លោកបណ្ឌិត សំ ច័ន្ទភិរុណ បានជួបសម្តែងការគួរសម និងស្វាគមន៍នាយកថ្មីនៃមូលនិធិជប៉ុន (Japan Foundation)
Photo Gallery
នៅរសៀលថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ តំណាងដោយ លោកបណ្ឌិត សំ ច័ន្ទភិរុណ ក្នុងនាម ឯកឧត្តមបណ្ឌិត សិត សេង នាយកគរុកោសល្យរាជធានីភ្នំពេញ បានជួបសម្តែងការគួរសម និងស្វាគមន៍នាយកថ្មីនៃមូលនិធិជប៉ុន (Japan Foundation) ក្នុងឱកាសដែលនាយកចាស់ត្រូវផ្លាស់ប្តូរទៅបម្រើការងារនៅការិយាល័យកណ្តាល ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីលើកកម្ពស់កម្មវិធីបណ្តុះបណ្តាលភាសាជប៉ុននៅវិទ្យាស្ថាន ព្រមទាំងសកម្មភាពវប្បធម៌ផ្សេងៗ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត។ វ.គ.ភ. | ២៦ សីហា ២០២៦
Leave a Reply
You must sign-in with Google to post a comment.