ptec banner

“អនុមោទនាបុណ្យវិសាខបូជា” បុណ្យវិសាខបូជាគឺជាបុណ្យមួយដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទទាំងឡាយ អ្នកមានសទ្ធាជ្រះថ្លា មានសេចក្តីគោរព តែងប្រារព្ធធ្វើឡើង ដោយប្រារព្ធហេតុ ៣ ប្រការ ដែលជាប់ទាក់ទងដោយថ្ងៃនក្ខត្តប្ញក្សដ៏ល្អ របស់ព្រះសម្មាសម្ពុទ្ធ ទ្រង់បរិបូរណ៍ដោយគុណដែលប្រមាណមិនបាន ។ ប្រការទាំងនោះរួមាន៖ ១_ប្រារព្ធដល់ថ្ងៃដែលព្រះអង្គ ប្រសូត នៅសួនលុម្ពិនី ចន្លោះនគរទាំង ២ គឺនគរកបិលវត្ថុ និងនគរទេវទហ បច្ចុប្បន្នឋិតនៅក្នុងប្រទេសនេប៉ាល់ ។ ២_ ប្រារព្ធដល់ថ្ងៃដែលព្រះអង្គ ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ជាព្រះពុទ្ធ ក្នុងលោក ។ ៣_ ប្រារព្ធដល់ថ្ងៃដែលព្រះអង្គបរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ។ អនុមោទនាបុណ្យ វិសាខបូជា ថ្ងៃសុក្រ ១៥កើត​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦ 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Leave a Reply