Day: March 19, 2026

កិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានអប់រំគ្រូមត្តេយ្យសិក្សាយានតាយ នៃប្រទេសចិន ……….

0 comments

កិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានអប់រំគ្រូមត្តេយ្យសិក្សាយានតាយ នៃប្រទេសចិន ………. នារសៀលថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានអប់រំគ្រូមត្តេយ្យសិក្សាយានតាយ នៃប្រទេសចិន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមានការចូលរួមផងដែរពីគណៈគ្រប់គ្រង និងគ្រូឧទ្ទេសរបស់វិទ្យាស្ថាន។ កិច្ចប្រជុំនេះបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានអប់រំគ្រូមត្តេយ្យសិក្សាយានតាយ លើការអប់រំគ្រូមត្តេយ្យសិក្សា ការបណ្តុះបណ្តាលសមត្ថភាពដល់ដល់គ្រូឧទ្ទេស និងកម្មវិធីផ្លាស់ប្តូរបទពិសោធក្នុងចំណោមគ្រូឧទ្ទេស និងនិស្សិតនៃគ្រឹះស្ថានអប់រំទាំងពីរ។ វគភ l PTEC 🌐www.ptec.edu.kh…