ptec banner

កិច្ចពិភាក្សាការងាររវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងស្ថានទូតអាមេរិក — នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត សំ ច័ន្ទភិរុណ នាយករងនៃវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC) ជួបប្រជុំពិភាក្សាការងារជាមួយមន្រ្តីស្ថានទូតអាមេរិកប្រចាំកម្ពុជា និង លោក David Fay ប្រធានការិយាល័យភាសាអង់គ្លេសប្រចាំតំបន់ (RELO) នៃស្ថានទូតអាមេរិកប្រចាំប្រទេសវៀតណាម។ កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើចំណុចៗដូចជា៖ • ការគាំទ្រកម្មវិធីភាសាអង់គ្លេស៖ ពិនិត្យលើសកម្មភាពនានាក្នុងការជំរុញការបង្រៀន និងរៀនភាសាអង់គ្លេស តាមរយៈអ្នកជំនាញ និងគ្រូបង្រៀនភាសាអង់គ្លេសស្ម័គ្រចិត្តរបស់ស្ថានទូតអាមេរិក។ • ការពង្រឹងកិច្ចសហប្រតិបត្តិការ៖ បន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីលើកកម្ពស់គុណភាពកម្មវិធីសិក្សាភាសាអង់គ្លេសនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ • ការអភិវឌ្ឍវិជ្ជាជីវៈ៖ បង្កើតឱកាសអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD) សម្រាប់គ្រូឧទ្ទេសភាសាអង់គ្លេស ដើម្បីពង្រឹងសមត្ថភាព និងវិធីសាស្រ្តបង្រៀនឱ្យទាន់សម័យកាល។ ក្នុងឱកាសដ៏វិសេសវិសាលនេះ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក៏បានទទួលអំណោយជាសៀវភៅភាសាអង់គ្លេសមួយចំនួនពីខាងស្ថានទូត ដើម្បីទុកជាធនធានសិក្សាដ៏សំខាន់សម្រាប់គ្រូឧទ្ទេស និងគរុនិស្សិតក្នុងការស្រាវជ្រាវ និងការបង្រៀន។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱