student Teacher Name Avatar ផន សុជាតា (PHON Socheata)

Abstract

សង្ខេបន័យ (Khmer Abstract)

ការអានមានសារសំខាន់សម្រាប់អ្នកសិក្សា ជាពិសេសកុមារនៅកម្រិតបឋមសិក្សា។ អាស្រ័យហេតុដូច្នេះហើយ បានជាកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាប្រមាណ ៥០% បង្អែកសំខាន់លើការអាន ប៉ុន្តែការវាយតម្លៃទាំងកម្រិតជាតិ និងអន្តរជាតិបង្ហាញថា ការអានរបស់កុមារនៅកម្រិតថ្នាក់ទី៦ នៅតែពុំទាន់បានប្រសើរនៅឡើយ។ គោលបំណងនៃការសិក្សានេះគឺ ដើម្បីពិនិត្យមើលប្រសិទ្ធភាពនៃការប្រើកំណត់ត្រាអំណានលើការអានយល់ន័យរបស់សិស្សថ្នាក់ទី៦ ដោយធ្វើការស្រាវជ្រាវតាមបែបពិសោធវិធីសាស្ត្រ ព្រមទាំងស្វែងយល់ទស្សនៈយល់ឃើញអំពីការប្រើកំណត់ត្រាអំណាន ក្នុងការជំរុញការអានយល់ន័យរបស់សិស្ស ក្រោយពេលអនុវត្តវិធីកំណត់ត្រាអំណាន។

ការសិក្សាស្រាវជ្រាវនេះ បានជ្រើសរើសយកការស្រាវជ្រាវតាមបរិមាណវិស័យ និងគុណវិស័យ ដោយធ្វើការប្រមូលទិន្នន័យពីសិស្សថ្នាក់ទី៦ ចំនួន ២ ថ្នាក់គឺថ្នាក់ពិសោធ (N=39) និងថ្នាក់ត្រួតពិនិត្យ (N=32) ដោយជ្រើសចេញពីសាលាបឋមសិក្សាមួយនៅទីក្រុងភ្នំពេញ។ ចំណែកឯការសម្ភាសវិញ សិស្សចំនួន ៦ នាក់ បានជ្រើសចេញពីថ្នាក់ពិសោធន៍ដោយប្រើការជ្រើសរើសតាមបែបចៃដន្យធម្មតា (Simple random)។ ការពិសោធនេះប្រើរយៈពេល ១០ សប្ដាហ៍ ដោយថ្នាក់ពិសោធប្រើវិធីកំណត់ត្រាអំណាន ខណៈពេលដែលក្រុមត្រួតពិនិត្យប្រើវិធីបែបប្រពៃណី។ ការប្រមូលទិន្នន័យធ្វើឡើងនូវមុនពេល និងក្រោយពេលពិសោធតាមរយៈតេស្តលទ្ធផលសិក្សា ឯការសម្ភាសធ្វើឡើងនៅក្រោយពេលអនុវត្តវិធីកំណត់ត្រាអំណាន។

លទ្ធផលដែលបានមកពីការវិភាគតាម ANCOVA បង្ហាញថា F (1, 68) = 27.73, P < 0.05, Partial η² = 0.13 មានន័យថាការប្រើវិធីកំណត់ត្រាអំណាននេះ មានប្រសិទ្ធភាពលើលទ្ធផលនៃការសិក្សារបស់សិស្ស។ ចំពោះការប្រើវិធីនោះ សិស្សមានទស្សនៈយល់ឃើញវិជ្ជមានទៅលើការប្រើប្រាស់វិធីខាងលើ ក្នុងការជំរុញការអានយល់ន័យនោះផងដែរ។ ការស្រាវជ្រាវនេះ បានបន្ថែមលើទ្រឹស្ដីដែលបានរកឃើញមុនៗ ដែលបង្ហាញថាវិធីកំណត់ត្រាអំណានពិតជាបានចូលរួមចំណែកក្នុងការបង្កើនការអានយល់ន័យរបស់សិស្សប្រាកដមែន ហើយការស្រាវជ្រាវនេះក៏បង្ហាញពីភាពចាំបាច់នៃការប្រើវិធីនោះនៅកម្រិតបឋមផងដែរ ដោយហេតុថា នេះជាគន្លឹះដ៏សំខាន់ក្នុងការកសាងទម្លាប់អាននៅកម្ពុជា។ Abstract (English) Reading is important for learners, especially students in primary school. As a result, about 50% of the Ministry of Education, Youth and Sport’s curriculum focuses on reading, but both national and international assessments showed that students' reading in grade 6 is still not good. The purpose of this study was to examine the effectiveness of reading log on the reading comprehension of sixth graders by conducting an experimental research design and exploring perspectives on the use of reading log methods to promote reading comprehension after applying the reading log method. The study selected quantitative, and qualitative methods by collecting data from two grade 6 students: an experimental group (N = 39) and a control group (N = 32) selected from a primary school in Phnom Penh. As for the interviews, six students were randomly selected from the experimental group. For 10 weeks, the experimental group used the reading log method, while the control group used the traditional teaching method. Data were collected before and after the experiment through achievement tests, and interviews were conducted after applying the reading log method. The results from the ANCOVA analysis show that F (1, 68) = 27.73, P < 0.05, Partial η² = 0.13 means that the use of this reading log method has an effect on student learning outcomes. For the use of this method, students have a positive view of the use of the above method to promote reading comprehension. This research adds to the previously found literature, showing that reading comprehension methods have indeed contributed to increasing students' reading comprehension and that this research also demonstrates the need to use this method at the primary level because this is the key to building a reading habit in Cambodia.

Keywords

Action ResearchStudent Teacher Action Researches

Document Preview

Discussion & Comments 0

Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.

Leave a Comment

Sign in with Google to Post a Comment / ចូលប្រើប្រាស់ដើម្បីបញ្ចេញមតិ

Connect your Google Account to comment using your institutional identity.

Please sign in with Google above to unlock the comment text area and share your feedback...

Supports Khmer (Siemreap Font) & English Post Comment

Organization Details

Institute-Wide Publication
Faculty
Faculty of Social Sciences Education
Department
Department of Languages
Project Advisor / Mentor
Samol Nguon

Publication Status

Review Status
Approved
Verified
Public Access
Available across institutional repository

Publication Type

Action Research Student Teacher Action Researches

Post Details

Academic Year
2022-2023
Year
2023
Document Access Control
public
Academic Journal / Research Journal
ព្រឹត្តិបត្រស្រាវជ្រាវអប់រំ គរុនិស្សិត១២+៤ ជំនាន់ទី២ (២០២២-២០២៣)
Published On
August 15, 2023

Latest Related Posts