ptec banner

កម្មវិធីចុះជួយគាំទ្រដល់សាលាបឋមសិក្សាដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន ……….. ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិគាំទ្រការបណ្ដុះបណ្ដាលសុខភាពសិក្សា និងការលើកកម្ពស់សុខភាព (STEP) គាំទ្រដោយមូលនិធិនីប៉ុន (Nippon Foundation) បានដឹកនាំធ្វើទស្សនកិច្ចទៅសួរសុខទុកគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាបុស្សធំ និងសាលាបឋមសិក្សាតាមន្តសែនជ័យ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានទទួលរងគ្រោះដោយការឈ្លានពានរបស់កងទ័ពថៃ ហើយបច្ចុប្បន្នកំពុងបន្តការសិក្សានៅក្នុងសាលារៀនក្នុងជំរុំបណ្ដោះអាសន្ន(តង់)។ ក្នុងកម្មវិធីទស្សនកិច្ចនេះ ក្រុមការងារ និងគ្រូឧទ្ទេស បង្រៀនដល់សិស្សានុសិស្សអំពីការអនាម័យ និងសុខភាព ព្រមទាំងបាននាំយកកញ្ចប់សម្ភារសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស សរុបចំនួន១៣៤នាក់ (ស្រី៦៣នាក់) ដែលសិស្សម្នាក់ៗទទួលបាន ប៊ិច១ ខ្មៅដៃ១ ជ័រលុប១ បន្ទាត់១ សៀវភៅសរសេរ១ក្បាល ប្រដាប់ខួងខ្មៅដៃ១ សាមុីថ្លា១ និងច្រាស់ដុះធ្មេញ១។ ជាមួយគ្នានេះដែរ មូលនិធិក៏បានផ្ដល់ជូនដល់សាលានីមួយៗនូវ ធុងចម្រោះទឹកស្អាតម៉ាក់ទន្សាយ ប្រអប់សង្គ្រោះបឋម និងសម្ភារៈផ្សេងៗទៀត (ផ្លិត សាប៊ូដុំលាងដៃ ថ្នាំដុសធ្មេញ៧ទីប….) ដោយមួយសាលាទទួលបាន១ឈុត សម្រាប់ទុកប្រើប្រាស់ក្នុងដំណើរការសាលារៀនប្រចាំថ្ងៃ។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Leave a Reply