Month: July 2026

ការចុះជួយគាំទ្រដល់សាលាបឋមសិក្សាបុស្សធំដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន

0 comments

ការចុះជួយគាំទ្រដល់សាលាបឋមសិក្សាបុស្សធំដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន ……….. ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ គណៈគ្រប់គ្រង និងគ្រូឧទ្ទេស វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយ​ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាាស្ថាន ចុះជួបសួរសុខទុក​គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​នៅសាលាបឋមសិក្សាបុស្សធំ ​ស្ថិតក្នុង នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានទទួលរងគ្រោះដោយការឈ្លានពានរបស់កងទ័ពថៃ។ បច្ចុប្បន្ន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានវិលត្រឡប់ចូលទៅ​សិក្សា​នៅក្នុង​សាលាវិញ២សប្ដាហ៍ហើយ នៅបន្ទាប់ពីបាន​បន្តការសិក្សានៅក្នុងសាលារៀនក្នុងជំរុំបណ្ដោះអាសន្ន(តង់)ជាច្រើនខែកន្លងមក។ ក្នុងការចុះជួបសំណេះសំណាលនេះ វិទ្យាស្ថាន​បាននាំយកសៀវភៅសិក្សាសម្រាប់សិស្សដែលជាកញ្ចប់អំណានដំបូង និងគណិតដំបូងពីថ្នាក់ទី១…