Day: March 13, 2026

កិច្ចប្រជុំស្តីពី ការចែករំលែកបទពិសោធលើដំណើរការវាយតម្លៃកម្មវិធីបណ្តុះបណ្តាលឬកម្មវិធីអប់រំឧត្តមសិក្សា (Program Assessment) តាមក្របខណ្ឌ AUN-QA នៅឆ្នាំសិក្សា២០២៥-២០២៦នេះ អង្គសន្និបាតអប់រំបានកំណត់អាទិភាពនៃការលើកកម្ពស់គុណភាពឧត្តមសិក្សា ដោយផ្តោតលើអាទិភាពចំនួន៤ រួមមានការកែលម្អអភិបាលកិច្ចឧត្តមសិក្សា…

0 comments

កិច្ចប្រជុំស្តីពី ការចែករំលែកបទពិសោធលើដំណើរការវាយតម្លៃកម្មវិធីបណ្តុះបណ្តាលឬកម្មវិធីអប់រំឧត្តមសិក្សា (Program Assessment) តាមក្របខណ្ឌ AUN-QA នៅឆ្នាំសិក្សា២០២៥-២០២៦នេះ អង្គសន្និបាតអប់រំបានកំណត់អាទិភាពនៃការលើកកម្ពស់គុណភាពឧត្តមសិក្សា ដោយផ្តោតលើអាទិភាពចំនួន៤ រួមមានការកែលម្អអភិបាលកិច្ចឧត្តមសិក្សា ការជម្រុញការស្រាវជ្រាវនិងនវានុវត្តន៍ ការពង្រីកអន្តរជាតូនីយកម្ម និងការធ្វើទំនើបកម្មស្ថាប័ន។ ជាកិច្ចឆ្លើយតប វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកស្រីសាស្ត្រាចារ្យជំនួយ ប៉េង​ ទិត្យសុទ្ធី នាយិការងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មធិការវាយតម្លៃគុណភាពកម្មវិធីអប់រំនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំចែករំលែកជាមួយគណៈគ្រប់គ្រងវិទ្យាស្ថាន ការិយាល័យគាំទ្រ មហាវិទ្យាល័យ និង ដេប៉ាតឺម៉ង់​ដើម្បីសិក្សានិងពិនិត្យស្តង់ដារ…

នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ឯកឧត្តមបណ្ឌិត សិត សេងនាយកវិទ្យាស្ថានគរុកោសល្យភ្នំពេញ(PTEC) និងឯកឧត្តម ហេង…

0 comments

នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ឯកឧត្តមបណ្ឌិត សិត សេងនាយកវិទ្យាស្ថានគរុកោសល្យភ្នំពេញ(PTEC) និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ និងការស្រាវជ្រាវ សម្រាប់គ្រូបង្គោលCMAC ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្នុងគម្រោងសហប្រតិបត្តិការបច្ចេកទេស របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។ ក្នុងវគ្គនេះ គ្រូឧទ្ទេសវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្គោល CMAC ចំនួន១៨រូប ដើម្បីឱ្យទទួលបាននូវចំណេះដឹងគរុកោសល្យច្បាស់លាស់ ដោយផ្សាភ្ជាប់ជាមួយការអនុវត្តជាក់ស្តែង និងការស្រាវជ្រាវប្រតិបត្តិ ដើម្បីជាមូលដ្ឋានដ៏រឹងមាំក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង។…