NEWS & EVENTS
ពិធីសំណេះសំណាល និងបំពាក់កន្សែងជូនយុវជនដែលទើបជ្រើសរើសថ្មី ចំនួន២១០នាក់ នៃក្លឹបយុវជនកាកបាទក្រហមកម្ពុជា
ពិធីសំណេះសំណាល និងបំពាក់កន្សែងជូនយុវជនដែលទើបជ្រើសរើសថ្មី ចំនួន២១០នាក់ នៃក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ————————————————— នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងសាលពហុបំណងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាថ្មីចំនួន ២១០នាក់ ប្រចាំវិទ្យាស្ថានគរុកោល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា...