ptec banner

ការចុះជួយគាំទ្រដល់សាលាបឋមសិក្សាបុស្សធំដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន ……….. ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ គណៈគ្រប់គ្រង និងគ្រូឧទ្ទេស វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយ​ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាាស្ថាន ចុះជួបសួរសុខទុក​គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​នៅសាលាបឋមសិក្សាបុស្សធំ ​ស្ថិតក្នុង នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានទទួលរងគ្រោះដោយការឈ្លានពានរបស់កងទ័ពថៃ។ បច្ចុប្បន្ន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានវិលត្រឡប់ចូលទៅ​សិក្សា​នៅក្នុង​សាលាវិញ២សប្ដាហ៍ហើយ នៅបន្ទាប់ពីបាន​បន្តការសិក្សានៅក្នុងសាលារៀនក្នុងជំរុំបណ្ដោះអាសន្ន(តង់)ជាច្រើនខែកន្លងមក។ ក្នុងការចុះជួបសំណេះសំណាលនេះ វិទ្យាស្ថាន​បាននាំយកសៀវភៅសិក្សាសម្រាប់សិស្សដែលជាកញ្ចប់អំណានដំបូង និងគណិតដំបូងពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ ចំនួន ៣០ កញចប់សម្រាប់​ចែកជូន​ដល់​សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ រួមជាមួយ​សម្ភារមួយចំនួនទៀតជូយសម្រួលការងាររដ្ឋបាល​សាលាដូចជា កុំព្យូទ័រយួរដៃ១គ្រឿង ម៉ាស៊ីន​ព្រីន១គ្រឿង ក្រដាស់ផ្ទាំងធំ១ដុំធំ ក្រដាសរាម១កេស និងថវិកា ៥០០ ០០០ រៀល សរុបថវិកាជារួមមានចំនួន ៤ ៣៨៩ ០០០រៀល។ ជាមួយគ្នានេះដែរ គ្រូឧទ្ទេសរបស់វិទ្យាស្ថាន ក៏បាន​បង្រៀន និងណែនាំស្ដីពីវិធីសាស្រ្តបង្រៀន និងការប្រើប្រាស់សៀវភៅ​កញ្ចប់អំណាន និងគណិតដំបូងជូនដល់​លោកគ្រូ អ្នកគ្រូ​នៅសាលាបឋមសិក្សាបុស្សធំទាំងអស់គ្នា​ផងដែរ ក្នុងគោលបំណងធានាថាពួកគាត់បានប្រើប្រាស់កញ្ចប់នេះ ដើម្បីឱ្យសិស្សានុសិស្ស​ទទួលបានមូល​ដ្ឋាន​គ្រឹះ​ភាសាខ្មែរ និងគណិត​វិទ្យារឹងមាំ។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Leave a Reply