កិច្ចប្រជុំពិភាក្សា ស្តីពី កិច្ចសហការរវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និង គ្រឹះស្ថាន ជេផេន អ៊ីនធ័រណាសិនណល់ ស៊ីសេហ្វ លីឌ័រ អាខាដេមី

News & Events
Facebook Telegram
28 Views
Publish Date 21/08/2026
Author samnang pon

កិច្ចប្រជុំពិភាក្សា ស្តីពី កិច្ចសហការរវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និង គ្រឹះស្ថាន ជេផេន អ៊ីនធ័រណាសិនណល់ ស៊ីសេហ្វ លីឌ័រ អាខាដេមី នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC) បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការរវាង PTEC និង គ្រឹះស្ថាន ជេផេន អ៊ីនធ័រណាសិនណល់ ស៊ីសេហ្វ លីឌ័រ អាខាដេមី (JICLA) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ PTEC និងប្រតិភូតំណាងមកពី JICLA។ កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើ៖ (១) ការអនុវត្តកម្មសិក្សាគរុកោសល្យរបស់គរុនិស្សិត PTEC នៅ JICLA និង​ (២) ការជ្រើសរើសគ្រូឧទ្ទេសPTEC ផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យាដើម្បីចូលរួមវគ្គបំប៉ន​ និងហាត់ការពេញម៉ោង នៅ JICLA។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំផ្នែក STEAM នៅកម្ពុជា ឆ្លើយតបនឹងអនុសាសន៍ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

Leave a Reply

Latest Related Posts

Verified by MonsterInsights