កម្មវិធីចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញា+១ (លើកទី៤) នៅខេត្តតាកែវ
Photo Gallery
កម្មវិធីចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញា+១ (លើកទី៤) នៅខេត្តតាកែវ --- នាព្រឹកថ្ងៃទី២១ និង ២៣ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានរៀបចំបើកកម្មវិធី "ចុះពិនិត្យតាមដាន និងគាំទ្របច្ចេកទេស ដល់កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀង តាមប្រព័ន្ធបរិញ្ញាបត្រ+១" នៅនិងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ និងសាលាគរុកោសល្យភូមិភាគ និងវិក្រឹតការខេត្តតាកែវ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត ង៉ែត សូដា នាយក (មគភ.តក) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ព្រមទាំងគណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យភូមិភាគ និងវិក្រឹតការខេត្តតាកែវ អ្នកចូលរួមសរុបប្រមាណនាក់៦០នាក់ ស្រីនាក់២០នាក់ កម្មវិធីនេះមានគោលបំណងសំខាន់ៗដូចជា៖ ១.ពង្រឹងទៅលើប្រសិទ្ធភាពនៃ ការអនុវត្តកម្មសិក្សាគរុកោសល្យ និងការស្រាវជ្រាវ ២.ចែករំលែកនូវបទពិសោធន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការបង្រៀន និងរៀនឱ្យកាន់តែល្អប្រសើរ។ សកម្មភាពថ្ងៃទី១ រួមរបស់ក្រុមគ្រូឧទ្ទេស បានរៀបចំផែនការសកម្មភាពគាំទ្រជាក់ស្ដែង ដោយមានការចុះជួយគាំទ្រ បានចុះពិនិត្យតាមដានការបង្រៀនរបស់គ្រូឧទ្ទេសនៃសាលាវិក្រឹតការនិងមជមណ្ឌលគរុកោសល្យខេត្តតាកែវ និងធ្វើការឆ្លុះបញ្ចាំងការបង្រៀន។ សកម្មភាពថ្ងៃទី២ គ្រូឧទ្ទេសពី វគភ. បន្តគាំទ្រ និងឆ្លុះបញ្ចាំងការបង្រៀន។ ដោយឡែកការគាំទ្រលើមុខវិជ្ជាការស្រាវជ្រាវប្រតិបត្តិដឹកនាំដោយបណ្ឌិត ឡឹក ជំនោរ និងគ្រូឧទ្ទេស២រូប បានធ្វើបទបង្ហាញស្ដីពីការរៀបចំកិច្ចការស្រាវជ្រាវប្រតិបត្តិ និងការបំពេញបន្ថែមនូវចំណុចខ្វះខាត និងសារ:សំខាន់នានាដែលគរុនិស្សិតនៅមិនទាន់យល់ច្បាស់។ នៅក្នុងការធ្វើបទបង្ហាញនេះមានការចូលរួមពីគ្រូឧទ្ទេសនិងគរុនិស្សិតដាេលចូលរួមផ្ទាល់ចំនួន៥០០នាក់ និងចូលរួមតាមអនឡាញ(zoom) ចំនួន២៣២នាក់បន្ថែមទៀត។ វាគ្មិនទាំង៣រូបបានបង្ហាញ ជាជំពូកៗដើម្បីឱ្យគរុនិស្សិតបានអនុវត្ត និងអាចបន្តសរសេររបាយការណ៍ស្រាវជ្រាវបានដោយរលួន។
Leave a Reply
You must sign-in with Google to post a comment.