ការបណ្ដុះបណ្ដាលកម្រិតខ្ពស់សម្រាប់ការកសាងសមត្ថភាពគ្រូបង្រៀនកម្រិតបឋមសិក្សា និងមធ្យមសិក្សានៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងទីក្រុង Guilin ប្រទេសចិន តាមរយ:ក្រសួងអប់រំ យុវជន និងកីឡា គ្រូឧទ្ទេសនៃវិទ្យាគរុកោសល្យរាជធានីភ្នំពេញចំនួន៣នាក់ (ស្រី០១នាក់) បានចូលរួមកម្មវិធី បណ្ដុះបណ្ដាលកម្រិតខ្ពស់សម្រាប់ការកសាងសមត្ថភាពគ្រូបង្រៀនកម្រិតបឋមសិក្សា និងមធ្យមសិក្សានៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅ Shenyang Normal University ប្រទេសចិន។ កម្មវិធីនេះបានផ្តល់នូវចំណេះដឹង និងបទពិសោធដ៏មានតម្លៃអំពីការអភិវឌ្ឍជាតិ អភិបាលកិច្ចក្នុងវិស័យអប់រំ ការអភិវឌ្ឍកម្មវិធីសិក្សាតាមសាលារៀន កំណែទម្រង់អប់រំ និងវិធីសាស្ត្របង្រៀនទំនើបរបស់ប្រទេសចិន។ ជាពិសេស អ្នកចូលរួមបានចុះទស្សនកិច្ចសិក្សានៅ Liaoning Province Experimental School និងបន្តទស្សនកិច្ចសិក្សានៅ Guilin ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីកំណែទម្រង់ ការគ្រប់គ្រងសាលារៀន និងការអនុវត្តល្អៗក្នុងការអប់រំបឋមសិក្សា និងមធ្យមសិក្សារបស់ប្រទេសចិន។







