សង្ខេបន័យ (Khmer Abstract)
ការសិក្សាអំពី ”ឥរិយាបថរបស់សិស្សពូកែគណិតវិទ្យាថ្នាក់ទី៥ នៃសាលាបឋមសិក្សាសន្ធរម៉ុក” មានគោលបំណង ២ សំខាន់ៗគឺ៖ ១) ស្វែងយល់អំពីឥរិយាបថសិក្សារៀនសូត្ររបស់សិស្សពូកែគណិតវិទ្យា ២) ស្វែងយល់អំពីវិធីសាស្ត្ររៀនសូត្រ របស់សិស្សពូកែ។ ការស្រាវជ្រាវនេះអនុវត្តតាមបែបបរិមាណវិស័យដោយធ្វើការស្ទង់មតិ Likert Scale លើសិស្សពូកែគណិតវិទ្យាថ្នាក់ទី៥ ចំនួន ៤៦ នាក់ ក្នុងនោះស្រី ៣២ នាក់។ ទិន្នន័យត្រូវបានប្រើប្រាស់កម្មវិធី SPSS ដើម្បីធ្វើការវិភាគ។
ការស្រាវជ្រាវនេះ បានបង្ហាញថា សិស្សពូកែទាំង ៤៦ នាក់ចូលចិត្តរៀនគណិតវិទ្យា សិស្សពុំមានការធុញថប់អារម្មណ៍ក្នុងអំឡុងពេលដោះស្រាយលំហាត់ទេ ពួកគេព្យាយាមបន្តគិតរហូតដោះស្រាយនោះបាន។ សិស្សពូកែមានទំនុកចិត្តខ្លាំងលើសមត្ថភាព របស់ពួកគេក្នុងការប្រឡងលើមុខវិជ្ជាគណិតវិទ្យា។ សិស្សពូកែទាំង ៤៦ នាក់ បានយល់ឃើញទៀតថា គណិតវិទ្យាមានសារៈប្រយោជន៍ណាស់ ហើយចាំបាច់ត្រូវតែចេះគណិតវិទ្យា ដើម្បីតម្រូវការនៅក្នុងការរស់នៅប្រចាំថ្ងៃ និងការងារក្ដីស្រមៃរបស់ពួកគេ។ លើសពីនោះ ការស្រាវជ្រាវនេះក៏បានរកឃើញថា សិស្សពូកែលើមុខវិជ្ជាគណិតវិទ្យាមានវិធីសាស្ត្ររៀនសូត្រល្អៗមួយចំនួនដូចជា៖ ការខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង ស្ដាប់គ្រូពន្យល់ ការបង្ហាត់បង្រៀនពីសំណាក់ឪពុកម្ដាយ ឬសាច់ញាតិនៅផ្ទះបន្ថែម និងមានអន្តរកម្មជាមួយមិត្តភក្តិច្រើន។
ការសិក្សាលើប្រធានបទនេះ ជាការសិក្សាស្រាវជ្រាវមួយដែលមានទំហំតូច ហើយមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយដើម្បីធ្វើសេចក្ដីសន្និដ្ឋានទូទៅឡើយ។ អាស្រ័យហេតុនេះ អ្នកសិក្សាស្រាវជ្រាវក្រោយៗ គួរតែយកចិត្តទុកដាក់សិក្សាបន្ថែមលើឥរិយាបថសិស្សរៀនយឺត ពិសេសដំណោះស្រាយបន្ថែមទៀតដើម្បីបំពេញឱ្យការសិក្សារបស់សិស្សលើមុខវិជ្ជាគណិតវិទ្យានៅបឋមសិក្សាកាន់តែមានភាពប្រសើរឡើង។
Abstract (English)
The learning about "Attitude of outstanding students at Mathematics in grade 5 of Sonthor Mork Primary school" that has two objects to learn, such as: 1/ To realize about attitude of outstanding student’s learning at mathematics. 2/ To realize about the learning methods to be outstanding students. This researching has followed on the quantity by survey "Liket Scale" to 46 outstanding students at mathematics in grade 5 of Sonthor Mork Primary, Phnom Penh. And there are 32 girls of 46 outstanding students as well. The data has used on SPSS program to analyzing about it.
According to this researching, all of outstanding students always think positive on the learning. They love learning mathematics, they do not feel bored while they are doing their exercises. Even though they have some problems, they always try to solve that problem by themselves until it's completed. Especially, all of outstanding students trust and be confident on their ability when they take the examination to get high scores at mathematics. Furthermore, the outstanding students realized that mathematics is so important in their works in the future and it is necessary usage in daily society. Another one, this researching found that outstanding students have good tips to be outstanding students at mathematics such as, trying to learn by themselves, trying to listen to their teacher’s explanation, trying to teach by their parents, they do and discuss a lot about it with their friends.
In researching topic, it is a small researching and it is not detail researching so it is not enough to take it a general conclusion. According to the reason above, please the researcher new generation pay more attention on researching about attitude of weak students, especially try to find more solution to inspire the students to learn mathematics at primary school better.
Discussion & Comments 0
Join the conversation. Leave your feedback or reply in English or ភាសាខ្មែរ.