Month: April 2026

“សារលិខិតជូនពរ” គណៈគ្រប់គ្រង និងបុគ្គលិកអប់រំ នៃវិទ្យាស្ថានគរុកោសល្យរាជធានីនំពេញ សូមគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ…

0 comments

“សារលិខិតជូនពរ” គណៈគ្រប់គ្រង និងបុគ្គលិកអប់រំ នៃវិទ្យាស្ថានគរុកោសល្យរាជធានីនំពេញ សូមគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រី និងចៅៗ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ សូមទេវតាឆ្នាំថ្មី ជួយប្រោះព្រំ សព្ទសាធុការពរជ័យ សិរីសួស្ដី ជ័យមង្គល និងជួបពុទ្ធពរទាំង ៤ប្រការ គឺ…

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត

0 comments

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត …………………………………………………… នារសៀលថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតប្រចាំឆ្នាំ និងសង្ក្រានឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ វិទ្យាស្ថានគរុកោសល្យ​រាជធា​នីភ្នំពេញេបានរៀបចំកម្មវិធីលេងល្បែង​ប្រជាប្រិយប្រពៃណីជាតិខ្មែរ រាំលេងកម្សាន្ត ការប្រឡងចម្រៀងPTEC-Idol 2026 និងអាហារសាមគ្គី ដោយមានការចូលរួម​ពីបុគ្គលិកអប់រំ អតីតគរុនិស្សិត គរុនិស្សិត និងប្រជាសហគមន៍របស់​វិទ្យាស្ថាន។ ជាមួយគ្នានេះ វិទ្យាស្ថានក៏មាន​ប្រមូលមូនិធិសម្រាប់ជួយគាំទ្រដល់កងទ័ពដែលឈរ​ការពារ​ទឹកដី​នៅព្រំដែនផងដែរ តាមរយៈការលក់អាវយឺត និងការទទួលការទទួល​ជាថវិកាសុទ្ធពីសំណាក់សប្បុរសជននានាដែលបានចូលរួម។ កម្មវិធីបានប្រព្រឹត្តទៅដោយរលូន យ៉ាងអធិកអធម និងសប្បាយរីករាយក្រៃលែង…

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីបើកសង្ក្រានឆ្នាំថ្មី និងជួបជាមួយអតីតគរុនិស្សិត

0 comments

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីបើកសង្ក្រានឆ្នាំថ្មី និងជួបជាមួយអតីតគរុនិស្សិត …………………………………………………… នាព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យ​រាជធា​នីភ្នំពេញ បានរៀបចំពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតប្រចាំឆ្នាំ និងសង្ក្រានឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថាន​ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង បុគ្គលិកអប់រំ អតីតគរុនិស្សិត_គរុនិស្សិត អង្គការដៃគូ និងសប្បុរសជននានា។ ដូចជារៀងរាល់ឆ្នាំដែរ វិទ្យាស្ថានបានរៀបចំឱ្យមានកម្មវិធីជួប​ជាមួយអតីតគរុនិស្សិត ការពិភាក្សា​តុមូលចែករំលែកបទពិសោធ​ការបង្រៀននិងរៀន​ ដើម្បីឱ្យគរុនិស្សិតដែលកំពុងសិក្សាបានស្ដាប់…

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល និងរាប់បាត្រ

0 comments

ពិធីជួបជុំអតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មី៖ កម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល និងរាប់បាត្រ …………………………………………………… នាព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីជួបជុំ​អតីតគរុនិស្សិត-គរុនិស្សិតនិងសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ វិទ្យាស្ថានគរុកោសល្យ​រាជធា​នីភ្នំពេញ បាននិមន្តព្រះភិក្ខុ​សង្ឃចំនួន៤អង្គ​មកពី២វត្ត ដើម្បីសូត្រមន្តចម្រើនព្រះបរិត្ត​និងបង្សុកូលឧទ្ទិសកុសល​ជូនដល់បុព្វការីជន និងវិរកងទ័ពពលី​ដើម្បីការពារជាតិមាតុភូមិ។ ក្នុងឱកាសនោះដែរ បុគ្គលិកអប់រំ អតីតគរុនិស្សិត គរុនិស្សិត និងពុទ្ធបរិស័ទក្នុងសហគមន៍វិទ្យាស្ថាន​បានរាប់បាត្រ និងវេរប្រគេននូវទេយ្យទាននានាដល់ព្រះភិក្ខុសង្ឃ ដោយសទ្ធាជ្រះថ្លាក្រៃលែង។ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសកុសលផលបុណ្យដែលបានធ្វើ​នាថ្ងៃ​នេះ និងជូនពរដល់ឯកឧត្តម លោកជំទាវ លោក…