កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ស្តីពី ការពិនិត្យមេីលវឌ្ឍនភាពសម្រេចបានឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់វិទ្យាស្ថាន
កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ………………………… នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាបច្ចេកទេសប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានបើកកិច្ចប្រជុំ ស្តីពី ការពិនិត្យមេីលវឌ្ឍនភាពសម្រេចបានឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស និងមានការចូលរួមពីសមាជិកនៃក្រុមប្រឹក្សាបច្ចេកទេស។ ក្រោយពីបានស្ដាប់របាយការណ៍ស្ដីពីវឌ្ឍនភាព និងលទ្ធផលសម្រេចបានឆ្នាំ២០២៥ ទិសដៅឆ្នាំ២០២៦ របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ធ្វើបទបង្ហាញដោយ ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានរួចមក…
