ប្រធាន អនុប្រធាន រួមជាមួយគ្រូឧទ្ទេសដេប៉ាតឺម៉ង់ ICT ចំនួន ៤រូប និងគ្រូឧទ្ទេសដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ ១រូប បានចូលរួមក្នុងសិក្ខាសាលាកសាងសមត្ថភាពគ្រូបង្គោលថ្នាក់ជាតិលើជំនាញ STEM និងឌីជីថល ក្នុងគោលបំណងលើកកម្ពស់ជំនាញបច្ចេកវិទ្យា ក្នុងវិស័យអប់រំ។ សិក្ខាសាលារយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នេះ គឺជាផ្លែផ្កានៃកិច្ចសហការក្នុងគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) សម្របសម្រួលដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងឧបត្ថម្ភធំដោយក្រុមហ៊ុន Samsung ប្រចាំនៅកម្ពុជា។





