កិច្ចប្រជុំស្តីពី «ការងារថែទាំបរិស្ថាននៅក្នុងវិទ្យាស្ថាន» ព្រឹក ថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំស្តីពី «ការងារថែទាំបរិស្ថាន នៅក្នុងវិទ្យាស្ថាន» ក្រោមអធិបតីភាពលោក រ៉ូវ ផេងសែ នាយករងវិទ្យាស្ថាន និងមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានការិយាល័យសិក្សា មន្រ្តីការិយាល័យរដ្ឋបាល ប្រធានដេប៉ាតឺម៉ង់ លោកគ្រូ-អ្នកគ្រូឧទ្ទេស រួមជាមួយគណៈវគ្គ ប្រធាន និងអនុប្រធានថ្នាក់។ ខ្លឹមសារនៃកិច្ចប្រជុំបានផ្ដោតលើចំណុចសំខាន់ដូចជា ចំណុចត្រូវថែទាំ ការកំណត់ពេលវេលា ការបែងចែកប្លង់ទីតាំងទទួលខុសត្រូវ តម្រូវការសម្ភារៈ និងការវាយតម្លៃ។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱



