PUBLICATION
ព្រឹត្តិបត្រស្រាវជ្រាវប្រតិបត្តិបោះពុម្ពលើកទី២ (ភាគ២) របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
Explore all news, updates, press releases, and announcements under News & Events at Phnom Penh Teacher Education College.
PUBLICATION
COMMUNITY ACTIVITIES
COMMUNITY ACTIVITIES
ANNOUNCEMENT
ក្លឹបសិល្បៈសំរាប់គរុនិសិ្សតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនឹងត្រូវចាប់ផ្តើមបើកដំណើរការបង្រៀនទៅលើ ផ្នែក គំនូរ តន្ត្រី របាំ និង ល្ខោននិយយា នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២២ តទៅ។ ដូច្នេះសូមប្អូនៗគរុនិស្សិតដែលមានចំណាប់អារម្មណ៍ក្នុងការបង្កើនសមត្ថភាពទៅលើជំនាញសិល្បៈណាមួយខាងលើអាចចុះឈ្មោះតាមរយៈ តំណភ្ជាប់ខាងក្រោមនេះ ៖ https://forms.gle/rNGcqQ57UKfR9smQ6 វីដេអូ៖
ANNOUNCEMENT
សូមអបអរសាទរដល់វិទ្យាគរុកោសល្យរាជធានីភ្នំពេញ ក្នុងការទទួលបានការដំឡើងឋានៈស្មើនឹងអគ្គនាយកដ្ឋានជាផ្លូវការតាមរយៈអនុក្រឹត្យលេខ ២០២អនក្រ.បក ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១។ លទ្ធផលមួយនេះកើតចេញឡើងពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៃគ្រប់ដេប៉ាតឺម៉ង់ និងការិយាល័យទាំងអស់ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់គណៈគ្រប់គ្រង រួមមាននាយករង នាយិការង និងនាយកវិទ្យាស្ថានទាំងអស់ផងដែរ។ តបនឹងលទ្ធផលនេះផងដែរ គ្រូឧទ្ទេស បុគ្គលិកអប់រំ និងថ្នាក់ដឹកនាំនៃវិទ្យាស្ថានទាំងអស់ប្តេជ្ញាបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ដើម្បីស័ក្តសមជាវិទ្យាស្ថានបណ្តុះបណ្តាលគ្រូកម្រិតឧត្តមសិក្សាប្រកបដោយស្តង់ដារវិជ្ជាជីវៈខ្ពស់ និងមានគុណភាពជាសាកល៕...
COMMUNITY ACTIVITIES
សូមទស្សនាវីដេអូទិដ្ឋភាពវិទ្យាស្ថានគរុកោលស្យរាជធានៅភ្នំពេញនៅខាងក្រោមនេះ
NEWS & EVENTS
ថ្ងៃទី២០ កញ្ញា ២០២១ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានទៅជួបពិភាក្សា ជាមួយឯកឧត្តមវេជ្ជបណ្ឌិតនាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ(អតីត ពេទ្យលោកសង្ឃ) ដើម្បីពិនិត្យលទ្ធភាពការគាំទ្រ និងកិច្ចសហការពីមន្ទីរពេទ្យ ទៅលើសុខមាលភាពរបស់បុគ្គលិកអប់រំ និងគរុនិស្សិត និងសុំតំណាងមន្ទីរពេទ្យ ០១នាក់ជាសមាជិកគណៈកម្មការសុខភាពសិក្សារបស់វិទ្យាស្ថាន។ បន្ទាប់ពីបានសិក្សា ផ្លាស់ប្ដូរយោបល់គ្នារួចមក កិច្ចការបន្ទាប់ ភាគីទាំងពីរសម្រេចថានឹងរៀបចំឱ្យមាន MoU ជាមួយគ្នាលើកិច្ចការងារនេះ៕
COMMUNITY ACTIVITIES
ព្រឹកថ្ងៃទី២១ កញ្ញា ២០២១ គណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចុះទៅទស្សនកិច្ចនៅសាលា Liger Leadership Academy ដើម្បីៈ (១)សិក្សាដកស្រង់បទពិសោធការអនុវត្តកម្មវិធីសិក្សា ការងារដឹកនាំគ្រប់គ្រង (២)ស្នើសុំតំណាងសាលា១នាក់ដើម្បីជា សមាជិកក្រុមប្រឹក្សាអប់រំរបស់វិទ្យាស្ថាន – លោក Dom ឯកភាព ចូលរួមក្នុងក្រុមប្រឹក្សាអប់រំរបស់វិទ្យាស្ថានដោយក្ដីរាប់អាន៕
EVENT
កិច្ចពិភាក្សាអប់រំស្ដីពីកំណែទម្រង់ការអប់រំគ្រូបង្រៀនឆ្ពោះទៅសម្រេចបានគ្រូបង្រៀនប្រកបដោយគុណសម្បទាសម្រាប់សតវត្សរ៍ទី២១៖ករណីវិទ្យាស្ថានគរុកោសល្យនេះ រៀបចំឡើងដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោកបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសម្របសម្រួលដោយលោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ។ សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាដែលមានចំណាប់អារម្មណ៍លើកិច្ចពិភាក្សានេះចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម៖ https://us02web.zoom.us/j/5837486943?pwd=TWg2TWpCdjdLbzF1SGliVmNWdHdxQT09&fbclid=IwAR26oi20PhHwBwBp4NCCJvOeTRdz8vpFElNLiA2pN32A6rYXyvuLWPe_aJ8 Meeting ID: 583 748...
EVENT
កិច្ចប្រជុំបូកសរុបលទ្ធផលកម្មសិក្សាគរុកោសល្យ របស់គរុសិស្ស គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធ Zoom នៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបឋមាសាឍ ឆ្នាំស្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា...
NEWS & EVENTS
ថ្ងៃទី២៤ និង២៥ ខែមិថុនា ឆ្នាំ២០២១៖ គ្រូឧទ្ទេសទាំងអស់នៃដេប៉ាតឺម៉ង់ ICT មកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានចូលរួមវគ្គបណ្តុះបណ្តាលតាមអនឡាញលើកទី៣ ស្តីពី “Computational Thinking” ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២១ ដែលវគ្គនេះទទួលបានការបណ្តុះបណ្តាលផ្ទាល់ពីគ្រូបង្គោលនៃអង្គការ InSTEDD៕
NEWS & EVENTS
ការរៀន និងបង្រៀនតាមអនឡាញជាបរិបទថ្មីនៃប្រព័ន្ធអប់រំ គិតចាប់ពីមានវត្តមានជំងឺកូវីដ-១៩ដំបូងក្នុងប្រទេសកម្ពុជា កាលពីដើមឆ្នាំ២០២០។ គ្រឹះស្ថានអប់រំ ទាំងរដ្ឋ និងឯកជន ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ហើយជំនួសមកវិញ នូវការរៀនតាមអនឡាញ។ ការផ្លាស់ប្ដូរភ្លាមៗនេះ បាននាំមកនូវផលវិបាកច្រើន សម្រាប់គ្រូ និងសិស្ស ក្នុងការសម្របខ្លួនទៅនឹងអ្វីមួយ ដែលពួកគេពុំបានត្រៀមខ្លួនទុកជាមុន។ «ធ្លាប់តែអង្គុយរៀនក្នុងថ្នាក់ មានមិត្តភក្តិជជែកភិភាក្សាការងារជាក្រុម ហើយប្ដូរមករៀនតែម្នាក់ឯងទល់មុខកុំព្យូទ័រអ៊ីចឹង ខ្ញុំហាក់មានអារម្មណ៍ថាប្លែកខ្លាំង...