កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ………………………… នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាបច្ចេកទេសប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានបើកកិច្ចប្រជុំ ស្តីពី ការពិនិត្យមេីលវឌ្ឍនភាពសម្រេចបានឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស និងមានការចូលរួមពីសមាជិកនៃក្រុមប្រឹក្សាបច្ចេកទេស។ ក្រោយពីបានស្ដាប់របាយការណ៍ស្ដីពីវឌ្ឍនភាព និងលទ្ធផលសម្រេចបានឆ្នាំ២០២៥ ទិសដៅឆ្នាំ២០២៦ របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ធ្វើបទបង្ហាញដោយ ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំបានសម្ដែងការកោតសរសើរដល់គណៈគ្រប់គ្រង និងបុគ្គលិកអប់រំនៃវិទ្យាស្ថានគរុកោស្យរាជធានីភ្នំពេញទាំងអស់ ដែលបានខិតខំអនុវត្តការងារបានល្អ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួងអប់រំ យុវជន និងកីឡា។ ក្រោយពីមានកិច្ចពិភាក្សាផ្ដល់ធាតុចូលពីសមាជិកក្រុមប្រឹក្សាបច្ចេកទេសរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំបានផ្តល់អនុសាន៍លើ៣ចំណុចសំខាន់ៗ ដើម្បីឱ្យវិទ្យាស្ថានអនុវត្តបន្តគឺ (១)រៀបចំបណ្ដាញគាំទ្រសាលាគរុកោសល្យផ្សេងទៀតដើម្បីចែករំលែកឧត្តមានុវត្តន៍ ឱ្យសាលាគរុកោសល្យបង្កើតបាននូវភាពជាម្ចាស់ទាំងការងារគ្រប់គ្រង និងការងារបច្ចេកទេស (២)ខិតខំអភិវឌ្ឍឱ្យទៅជាមជ្ឈមណ្ឌលឧត្តមភាពលើការអប់រំស្តែម ដើម្បីជួយឱ្យសិស្សានុសិស្សយើងទទួលបានចំណេះដឹង ជំនាញលើមុខវិជ្ជាស្តែមនេះកាន់តែច្រើនឡើង (៣)ត្រូវបន្តពង្រឹងគុណភាពបណ្ដុះបណ្ដាល គាំទ្រដល់ផែនទីបង្ហាញផ្លូវរបស់ក្រសួងមុខងារសាធារណៈក្នុងការគាំទ្រដល់ការបណ្ដុះបណ្ដាលគ្រូបង្រៀនរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន បានសង្កត់ធ្ងន់លើការគាំទ្រគោលនយោបាយគ្រូបង្រៀនផ្អែលលើកិច្ចព្រមព្រៀងការងារ ជាមួយគ្នានេះក៏យើងត្រូវនៅបន្តអនុវត្តការបណ្ដុះបណ្ដាលគ្រូក្របខណ្ឌផងដែរ ទៅតាមតម្រូវការជាក់ស្ដែងតាមឆ្នាំនីមួយៗ។ វគភ l PTEC 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱







