Day: May 2, 2026

សេចក្ដីជូនដំណឹង វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជម្រាបជូន លោក លោកស្រី នាងកញ្ញា សាធារណជនឱ្យបានជ្រាបថា៖ វគ្គសិក្សាខ្លីជំនាញគរុកោសល្យ និងវិធីសាស្ត្របង្រៀន

0 comments

សេចក្ដីជូនដំណឹង វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជម្រាបជូន លោក លោកស្រី នាងកញ្ញា សាធារណជនឱ្យបានជ្រាបថា៖ វគ្គសិក្សាខ្លីជំនាញគរុកោសល្យ និងវិធីសាស្ត្របង្រៀន ដែលគ្រោងនឹងចូលរៀននៅ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ សម្រាប់វគ្គទី២២ សូមពន្យារការទទួលពាក្យចូលរៀនរហូតដល់ថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៦ និងចាប់ផ្ដើមចូលរៀននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ អាស្រ័យដូចបានជម្រាបជូនខាងលើសូម លោក លោកស្រី នាងកញ្ញា ជ្រាបជាព័ត៌មាន។

ប្រធាន អនុប្រធាន រួមជាមួយគ្រូឧទ្ទេសដេប៉ាតឺម៉ង់ ICT ចំនួន ៤រូប និងគ្រូឧទ្ទេសដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ ១រូប បានចូលរួមក្នុងសិក្ខាសាលាកសាងសមត្ថភាពគ្រូបង្គោលថ្នាក់ជាតិលើជំនាញ STEM និងឌីជីថល

0 comments

ប្រធាន អនុប្រធាន រួមជាមួយគ្រូឧទ្ទេសដេប៉ាតឺម៉ង់ ICT ចំនួន ៤រូប និងគ្រូឧទ្ទេសដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ ១រូប បានចូលរួមក្នុងសិក្ខាសាលាកសាងសមត្ថភាពគ្រូបង្គោលថ្នាក់ជាតិលើជំនាញ STEM និងឌីជីថល ក្នុងគោលបំណងលើកកម្ពស់ជំនាញបច្ចេកវិទ្យា ក្នុងវិស័យអប់រំ។ សិក្ខាសាលារយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នេះ គឺជាផ្លែផ្កានៃកិច្ចសហការក្នុងគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) សម្របសម្រួលដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងឧបត្ថម្ភធំដោយក្រុមហ៊ុន Samsung ប្រចាំនៅកម្ពុជា។

ដំណើរទស្សនកិច្ចគណៈប្រតិភូ នៃការិយាល័យកណ្ដាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

0 comments

ដំណើរទស្សនកិច្ចគណៈប្រតិភូ នៃការិយាល័យកណ្ដាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ …………………………. រសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ អដ្ឋស័ក ព.ស២០៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញ បានទទួលបដិសណ្ឋារកិច្ចការធ្វើទស្សកិច្ចរបស់លោកស្រី MIYAZAKI Katsura អនុប្រធានប្រតិបត្តិជាន់ខ្ពស់ នៃការិយាល័យកណ្ដាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំទីក្រុងតូក្យូ និងសហការី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន…