ពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាភាសាជប៉ុនកម្រិត A1 និងលិខិតសរសើរ ដល់គរុនិស្សិតវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ————————————————- នាល្ងាចថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៥:៣០នាទី វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមូលនិធិជប៉ុន (Japan Foundation) បានរៀបចំពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាភាសាជប៉ុនកម្រិត A1 ជូនដល់គរុនិស្សិតចំនួន ៧ រូបដែលទទួលបានជោគជ័យ ព្រមទាំងចែកជូនលិខិតសរសើរដល់គរុនិស្សិតឆ្នើមផងដែរ។ ពិធីចែកវិញ្ញាបនបត្រនេះមានការចូលរួមពីសំណាក់លោក ISOGAYA Hiroyuki នាយកមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ លោកបណ្ឌិត សំ ច័ន្ទភិរុណ នាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លោកគ្រូអ្នកគ្រូឧទ្ទេស និងលោកគ្រូអ្នកគ្រូភាគីជប៉ុន។ នាឱកាសនោះ លោក ISOGAYA Hiroyuki និងលោកបណ្ឌិត សំ ច័ន្ទភិរុណ ថ្លែងនូវការកោតសរសើរចំពោះគរុនិស្សិតសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ សំដែងការអបអរសាទរ និងបានលើកឡើងអំពីការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរតាមរយៈការសិក្សាភាសា និងវប្បធម៌របស់ប្រទេសជប៉ុន។ បន្ទាប់ពីប្រគល់វិញ្ញាបនបត្ររួច មានការបិទផ្កាសាគូរ៉ា (Sakura) ផងដែរ ដែលគរុនិស្សិតម្នាក់ៗតម្រូវឱ្យសរសេរអំពីអ្វីដែលពួកគេបានរៀនចេះអ្វីដែលចង់ចេះបន្តទៀត និងខ្លឹមសារសេរី។ ពិធីចែកវិញ្ញាបនបត្រនេះបានបញ្ចប់ទៅដោយការសាទរចំពោះការសម្រេចបានរបស់គរុនិស្សិតនាពេលនេះ និងជម្រុញឱ្យពួកគេបន្តខិតខំប្រឹងប្រែងសម្រាប់វគ្គសិក្សាបន្តបន្ទាប់ទៀត។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱