PTEC Updates & Press

News & Announcements

Stay updated with the latest news, academic events, campus notices, and official announcements from Phnom Penh Teacher Education College.

គ្រូឧទ្ទេសចំនួន៣ក្រុម មកពីគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង បានចូលរួមសន្និសីទអន្តរជាតិនៃសមាគមពិភពលោកនៃការសិក្សាស្រាវជ្រាវមេរៀន (WALS) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២០ NEWS & EVENTS
18/12/2020

គ្រូឧទ្ទេសចំនួន៣ក្រុម មកពីគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង បានចូលរួមសន្និសីទអន្តរជាតិនៃសមាគមពិភពលោកនៃការសិក្សាស្រាវជ្រាវមេរៀន (WALS) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២០

គ្រូឧទ្ទេសចំនួន៣ក្រុម មានក្រុមមុខវិជ្ជាភាសាអង់គ្លេសមកពីវិទ្យាសា្ថនគរុកោសល្យរាជធានីភ្នំពេញ ក្រុមមុខវិជ្ជាភាសាអង់គ្លេសមកពីវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងក្រុមមុខវិជ្ជាជីវវិទ្យាមកពីគរុកោសល្យរាជធានីភ្នំពេញ បានចូលរួមសន្និសីទអន្តរជាតិនៃសមាគមពិភពលោកនៃការសិក្សាស្រាវជ្រាវមេរៀន (WALS) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២០។ គ្រូឧទ្ទេសបានចូលរួមធ្វើបទបង្ហាញនិងចែករំលែកលទ្ធផលស្រាវជ្រាវប្រតិបត្តិដល់គ្រូឧទ្ទេសក្នុងវិទ្យាស្ថាន ហើយក៏បានផ្លាស់ប្តូរគំនិតយោបល់និងសំណួរ-ចម្លើយជាមួយអ្នកចូលរួមក្នុងសន្និសីទតាមរយៈអនឡាញ។ នេះជាលទ្ធផលគួរឳ្យកត់សម្គាល់មិនដែលមានពីមុនមក ដែលគ្រូឧទ្ទេស TEC ត្រូវបានទទួលស្គាល់ដោយសន្និសីទអន្តរជាតិបន្ទាប់ពីបានសិក្សាការស្រាវជ្រាវប្រតិបត្តិចាប់តាំងពីឆ្នាំ២០១៨មក។ សម្រាប់ព័ត៌មានបន្ថែម៖https://www.walsnet.org/2020/ ប្រភព៖ https://www.facebook.com/ETECcambodia/

PTEC dychanpisith 4
ការជ្រើសរើសគ្រូឧទ្ទេសចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន NEWS & EVENTS
18/12/2020

ការជ្រើសរើសគ្រូឧទ្ទេសចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ការជ្រើសរើសគ្រូឧទ្ទេសចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន    ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥កន្លែង ឱ្យទៅបន្តការសិក្សារយៈពេល២ឆ្នាំចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែតុលា ឆ្នាំ២០២៣ នៅប្រទេសជប៉ុន។ – សម្រាប់ព័ត៌មានលម្អិត អ៊ីម៉ែលទៅកាន់៖ PichThyda.CM@jica.go.jp- ទាញយកពាក្យ៖ http://bit.ly/3oWA8oH– ទម្រង់គម្រោងស្រាវជ្រាវ៖ http://bit.ly/3mvEeCk–...

PTEC dychanpisith 3
ការបំប៉នស្ដីពីការប្រើប្រាស់សម្ភារឧបទេស សម្ភារពិសោធ ដែលបានបំពាក់នៅក្នុងអាគារថ្មី NEWS & EVENTS
16/12/2020

ការបំប៉នស្ដីពីការប្រើប្រាស់សម្ភារឧបទេស សម្ភារពិសោធ ដែលបានបំពាក់នៅក្នុងអាគារថ្មី

នាពេលថ្មីៗកន្លងមកនេះ នាយក នាយករង ប្រធាន អនុប្រធាន និងគ្រូឧទ្ទេសនៃដេប៉ាតឺម៉ង់ និងការិយាល័យមួយចំនួននៃវិទ្យស្ថាន បានចូលរួមការបំប៉នស្ដីពីការប្រើប្រាស់សម្ភារឧបទេស សម្ភារពិសោធ ដែលបានបំពាក់នៅក្នុងអាគារថ្មី ដែលជាជំនួយរបស់ជប៉ុន ដែលបានសាងសង់ជិតរួចរាល់ជាស្ថាពរ និងបើកសម្ភោធឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។

PTEC dychanpisith 3
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដឹកនាំគណៈប្រតិភូចុះពិនិត្យវគ្គបណ្ដុះបណ្ដាលជំនាញក្នុងការរៀន និងបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក NEWS & EVENTS
18/06/2020

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដឹកនាំគណៈប្រតិភូចុះពិនិត្យវគ្គបណ្ដុះបណ្ដាលជំនាញក្នុងការរៀន និងបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក

នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ នាយក និងនាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លោកបណ្ឌិត សិត សេង និងលោកបណ្ឌិត សំ ច័ន្ទភិរុណ រួមទាំងប្រធានដេប៉ាតឺម៉ង់ ICT និង គរុកោសល្យ បានអមដំណើរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន...

PTEC dychanpisith 3
សេចក្តីជូនដំណឹងស្តីពីការរៀបចំបន្ទប់សិក្សាឌីជីថល សម្រាប់គ្រូឧទ្ទេស ANNOUNCEMENT
15/06/2020

សេចក្តីជូនដំណឹងស្តីពីការរៀបចំបន្ទប់សិក្សាឌីជីថល សម្រាប់គ្រូឧទ្ទេស

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់លោក លោកស្រីគ្រូឧទ្ទេស គ្រប់កម្រិតទាំងអស់សូមជ្រាបថា ដើម្បីជួយសម្រួលដល់ការរៀបចំមេរៀន និងបង្រៀនតាមអនឡាញ ទៅដល់គរុសិស្ស គរុនិស្សិត ក៏ដូចជាកិច្ចការសិក្សាស្រាវជ្រាវផ្សេងៗ វិទ្យាស្ថានបានរៀបចំឱ្យមានបន្ទប់កុំព្យូទ័ររួមមួយ ដែលមានបំពាក់ដោយកុំព្យូទ័រយួរដៃ (Laptop) ប្រព័ន្ធអ៊ិនធឺណែត ម៉ាស៊ីនបោះពុម្ព/ថត ចម្លង និងម៉ាស៊ីនត្រជាក់ មានទីតាំងនៅអាគារ JHP បន្ទប់ជាន់ផ្ទាល់ដី។ អាស្រ័យដូចបានជម្រាបជូនខាងលើ...

PTEC dychanpisith 3
សេចក្តីណែនាំបន្ថែមស្តីអំពីការអនុវត្តការបង្រៀនតាមអនឡាញ ANNOUNCEMENT
14/06/2020

សេចក្តីណែនាំបន្ថែមស្តីអំពីការអនុវត្តការបង្រៀនតាមអនឡាញ

ក្នុងរយៈពេលអនុវត្តការបង្រៀនតាមអនឡាញកន្លងមកនេះ គណៈគ្រប់គ្រង និងមន្ត្រីទទួលបន្ទុករបស់វិទ្យស្ថានបានសង្កេតឃើញថា លោក លោកស្រីគ្រឧទ្ទេសបានអនុវត្តតាមការណែនាំរបស់វិទ្យាស្ថាន យ៉ាងល្អប្រសើរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះដែរ ក៏នៅមានគ្រូឧទ្ទេសមួយចំនួនតូចនៅមិនអនុវត្តបានតាមការណែនាំរបស់វិទ្យាស្ថាននៅឡើយ។ ដើម្បីងាយស្រួលដល់ការងារសិក្សារបស់ គរុសិស្ស គរុនិស្សិត ក៏ដូចជាការងារគ្រប់គ្រង់របស់មន្ត្រីទទួលបន្ទុកនៃការិយាល័យសិក្សា វិទ្យាស្ថានសូមធ្វើ ការណែនាំបន្ថែមដូចខាងក្រោម៖ ១. សូមលោក លោកស្រីទម្លាក់ឯកសារមេរៀន ទៅតាមម៉ោងពេលនៃកាលវិភាគ របស់លោក...

PTEC dychanpisith 3
សេចក្តីជូនដំណឹងស្តីពីការរៀបចំបន្ទប់សិក្សាឌីជីថល សម្រាប់គរុសិស្ស គរុនិស្សិត ANNOUNCEMENT
14/06/2020

សេចក្តីជូនដំណឹងស្តីពីការរៀបចំបន្ទប់សិក្សាឌីជីថល សម្រាប់គរុសិស្ស គរុនិស្សិត

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់គរុសិស្ស គរុនិស្សិត គ្រប់កម្រិតទាំងអស់សូមជ្រាបថា ដើម្បីជួយសម្រួលដល់ការសិក្សាតាមអនឡាញទៅដល់គរុសិស្ស គរុនិស្សិត ក៏ដូចជាកិច្ចការសិក្សាស្រាវជ្រាវផ្សេងៗ វិទ្យាស្ថានបានរៀបចំឱ្យមានបន្ទប់កុំព្យូទ័ររួមមួយ ដែលមានបំពាក់ដោយកុំព្យូទ័រយួរដៃ (Laptop) ប្រព័ន្ធអ៊ិនធឺណែត ម៉ាស៊ីនបោះពុម្ព/ថត ចម្លង និងម៉ាស៊ីនត្រជាក់ មានទីតាំងនៅអាគារ JHP បន្ទប់ជាន់ផ្ទាល់ដី។ អាស្រ័យហេតុនេះ សូមគរុសិស្ស គរុនិស្សិត...

PTEC dychanpisith 4