ptec banner

ការចុះពិនិត្យតាមដាន វាយតម្លៃ និងបន្ដរគាំទ្រគរុកោសល្យដល់អតីតគរុនិស្សិតនៅខេត្តត្បូងឃ្មុំ ក្រុមការងាររបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានចុះពិនិត្យតាមដាន វាយតម្លៃ និងបន្ដគាំទ្រគរុកោសល្យ ដល់អតីតគរុនិស្សិតជំនាន់ទី៣ នៅខេត្តត្បូងឃ្មុំ ចំនួន ៧សាលា ក្នុងនោះមានសាលាបឋមសិក្សា៥សាលា និងអនុវិទ្យាល័យចំនួន២សាលា ដែលមានអតីតគរុនិស្សិតសរុប៧នាក់ ស្រី៥នាក់។ គោលបំណងសំខាន់ក្នុងបេសកម្មនេះក្រុមការងារផ្តោតមើលទៅលើវិធីសាស្រ្តបង្រៀន ការបំពេញភារកិច្ចជាគ្រូបង្រៀន និងឥរិយាបទ របស់គ្រូថ្មី នៅក្នុងសង្គម។ ក្នុងការប្រមូលទិន្នន័យ មានការសម្ភាសន៍នាយកសាលា សម្ភាសន៍ប្រធានក្រុមបច្ចេកទេស សម្ភាសន៍អាណាព្យាបាល/សហគមន៍ សម្ភាសន៍សិស្ស និងសង្កេតការបង្រៀនរបស់អតីតគរុនិស្សិត។ ក្រោយសម្ភាសន៍ និងសង្កេតក្រុមការងារផ្ដល់ជាអនុសាសន៍មួយចំនួនដល់អតីតគរុនិស្សិត ពិសេសលើការប្រើប្រាស់វិធីសាស្រ្តបង្រៀន ការផលិតសម្ភារឧបទេស ព្រមទាំងមានជាសំណូមពរមួយចំនួនចំពោះគណៈគ្រប់គ្រងសាលា សូមផ្ដល់ឱកាសដល់អតីតគរុនិស្សិត មានឱកាសចែករំលែកអ្វីថ្មីៗល្អៗដែលទទួលបានពីវិទ្យាស្ថានដល់លោកគ្រូ អ្នកគ្រូក្នុងអង្គភាពក្នុងន័យធ្វើយ៉ាងណាឱ្យអង្គភាពគាត់កាន់តែរីកចម្រើន និងមានធនធានល្អៗច្រើន។ 🌐www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱

Leave a Reply