PTEC Updates & Press — News & Events

News & Events

Explore all news, updates, press releases, and announcements under News & Events at Phnom Penh Teacher Education College.

សិក្ខាសាលាស្តីពី ការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសនៅ TEC NEWS & EVENTS
27/02/2021

សិក្ខាសាលាស្តីពី ការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសនៅ TEC

សិក្ខាសាលាស្តីពី ការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសនៅ TEC ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។ អ្នកចូលរួមបានជួបជុំគ្នានៅខេត្តកំពង់ស្ពឺ តែសាស្រ្តាចារ្យជប៉ុនមកពីហ៊ីរ៉ូស៊ីម៉ា និងក្យូតូ បានចូលរួមតាមរយៈ Zoom តាមអ៊ិនធឺណែត។ គោលបំណងសំខាន់នៃសិក្ខាសាលាគឺ ដើម្បីពិភាក្សាលើបញ្ហាការគ្រប់គ្រងរបស់ TEC ពីទស្សនៈស្ថាបនានិយម (constructivism) ។...

PTEC dychanpisith 2
សិក្ខាសាលាបំប៉ន “ការបញ្ចូលការគោលវិធីបង្រៀនតាមបែបស្ថាបនា constructivism ក្នុងការបង្រៀននៅ TECs” NEWS & EVENTS
18/02/2021

សិក្ខាសាលាបំប៉ន “ការបញ្ចូលការគោលវិធីបង្រៀនតាមបែបស្ថាបនា constructivism ក្នុងការបង្រៀននៅ TECs”

១៧-១៨ កុម្ភៈ ២០២១៖ សិក្ខាសាលាបំប៉ន «ការបញ្ចូលការគោលវិធីបង្រៀនតាមបែបស្ថាបនា Constructivism ក្នុងការបង្រៀននៅ TECs» គាំទ្រដោយ JICA/ETEC៕

PTEC dychanpisith 4
វគ្គបណ្តុះបណ្តាលកម្មវិធីសិក្សាព័ត៌មានវិទ្យាលើកទី១ ស្តីពីការ “សរសេរកូដ” NEWS & EVENTS
03/02/2021

វគ្គបណ្តុះបណ្តាលកម្មវិធីសិក្សាព័ត៌មានវិទ្យាលើកទី១ ស្តីពីការ “សរសេរកូដ”

គ្រូឧទ្ទេសនៃដេប៉ាតឺម៉ង់ ICT របស់ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចូលរួមវគ្គបណ្តុះបណ្តាលកម្មវិធីសិក្សាព័ត៌មានវិទ្យា ស្តីពីការ “សរសេរកូដ” (Computational Thinking) ដែលប្រព្រឹត្តទៅលើកទី១ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅបន្ទប់ប្រជុំរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលរៀបចំដោយអង្គការ InSTEDD និងគាំទ្រដោយ...

PTEC dychanpisith 3
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់សៀវភៅជាច្រើនមុខ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់ឯកឧត្តមបណ្ឌិសភាចារ្យ សម្រាប់ដាក់នៅក្នុងបណ្ណាល័យវិទ្យាស្ថាន NEWS & EVENTS
02/02/2021

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់សៀវភៅជាច្រើនមុខ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់ឯកឧត្តមបណ្ឌិសភាចារ្យ សម្រាប់ដាក់នៅក្នុងបណ្ណាល័យវិទ្យាស្ថាន

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមសម្ដែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់សៀវភៅជាច្រើនមុខ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់ឯកឧត្តមបណ្ឌិសភាចារ្យ សម្រាប់ដាក់នៅក្នុងបណ្ណាល័យវិទ្យាស្ថាន ជាប្រយោជន៍ដល់ការស្រាវជ្រាវរបស់គរុនិស្សិត និងអ្នកសិក្សាផ្សេងៗទៀត។ យើងខ្ញុំសូមគោរពជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ លោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបប្រទះតែសេចក្ដីសុខ ចម្រើនជានិច្ចនិរន្ត!

PTEC dychanpisith 2
ប្រជុំក្រុមការងារស្រាវជ្រាវប្រតិបត្តិ  បំប៉នសមត្ថភាព ណែនាំ និងពិនិត្យវឌ្ឍនភាពកិច្ចការស្រាវជ្រាវប្រតិបត្តិ NEWS & EVENTS
02/02/2021

ប្រជុំក្រុមការងារស្រាវជ្រាវប្រតិបត្តិ បំប៉នសមត្ថភាព ណែនាំ និងពិនិត្យវឌ្ឍនភាពកិច្ចការស្រាវជ្រាវប្រតិបត្តិ

ថ្ងៃទី០១ កុម្ភៈ ២០២១ គ្រូឧទ្ទេសវិទ្យាស្ថាន ដែលជាក្រុមការងារស្រាវជ្រាវប្រតិបត្តិ បានទទួលការបំប៉នសមត្ថភាព ណែនាំ និងពិនិត្យវឌ្ឍនភាពកិច្ចការស្រាវជ្រាវប្រតិបត្តិរបស់ខ្លួនពីសំណាក់លោកបណ្ឌិត ឈីញ ស៊ីថា ជាអ្នកប្រឹក្សាបច្ចេកទេស នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ៕

PTEC dychanpisith 4
ការប្រជុំណែនាំកម្មសិក្សាគរុកោសល្យសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន១២+២ កម្រិតមូលដ្ឋានបង្រៀននៅអនុវទ្យាល័យ NEWS & EVENTS
01/02/2021

ការប្រជុំណែនាំកម្មសិក្សាគរុកោសល្យសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន១២+២ កម្រិតមូលដ្ឋានបង្រៀននៅអនុវទ្យាល័យ

ថ្ងៃទី ០១ កុម្ភ: ២០២១ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានប្រជុំណែនាំកម្មសិក្សាគរុកោសល្យសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន ១២+២ កម្រិតមូលដ្ឋានបង្រៀននៅអនុវទ្យាល័យ ឆ្នាំទី២។ កម្មសិក្សានេះមានរយ:ពេលសរុប ៨ សប្ដាហ៍ គិតចាប់ពីថ្ងៃទី០២ ខែកុម្ភ: ដល់ថ្ងៃទី៣០ ខែមីនា ២០២១៕

PTEC dychanpisith 5
ការចុះជួយសាលារៀនបឋមសិក្សានៅក្នុងខេត្តកោះកុង នៃក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញលើកទី១៩ NEWS & EVENTS
23/01/2021

ការចុះជួយសាលារៀនបឋមសិក្សានៅក្នុងខេត្តកោះកុង នៃក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញលើកទី១៩

កាលពីថ្ងៃទី១៣ ដល់ទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចុះជួយដល់សាលារៀនបឋមសិក្សាចំនួន៤ នៅក្នុងខេត្តកោះកុងរួមមាន សាលាបឋមសិក្សាត្រពាំងកណ្ដោល សាលាបឋមសិក្សាឈូក ស្ថិតនៅក្នុងស្រុកស្រែអំបិល សាលាបឋមសិក្សាទីរួមខេត្ត និងសាលាបឋមសិក្សាប៉ាកខ្លងស្ថិននៅក្នុងទីរួមខេត្តកោះកុង។ សកម្មភាពនៃការចុះជួយនេះរួមមានការបំប៉នពីវិធីសាស្រ្តបង្រៀន និងការផលិតសម្ភារឧបទ្ទេសមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្តដល់លោកគ្រូអ្នកគ្រូ ការចែកសម្ភារឧបទ្ទេស សៀវភៅសិក្សា និងសម្ភារសិក្សាមួយចំនួនដល់សាលារៀន និងសិស្សានុសិស្ស ក្នុងគោលបំណងជួយបង្កើនគុណភាព...

PTEC dychanpisith 4
ក្រុមការងាររៀបចំបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹងក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយបានចុះពិនិត្យ និងដាក់ចេញនូវគំនិតធំៗសម្រាប់គ្រោងសំណើថវិកាបន្ថែមលើការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹង NEWS & EVENTS
27/12/2020

ក្រុមការងាររៀបចំបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹងក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយបានចុះពិនិត្យ និងដាក់ចេញនូវគំនិតធំៗសម្រាប់គ្រោងសំណើថវិកាបន្ថែមលើការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹង

ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០៖ក្រុមការងាររៀបចំបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹងក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយបានចុះពិនិត្យ និងដាក់ចេញនូវគំនិតធំៗសម្រាប់គ្រោងសំណើថវិកាបន្ថែមលើការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជាក្លោងទ្វារ របង សួនច្បារ។ល។ ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០៖ ក្រុមការងាររៀបចំបរិស្ថាន...

PTEC dychanpisith 2
គណៈកម្មការអធិការកិច្ចសំណង់ របស់ក្រសួង អប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ បានចុះពិនិត្យគុណភាពអាគារថ្មីសាងសង់ដោយ JICA NEWS & EVENTS
27/12/2020

គណៈកម្មការអធិការកិច្ចសំណង់ របស់ក្រសួង អប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ បានចុះពិនិត្យគុណភាពអាគារថ្មីសាងសង់ដោយ JICA

នៅថ្ងៃទី២៤ ដល់ទី ២៥ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មការអធិការកិច្ចសំណង់ របស់ក្រសួង អប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ បានចុះពិនិត្យគុណភាពអាគារថ្មីសាងសង់ដោយ JICA (ជប៉ុន) នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មុននឹងប្រគល់ និងទទួលដែលគ្រោងធ្វើនៅថ្ងៃទី១១...

PTEC dychanpisith 4
គ្រូឧទ្ទេសចំនួន៣ក្រុម មកពីគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង បានចូលរួមសន្និសីទអន្តរជាតិនៃសមាគមពិភពលោកនៃការសិក្សាស្រាវជ្រាវមេរៀន (WALS) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២០ NEWS & EVENTS
18/12/2020

គ្រូឧទ្ទេសចំនួន៣ក្រុម មកពីគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង បានចូលរួមសន្និសីទអន្តរជាតិនៃសមាគមពិភពលោកនៃការសិក្សាស្រាវជ្រាវមេរៀន (WALS) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២០

គ្រូឧទ្ទេសចំនួន៣ក្រុម មានក្រុមមុខវិជ្ជាភាសាអង់គ្លេសមកពីវិទ្យាសា្ថនគរុកោសល្យរាជធានីភ្នំពេញ ក្រុមមុខវិជ្ជាភាសាអង់គ្លេសមកពីវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងក្រុមមុខវិជ្ជាជីវវិទ្យាមកពីគរុកោសល្យរាជធានីភ្នំពេញ បានចូលរួមសន្និសីទអន្តរជាតិនៃសមាគមពិភពលោកនៃការសិក្សាស្រាវជ្រាវមេរៀន (WALS) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២០។ គ្រូឧទ្ទេសបានចូលរួមធ្វើបទបង្ហាញនិងចែករំលែកលទ្ធផលស្រាវជ្រាវប្រតិបត្តិដល់គ្រូឧទ្ទេសក្នុងវិទ្យាស្ថាន ហើយក៏បានផ្លាស់ប្តូរគំនិតយោបល់និងសំណួរ-ចម្លើយជាមួយអ្នកចូលរួមក្នុងសន្និសីទតាមរយៈអនឡាញ។ នេះជាលទ្ធផលគួរឳ្យកត់សម្គាល់មិនដែលមានពីមុនមក ដែលគ្រូឧទ្ទេស TEC ត្រូវបានទទួលស្គាល់ដោយសន្និសីទអន្តរជាតិបន្ទាប់ពីបានសិក្សាការស្រាវជ្រាវប្រតិបត្តិចាប់តាំងពីឆ្នាំ២០១៨មក។ សម្រាប់ព័ត៌មានបន្ថែម៖https://www.walsnet.org/2020/ ប្រភព៖ https://www.facebook.com/ETECcambodia/

PTEC dychanpisith 4
ការជ្រើសរើសគ្រូឧទ្ទេសចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន NEWS & EVENTS
18/12/2020

ការជ្រើសរើសគ្រូឧទ្ទេសចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ការជ្រើសរើសគ្រូឧទ្ទេសចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន    ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥កន្លែង ឱ្យទៅបន្តការសិក្សារយៈពេល២ឆ្នាំចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែតុលា ឆ្នាំ២០២៣ នៅប្រទេសជប៉ុន។ – សម្រាប់ព័ត៌មានលម្អិត អ៊ីម៉ែលទៅកាន់៖ PichThyda.CM@jica.go.jp- ទាញយកពាក្យ៖ http://bit.ly/3oWA8oH– ទម្រង់គម្រោងស្រាវជ្រាវ៖ http://bit.ly/3mvEeCk–...

PTEC dychanpisith 2
ការបំប៉នស្ដីពីការប្រើប្រាស់សម្ភារឧបទេស សម្ភារពិសោធ ដែលបានបំពាក់នៅក្នុងអាគារថ្មី NEWS & EVENTS
16/12/2020

ការបំប៉នស្ដីពីការប្រើប្រាស់សម្ភារឧបទេស សម្ភារពិសោធ ដែលបានបំពាក់នៅក្នុងអាគារថ្មី

នាពេលថ្មីៗកន្លងមកនេះ នាយក នាយករង ប្រធាន អនុប្រធាន និងគ្រូឧទ្ទេសនៃដេប៉ាតឺម៉ង់ និងការិយាល័យមួយចំនួននៃវិទ្យស្ថាន បានចូលរួមការបំប៉នស្ដីពីការប្រើប្រាស់សម្ភារឧបទេស សម្ភារពិសោធ ដែលបានបំពាក់នៅក្នុងអាគារថ្មី ដែលជាជំនួយរបស់ជប៉ុន ដែលបានសាងសង់ជិតរួចរាល់ជាស្ថាពរ និងបើកសម្ភោធឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។

PTEC dychanpisith 3