Online Learning

សេចក្តីជូនដំណឹងស្តីពីការរៀបចំបន្ទប់សិក្សាឌីជីថល សម្រាប់គ្រូឧទ្ទេស

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់លោក លោកស្រីគ្រូឧទ្ទេស គ្រប់កម្រិតទាំងអស់សូមជ្រាបថា ដើម្បីជួយសម្រួលដល់ការរៀបចំមេរៀន និងបង្រៀនតាមអនឡាញ ទៅដល់គរុសិស្ស គរុនិស្សិត ក៏ដូចជាកិច្ចការសិក្សាស្រាវជ្រាវផ្សេងៗ វិទ្យាស្ថានបានរៀបចំឱ្យមានបន្ទប់កុំព្យូទ័ររួមមួយ ដែលមានបំពាក់ដោយកុំព្យូទ័រយួរដៃ (Laptop) ប្រព័ន្ធអ៊ិនធឺណែត ម៉ាស៊ីនបោះពុម្ព/ថត ចម្លង និងម៉ាស៊ីនត្រជាក់ មានទីតាំងនៅអាគារ JHP បន្ទប់ជាន់ផ្ទាល់ដី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ជាពិសេសអ្នកដែលមិនមានកុំព្យូទ័រផ្ទាល់ខ្លួន អាចចូលប្រើសម្ភារៈទាំងអស់នោះបានតាមតម្រូវការ នៅរៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០ ចាប់ពីពេលផ្សាយដំណឹងនេះតទៅ៕

សេចក្តីណែនាំបន្ថែមស្តីអំពីការអនុវត្តការបង្រៀនតាមអនឡាញ

ក្នុងរយៈពេលអនុវត្តការបង្រៀនតាមអនឡាញកន្លងមកនេះ គណៈគ្រប់គ្រង និងមន្ត្រីទទួលបន្ទុករបស់វិទ្យស្ថានបានសង្កេតឃើញថា លោក លោកស្រីគ្រឧទ្ទេសបានអនុវត្តតាមការណែនាំរបស់វិទ្យាស្ថាន យ៉ាងល្អប្រសើរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះដែរ ក៏នៅមានគ្រូឧទ្ទេសមួយចំនួនតូចនៅមិនអនុវត្តបានតាមការណែនាំរបស់វិទ្យាស្ថាននៅឡើយ។ ដើម្បីងាយស្រួលដល់ការងារសិក្សារបស់ គរុសិស្ស គរុនិស្សិត ក៏ដូចជាការងារគ្រប់គ្រង់របស់មន្ត្រីទទួលបន្ទុកនៃការិយាល័យសិក្សា វិទ្យាស្ថានសូមធ្វើ ការណែនាំបន្ថែមដូចខាងក្រោម៖ ១. សូមលោក លោកស្រីទម្លាក់ឯកសារមេរៀន ទៅតាមម៉ោងពេលនៃកាលវិភាគ របស់លោក លោកស្រីជាកំហិត។ ហាមទម្លាក់មេរៀនខុសម៉ោងពេល ឬនៅពេលយប់ជាដាច់ខាត ២. ក្នុងករណីលោក លោកស្រីប្រើប្រាស់កម្មវិធីផ្សេងដូចជា ZOOM, Google Meet។ល។ លោក លោកស្រីក៏ត្រូវតែទម្លាក់ឯកសារមេរៀន ឬផ្តល់ព័ត៌មានចូលទៅក្នុង Telegram Channel តាមម៉ោងកាលវិភាគ ផងដែរ ៣. វិទ្យាស្ថានសូមលើកទឹកចិត្តដល់លោក លោកស្រីក្នុងការប្រើប្រាស់ YouTube Channel និងទម្លាក់ តំណភ្ជាប់ (Link) ជំនួសការទម្លាក់វីដេអូការបង្រៀនដោយផ្ទាល់ចូលទៅក្នុង Telegram Channel ដើម្បីជួយសម្រួលដល់គរុសិស្ស គរុនិស្សិតបើកមើល។ វិទ្យាស្ថានសង្ឃឹមយ៉ាងមុតមាំ…

សេចក្តីជូនដំណឹងស្តីពីការរៀបចំបន្ទប់សិក្សាឌីជីថល សម្រាប់គរុសិស្ស គរុនិស្សិត

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់គរុសិស្ស គរុនិស្សិត គ្រប់កម្រិតទាំងអស់សូមជ្រាបថា ដើម្បីជួយសម្រួលដល់ការសិក្សាតាមអនឡាញទៅដល់គរុសិស្ស គរុនិស្សិត ក៏ដូចជាកិច្ចការសិក្សាស្រាវជ្រាវផ្សេងៗ វិទ្យាស្ថានបានរៀបចំឱ្យមានបន្ទប់កុំព្យូទ័ររួមមួយ ដែលមានបំពាក់ដោយកុំព្យូទ័រយួរដៃ (Laptop) ប្រព័ន្ធអ៊ិនធឺណែត ម៉ាស៊ីនបោះពុម្ព/ថត ចម្លង និងម៉ាស៊ីនត្រជាក់ មានទីតាំងនៅអាគារ JHP បន្ទប់ជាន់ផ្ទាល់ដី។ អាស្រ័យហេតុនេះ សូមគរុសិស្ស គរុនិស្សិត ជាពិសេសអ្នកដែលមិនមានកុំព្យូទ័រផ្ទាល់ខ្លួន អាចចូលប្រើសម្ភារៈទាំងអស់នោះបានតាមតម្រូវការ នៅរៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០ ចាប់ពីពេលផ្សាយដំណឹងនេះតទៅ៕

Follow by Email
YouTube