ការចូលរួមពិធីប្រកាសជ័យលាភីនៃការប្រកួត ផលិតវីដេអូអប់រំ ក្រោមប្រធានបទ៖ ពលរដ្ឋល្អរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ

News & Events
Facebook Telegram
4 Views
Publish Date 23/10/2026
Author samnang pon

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចូលរួមពិធីប្រកាសជ័យលាភីនៃការប្រកួតផលិតវីដេអូអប់រំ ក្រោមប្រធានបទ «ពលរដ្ឋល្អរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ» ដែលបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមអធិបតីភាព លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ លោកគ្រូ អ្នកគ្រូ គរុនិស្សិតនៅគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូមកពីរាជធានី ខេត្ត សរុបចំនួន ២២០រូប ស្រី ១៣៦នាក់។ ក្នុងនោះគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានចូលរួមកម្មវិធីនៃការប្រកួតផលិតវីដេអូអប់រំនេះផងដែរ។ តាមរយៈសមិទ្ធផលដ៏មានតម្លៃសម្រាប់គរុនិស្សិតក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយសង្គមជាតិយើងឱ្យកាន់តែមានភាពល្អប្រសើរតាមរយៈការខិតខំប្រឹងប្រែង និងទទួលបានចំណេះដឹងដែលទទួលបានពីបទពិសោធន៍ ដែលគរុនិស្សិតនឹងក្លាយជាធនធានអប់រំដ៏មានតម្លៃ។ ស្នាដៃវីដេអូអប់រំរបស់គរុនិស្សិតនឹងត្រូវបានចែករំលែក និងប្រើប្រាស់ឱ្យបានទូលំទូលាយនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ ដើម្បីឱ្យសារអប់រំអំពីគ្រោះថ្នាក់នៃគ្រឿងញៀនអាចទៅដល់កុមារ យុវជន មាតាបិតា អាណាព្យាបាល និងសាធារណជនទូទៅ ហើយវាជាចំណែកមួយនៃការប្រើប្រាស់ចំណេះដឹង បច្ចេកវិទ្យា និងសមត្ថភាពច្នៃប្រឌិតរបស់ខ្លួន ដើម្បីផលិតមាតិកាអប់រំដែលមានគុណភាព មានភាពទាក់ទាញ និងមានឥទ្ធិពលវិជ្ជមានដល់សង្គម។

Leave a Reply

Latest Related Posts