ការទទួលបដិសណ្ឋារកិច្ចលោកជំទាវ ប៊ុថង មិថុនា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ចុះសិក្សាបទពិសោធការគ្រប់គ្រងអន្តេវាសិកដ្ឋាននៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ …………………….. នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៥ ខែ មិថុនា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញរួមជាមួយគណៈគ្រប់គ្រងនិងបុគ្គលិកអប់រំរបស់វិទ្យាស្ថាន បានទទួលបដិសណ្ឋារកិច្ចលោកជំទាវ ប៊ុថង មិថុនា រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារីដែលបានដឹកនាំជំទាវ លោក លោកស្រីជាគណៈប្រតិភូ ចុះមកសិក្សាបទពិសោធ ក្នុងការគ្រប់គ្រងអន្តេវាសិកដ្ឋាន របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ ក្នុងកិច្ចជំនួបនេះ ឯកឧត្តមនាយកវិទ្យាស្ថាន និងព្រមទាំងគណៈគ្រប់គ្រងអន្តេវាសិកដ្ឋាន បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ និងបានធ្វើបទបង្ហាញចែករំលែកពីការងារគ្រប់គ្រងអន្តេវាសិកដ្ឋាន ដោយផ្ដោតសំខាន់ទៅលើឧត្តមានុវត្តន៍និងបញ្ហាដែលត្រូវយកចិត្តទុកដាក់លើការងារគ្រប់គ្រងការស្នាក់នៅ សេវាសុខុមាលភាពគរុនិស្សិត អនាម័យ និងសណ្ដាប់ធ្នាប់។ល។ បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការ និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចនៅតាមអាគារ និងបន្ទប់អន្តេវាសិកដ្ឋានដោយផ្ទាល់ផងដែរ។ លោកជំទាវ បានវាយតម្លៃខ្ពស់ និងសម្ដែងនូវការអរគុណដល់គណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញដែលបានចែករំលែកបទពិសោធនៃការគ្រប់គ្រងដំណើរការអន្តេវាសិកដ្ឋាន ជូនដល់ប្រតិភូពីក្រសួងកិច្ចការនារី ដែលនេះជាមេរៀនដ៏មានសារៈសំខាន់កើតចេញពីការអនុវត្តផ្ទាល់ សម្រាប់មូលដ្ឋានចាំបាច់ដើម្បីយកទៅរៀបចំដឹកនាំនិងគ្រប់គ្រងអន្តេវាសិកដ្ឋានរបស់ក្រសួកិច្ចការនារីដែលការផ្ដល់ជូនដ៏ថ្លៃថ្លារបសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាពេលខាងមុខ។ ភ្នំពេញ| ២៥ មិថុនា ២០២៦ 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱
























