សង្ខេបន័យ (Khmer Abstract)
ការសិក្សានេះមានគោលបំណងសំខាន់ៗពីរគឺ ១) ដើម្បីសិក្សាពីប្រសិទ្ធភាពនៃការសិក្សាស្រាវជ្រាវមេរៀននិងការឆ្លុះបញ្ចាំងពីសហការីលើសមត្ថភាពរៀនវិទ្យាសាស្ត្ររបស់សិស្សនៅកម្រិតបឋមសិក្សា ២) ដើម្បីប្រៀបធៀបសមត្ថភាពរៀនវិទ្យាសាស្ត្ររបស់សិស្សមុននិងក្រោយពីការប្រើប្រាស់ការសិក្សាស្រាវជ្រាវមេរៀននិងឆ្លុះបញ្ចាំងពីសហការី។
ការស្រាវជ្រាវនេះធ្វើឡើងតាមបែបបរិមាណវិស័យដោយជ្រើសរើសសំណាកចំនួន ២០ នាក់នៅថ្នាក់ទី៥ឃ ដោយអ្នកស្រាវជ្រាវបានប្រើប្រាស់ឧបករណ៍ស្រាវជ្រាវជាបុរេតេស្ត (Pre-test) និងតេស្តបញ្ចប់ (Post-test) សម្រាប់ប្រមូលទិន្នន័យ។ ដើម្បីវិភាគទិន្នន័យ អ្នកស្រាវជ្រាវបានប្រើវិធីសាស្ត្រស្ថិតិបែបពិពណ៌នារកតម្លៃមធ្យមនិងតម្លៃគម្លាតស្តង់ដារ។ បន្ថែមពីនោះទៅទៀត អ្នកស្រាវជ្រាវក៏បានប្រើស្ថិតិបែបសន្និដ្ឋាន Paired-Sample T-test ដើម្បីរកតម្លៃ P-value ដើម្បីសិក្សាពីភាពជឿជាក់ផ្នែកស្ថិតិមុននិងក្រោយអនុវត្តប្រើប្រាស់ការសិក្សាស្រាវជ្រាវមេរៀន និងការឆ្លុះបញ្ចាំងពីសហការី។
ការសិក្សានេះបង្ហាញលទ្ធផលដូចជា៖
១) ការប្រើប្រាស់ការសិក្សាស្រាវជ្រាវមេរៀននិងការឆ្លុះបញ្ចាំងពីសហការី ពិតជាមានប្រសិទ្ធភាពក្នុងការជួយបង្កើនការសិក្សារៀនសូត្ររបស់សិស្សលើមុខវិជ្ជាវិទ្យាសាស្ត្រ។
២) ការប្រើប្រាស់ការសិក្សាស្រាវជ្រាវមេរៀននិងការឆ្លុះបញ្ចាំងពីសហការី បានធ្វើឱ្យសមត្ថភាពរៀនវិជ្ជាវិទ្យាសាស្ត្ររបស់សិស្សប្រសើរឡើង ប្រែប្រួលពីពិន្ទុមធ្យម មាន p < 0.05 = 5% ដែលមានន័យថាលទ្ធផលសិក្សាគឺមានភាពជឿជាក់ដល់ទៅ ៩៥%។
យ៉ាងណាមិញ ការស្រាវជ្រាវនៅមានកម្រិតនៅឡើយ ដូចនេះអ្នកស្រាវជ្រាវសូមផ្ដល់ជាអនុសាសន៍មួយចំនួនដល់អ្នកស្រាវជ្រាវក្រោយៗដូចជា (១) សិក្សាលើសិស្សពីរក្រុមដោយមានក្រុម Controlled Group និង Experiment Group (២) សិក្សាតាមវិធីសាស្ត្រគុណវិស័យដោយមានការសម្ភាសគ្រូ ឬប្រើការអង្កេតពិពណ៌នា និង (៣) អនុវត្តទៅលើមុខវិជ្ជាផ្សេងៗទៀតដូចជាគណិតវិទ្យា ឬភាសាខ្មែរជាដើម ដើម្បីរកមើលពីភាពត្រឹមត្រូវនិងទុកចិត្តបាននៃការស្រាវជ្រាវនេះ។
Abstract (English)
The study of “Using Lesson Study and Peer Reflective Observation to Enhance Student’s Learning Ability in Science Subject at a Primary School” began with the trend of education reform focusing on STEM (Science, Technology, Engineering, and Mathematics). This study has two main objectives: 1) to study the effectiveness of Lesson Study and Peer Reflective Observation on science learning ability of students at the primary level 2) to compare science learning ability of students to learn before and after using Lesson Study (LS) and Peer Reflective Observation (PRO).
The quantitative research design was conducted with the assigned 20 samples in the 5th grade "D". The research tools such as pre-test and post-test were used to collect data, and the researcher used descriptive statistics to calculate the mean (𝑥̄) scores and standard deviation (SD). In addition, the researchers used inferential statistics with the Paired-Sample t-Test, using Excel 2016, to figure the P-value so that the results could be statistically significant in the treatment of using Lessons Study and Peer Reflective Observation.
This study showed the following results:
1. Using Lesson Study and Peer Reflective Observation is really effective to enhance science learning ability of students.
2. Using Lesson Study and Peer Reflective Observation enhance students' science learning ability with the change of results 𝑥̄ = 4.02 and SD = 1.83 in the pre-test and 𝑥̄ = 6.32 and SD = 1.89 in the post-test with the value of p < 0.05 = 5%, which means the study results were statistically significant.
The research still has some limitations, so the researcher would like to give some recommendations: (1) 2 groups, controlled and experimental groups, should be used in the design, (2) conduct research with the qualitative method with teacher interviews and/or the use of descriptive observations, (3) apply LS and PRO in other subjects such as mathematics or Khmer language.
Discussion & Comments 0
Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.