PTEC Updates & Press

News & Announcements

Stay updated with the latest news, academic events, campus notices, and official announcements from Phnom Penh Teacher Education College.

ការប្រជុំណែនាំកម្មសិក្សាគរុកោសល្យសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន១២+២ កម្រិតមូលដ្ឋានបង្រៀននៅអនុវទ្យាល័យ PTEC-NEWS
01/02/2021

ការប្រជុំណែនាំកម្មសិក្សាគរុកោសល្យសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន១២+២ កម្រិតមូលដ្ឋានបង្រៀននៅអនុវទ្យាល័យ

ថ្ងៃទី ០១ កុម្ភ: ២០២១ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានប្រជុំណែនាំកម្មសិក្សាគរុកោសល្យសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន ១២+២ កម្រិតមូលដ្ឋានបង្រៀននៅអនុវទ្យាល័យ ឆ្នាំទី២។ កម្មសិក្សានេះមានរយ:ពេលសរុប ៨ សប្ដាហ៍ គិតចាប់ពីថ្ងៃទី០២ ខែកុម្ភ: ដល់ថ្ងៃទី៣០ ខែមីនា ២០២១៕

PTEC dychanpisith
សេចក្តី​ជូន​ដំណឹង ស្តីពី​ការជ្រើសរើស​គរុនិស្សិត​សម្រាប់ហាត់ការ និងបំប៉នសមត្ថភាព សម្រាប់​បម្រើការ​នៅ​វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ANNOUNCEMENT
28/01/2021

សេចក្តី​ជូន​ដំណឹង ស្តីពី​ការជ្រើសរើស​គរុនិស្សិត​សម្រាប់ហាត់ការ និងបំប៉នសមត្ថភាព សម្រាប់​បម្រើការ​នៅ​វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសគរុនិស្សិតសម្រាប់ហាត់ការ និងបំប៉នសមត្ថភាព សម្រាប់បម្រើការនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។គរុនិស្សិតអាចចូលទាញយកពាក្យស្នើសុំតាមលីងខាងក្រោម៖ https://drive.google.com/file/d/15N2-XNGN0neG6-TrM2Mnq-wxG5PZMiZ5/view?fbclid=IwAR34OAXv-5dvuKLRAFbbWEPG3-wDe5_KIvZiaDM8PuT8fhO3w4O8peGHWH4

PTEC dychanpisith
ការចុះជួយសាលារៀនបឋមសិក្សានៅក្នុងខេត្តកោះកុង នៃក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញលើកទី១៩ PTEC-NEWS
23/01/2021

ការចុះជួយសាលារៀនបឋមសិក្សានៅក្នុងខេត្តកោះកុង នៃក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញលើកទី១៩

កាលពីថ្ងៃទី១៣ ដល់ទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចុះជួយដល់សាលារៀនបឋមសិក្សាចំនួន៤ នៅក្នុងខេត្តកោះកុងរួមមាន សាលាបឋមសិក្សាត្រពាំងកណ្ដោល សាលាបឋមសិក្សាឈូក ស្ថិតនៅក្នុងស្រុកស្រែអំបិល សាលាបឋមសិក្សាទីរួមខេត្ត និងសាលាបឋមសិក្សាប៉ាកខ្លងស្ថិននៅក្នុងទីរួមខេត្តកោះកុង។ សកម្មភាពនៃការចុះជួយនេះរួមមានការបំប៉នពីវិធីសាស្រ្តបង្រៀន និងការផលិតសម្ភារឧបទ្ទេសមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្តដល់លោកគ្រូអ្នកគ្រូ ការចែកសម្ភារឧបទ្ទេស សៀវភៅសិក្សា និងសម្ភារសិក្សាមួយចំនួនដល់សាលារៀន និងសិស្សានុសិស្ស ក្នុងគោលបំណងជួយបង្កើនគុណភាព...

PTEC dychanpisith
ក្រុមការងាររៀបចំបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹងក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយបានចុះពិនិត្យ និងដាក់ចេញនូវគំនិតធំៗសម្រាប់គ្រោងសំណើថវិកាបន្ថែមលើការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹង PTEC-NEWS
27/12/2020

ក្រុមការងាររៀបចំបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹងក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយបានចុះពិនិត្យ និងដាក់ចេញនូវគំនិតធំៗសម្រាប់គ្រោងសំណើថវិកាបន្ថែមលើការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹង

ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០៖ក្រុមការងាររៀបចំបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹងក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយបានចុះពិនិត្យ និងដាក់ចេញនូវគំនិតធំៗសម្រាប់គ្រោងសំណើថវិកាបន្ថែមលើការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជាក្លោងទ្វារ របង សួនច្បារ។ល។ ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០៖ ក្រុមការងាររៀបចំបរិស្ថាន...

PTEC dychanpisith
គណៈកម្មការអធិការកិច្ចសំណង់ របស់ក្រសួង អប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ បានចុះពិនិត្យគុណភាពអាគារថ្មីសាងសង់ដោយ JICA PTEC-NEWS
27/12/2020

គណៈកម្មការអធិការកិច្ចសំណង់ របស់ក្រសួង អប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ បានចុះពិនិត្យគុណភាពអាគារថ្មីសាងសង់ដោយ JICA

នៅថ្ងៃទី២៤ ដល់ទី ២៥ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មការអធិការកិច្ចសំណង់ របស់ក្រសួង អប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ បានចុះពិនិត្យគុណភាពអាគារថ្មីសាងសង់ដោយ JICA (ជប៉ុន) នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មុននឹងប្រគល់ និងទទួលដែលគ្រោងធ្វើនៅថ្ងៃទី១១...

PTEC dychanpisith
សេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសគ្រូឧទ្ទេស ចូលរៀនជំនាញឯកទេសគ្រប់គ្រងសាលារៀនជំនាន់ទី២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ANNOUNCEMENT
22/12/2020

សេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសគ្រូឧទ្ទេស ចូលរៀនជំនាញឯកទេសគ្រប់គ្រងសាលារៀនជំនាន់ទី២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សេចក្តីជូនដំណឹង៖ ការជ្រើសរើសគ្រូឧទ្ទេស ចូលរៀនជំនាញឯកទេសគ្រប់គ្រង សាលារៀនជំនាន់ទី ២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ    វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមជូនដំណឹងដល់លោក លោកស្រី និងអ្នកនាងកញ្ញា បុគ្គលិកអប់រំទាំងអស់ជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ឱកាសឱ្យវិទ្យាស្ថានចូលរួមជាមួយ គម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) ដែលគាំទ្រថវិកាដោយធនាគារពិភពលោក។ វិទ្យាស្ថាន គរុកោសល្យរាជធានីភ្នំពេញនិងបាត់ដំបងរួមគ្នាគ្រោងទទួលវគ្គ៖...

PTEC dychanpisith
វីដេអូ៖ សំណួរក្នុងដំណើរការរៀន និងបង្រៀនតាមវិធីសាស្ត្របែបរិះរក (IBL) VIDEO
18/12/2020

វីដេអូ៖ សំណួរក្នុងដំណើរការរៀន និងបង្រៀនតាមវិធីសាស្ត្របែបរិះរក (IBL)

https://youtu.be/8bnjVbrUQXo    ដំណើរការពិភាក្សាក្រុម ការរៀននិងបង្រៀនតាមវិធីសាស្ត្របង្រៀនបែបរិះរក អាចប្រព្រឹត្តទៅបានប្រកបដោយប្រសិទ្ធភាពទាមទារសំណួរដែលត្រឹមត្រូវ និងការឆ្លើយតបទៅនឹងលទ្ធផលសិក្សារំពឹងទុក។ ផលិតដោយ៖ លេខាធិការដ្ឋានអភិវឌ្ឍមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និងវិក្រឹតការ ប្រភព៖ MoEYS YouTube Channel

PTEC dychanpisith
គ្រូឧទ្ទេសចំនួន៣ក្រុម មកពីគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង បានចូលរួមសន្និសីទអន្តរជាតិនៃសមាគមពិភពលោកនៃការសិក្សាស្រាវជ្រាវមេរៀន (WALS) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២០ PTEC-NEWS
18/12/2020

គ្រូឧទ្ទេសចំនួន៣ក្រុម មកពីគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង បានចូលរួមសន្និសីទអន្តរជាតិនៃសមាគមពិភពលោកនៃការសិក្សាស្រាវជ្រាវមេរៀន (WALS) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២០

គ្រូឧទ្ទេសចំនួន៣ក្រុម មានក្រុមមុខវិជ្ជាភាសាអង់គ្លេសមកពីវិទ្យាសា្ថនគរុកោសល្យរាជធានីភ្នំពេញ ក្រុមមុខវិជ្ជាភាសាអង់គ្លេសមកពីវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងក្រុមមុខវិជ្ជាជីវវិទ្យាមកពីគរុកោសល្យរាជធានីភ្នំពេញ បានចូលរួមសន្និសីទអន្តរជាតិនៃសមាគមពិភពលោកនៃការសិក្សាស្រាវជ្រាវមេរៀន (WALS) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២០។ គ្រូឧទ្ទេសបានចូលរួមធ្វើបទបង្ហាញនិងចែករំលែកលទ្ធផលស្រាវជ្រាវប្រតិបត្តិដល់គ្រូឧទ្ទេសក្នុងវិទ្យាស្ថាន ហើយក៏បានផ្លាស់ប្តូរគំនិតយោបល់និងសំណួរ-ចម្លើយជាមួយអ្នកចូលរួមក្នុងសន្និសីទតាមរយៈអនឡាញ។ នេះជាលទ្ធផលគួរឳ្យកត់សម្គាល់មិនដែលមានពីមុនមក ដែលគ្រូឧទ្ទេស TEC ត្រូវបានទទួលស្គាល់ដោយសន្និសីទអន្តរជាតិបន្ទាប់ពីបានសិក្សាការស្រាវជ្រាវប្រតិបត្តិចាប់តាំងពីឆ្នាំ២០១៨មក។ សម្រាប់ព័ត៌មានបន្ថែម៖https://www.walsnet.org/2020/ ប្រភព៖ https://www.facebook.com/ETECcambodia/

PTEC dychanpisith
ការជ្រើសរើសគ្រូឧទ្ទេសចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន PTEC-NEWS
18/12/2020

ការជ្រើសរើសគ្រូឧទ្ទេសចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ការជ្រើសរើសគ្រូឧទ្ទេសចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន    ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥កន្លែង ឱ្យទៅបន្តការសិក្សារយៈពេល២ឆ្នាំចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែតុលា ឆ្នាំ២០២៣ នៅប្រទេសជប៉ុន។ – សម្រាប់ព័ត៌មានលម្អិត អ៊ីម៉ែលទៅកាន់៖ PichThyda.CM@jica.go.jp- ទាញយកពាក្យ៖ http://bit.ly/3oWA8oH– ទម្រង់គម្រោងស្រាវជ្រាវ៖ http://bit.ly/3mvEeCk–...

PTEC dychanpisith
ការបំប៉នស្ដីពីការប្រើប្រាស់សម្ភារឧបទេស សម្ភារពិសោធ ដែលបានបំពាក់នៅក្នុងអាគារថ្មី PTEC-NEWS
16/12/2020

ការបំប៉នស្ដីពីការប្រើប្រាស់សម្ភារឧបទេស សម្ភារពិសោធ ដែលបានបំពាក់នៅក្នុងអាគារថ្មី

នាពេលថ្មីៗកន្លងមកនេះ នាយក នាយករង ប្រធាន អនុប្រធាន និងគ្រូឧទ្ទេសនៃដេប៉ាតឺម៉ង់ និងការិយាល័យមួយចំនួននៃវិទ្យស្ថាន បានចូលរួមការបំប៉នស្ដីពីការប្រើប្រាស់សម្ភារឧបទេស សម្ភារពិសោធ ដែលបានបំពាក់នៅក្នុងអាគារថ្មី ដែលជាជំនួយរបស់ជប៉ុន ដែលបានសាងសង់ជិតរួចរាល់ជាស្ថាពរ និងបើកសម្ភោធឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។

PTEC dychanpisith
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដឹកនាំគណៈប្រតិភូចុះពិនិត្យវគ្គបណ្ដុះបណ្ដាលជំនាញក្នុងការរៀន និងបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក PTEC-NEWS
18/06/2020

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដឹកនាំគណៈប្រតិភូចុះពិនិត្យវគ្គបណ្ដុះបណ្ដាលជំនាញក្នុងការរៀន និងបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក

នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ នាយក និងនាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លោកបណ្ឌិត សិត សេង និងលោកបណ្ឌិត សំ ច័ន្ទភិរុណ រួមទាំងប្រធានដេប៉ាតឺម៉ង់ ICT និង គរុកោសល្យ បានអមដំណើរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន...

PTEC dychanpisith