News

ការចុះជួយសាលារៀនបឋមសិក្សានៅក្នុងខេត្តកោះកុង នៃក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញលើកទី១៩

កាលពីថ្ងៃទី១៣ ដល់ទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចុះជួយដល់សាលារៀនបឋមសិក្សាចំនួន៤ នៅក្នុងខេត្តកោះកុងរួមមាន សាលាបឋមសិក្សាត្រពាំងកណ្ដោល សាលាបឋមសិក្សាឈូក ស្ថិតនៅក្នុងស្រុកស្រែអំបិល សាលាបឋមសិក្សាទីរួមខេត្ត និងសាលាបឋមសិក្សាប៉ាកខ្លងស្ថិននៅក្នុងទីរួមខេត្តកោះកុង។ សកម្មភាពនៃការចុះជួយនេះរួមមានការបំប៉នពីវិធីសាស្រ្តបង្រៀន និងការផលិតសម្ភារឧបទ្ទេសមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្តដល់លោកគ្រូអ្នកគ្រូ ការចែកសម្ភារឧបទ្ទេស សៀវភៅសិក្សា និងសម្ភារសិក្សាមួយចំនួនដល់សាលារៀន និងសិស្សានុសិស្ស ក្នុងគោលបំណងជួយបង្កើនគុណភាព និងប្រសិទ្ធភាពបង្រៀន និងរៀននៅកម្រិតថ្នាក់រៀន។    សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១៧មក នេះជាលើកទី១៩ហើយ ដែលក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានចុះជួយបំប៉នសមត្ថភាពដល់សាលាបឋមសិក្សានានាគ្រប់ដណ្ដប់គ្រប់ស្រុកនៅក្នុងខេត្តកោះកុង។ សកម្មភាពនេះត្រូវបានប្រើប្រាស់ថវិកាដោយផ្ទាល់ខ្លួនពីក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្ត និងសប្បុរសជននានា រួមជាមួយនឹងអង្គការ VVOB ដែលជួយគាំទ្រជាសម្ភារឧបទ្ទេស និងឯកសារសិក្សាមួយចំនួន។ ១.កញ្ចប់សម្ភារៈដែលត្រូវចែកជូនសាលា ២.សម្មភាពសំណេះសំណាលថ្នាក់ដឹកនាំវិទ្យាស្ថានរាជធានី និងមន្ទីរអប់រំខេត្តកោះកុង ៣.សកម្មភាពបង្ហាញពីការប្រើប្រាស់សម្ភារឧបទេស ៤.សកម្មភាពប្រើប្រាស់សម្ភារឧបទេសរបស់គ្រូបង្រៀន ៥.សកម្មភាពផលិតសម្ភារឧបទេសរបស់គ្រូបង្រៀន ៦.សកម្មភាពចែកសម្ភារៈសិក្សាឱ្យសិស្ស និងគ្រូបង្រៀន

ក្រុមការងាររៀបចំបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹងក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយបានចុះពិនិត្យ និងដាក់ចេញនូវគំនិតធំៗសម្រាប់គ្រោងសំណើថវិកាបន្ថែមលើការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹង

ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០៖ក្រុមការងាររៀបចំបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹងក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយបានចុះពិនិត្យ និងដាក់ចេញនូវគំនិតធំៗសម្រាប់គ្រោងសំណើថវិកាបន្ថែមលើការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជាក្លោងទ្វារ របង សួនច្បារ។ល។ ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០៖ ក្រុមការងាររៀបចំបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹងក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយបានចុះពិនិត្យ និងដាក់ចេញនូវគំនិតធំៗសម្រាប់គ្រោងសំណើថវិកាបន្ថែមលើការកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជាក្លោងទ្វារ របង សួនច្បារ។ល។៕  

គណៈកម្មការអធិការកិច្ចសំណង់ របស់ក្រសួង អប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ បានចុះពិនិត្យគុណភាពអាគារថ្មីសាងសង់ដោយ JICA

នៅថ្ងៃទី២៤ ដល់ទី ២៥ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មការអធិការកិច្ចសំណង់ របស់ក្រសួង អប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ បានចុះពិនិត្យគុណភាពអាគារថ្មីសាងសង់ដោយ JICA (ជប៉ុន) នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មុននឹងប្រគល់ និងទទួលដែលគ្រោងធ្វើនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ៕

គ្រូឧទ្ទេសចំនួន៣ក្រុម មកពីគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង បានចូលរួមសន្និសីទអន្តរជាតិនៃសមាគមពិភពលោកនៃការសិក្សាស្រាវជ្រាវមេរៀន (WALS) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២០

គ្រូឧទ្ទេសចំនួន៣ក្រុម មានក្រុមមុខវិជ្ជាភាសាអង់គ្លេសមកពីវិទ្យាសា្ថនគរុកោសល្យរាជធានីភ្នំពេញ ក្រុមមុខវិជ្ជាភាសាអង់គ្លេសមកពីវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងក្រុមមុខវិជ្ជាជីវវិទ្យាមកពីគរុកោសល្យរាជធានីភ្នំពេញ បានចូលរួមសន្និសីទអន្តរជាតិនៃសមាគមពិភពលោកនៃការសិក្សាស្រាវជ្រាវមេរៀន (WALS) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២០។ គ្រូឧទ្ទេសបានចូលរួមធ្វើបទបង្ហាញនិងចែករំលែកលទ្ធផលស្រាវជ្រាវប្រតិបត្តិដល់គ្រូឧទ្ទេសក្នុងវិទ្យាស្ថាន ហើយក៏បានផ្លាស់ប្តូរគំនិតយោបល់និងសំណួរ-ចម្លើយជាមួយអ្នកចូលរួមក្នុងសន្និសីទតាមរយៈអនឡាញ។ នេះជាលទ្ធផលគួរឳ្យកត់សម្គាល់មិនដែលមានពីមុនមក ដែលគ្រូឧទ្ទេស TEC ត្រូវបានទទួលស្គាល់ដោយសន្និសីទអន្តរជាតិបន្ទាប់ពីបានសិក្សាការស្រាវជ្រាវប្រតិបត្តិចាប់តាំងពីឆ្នាំ២០១៨មក។ សម្រាប់ព័ត៌មានបន្ថែម៖https://www.walsnet.org/2020/ ប្រភព៖ https://www.facebook.com/ETECcambodia/

ការជ្រើសរើសគ្រូឧទ្ទេសចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ការជ្រើសរើសគ្រូឧទ្ទេសចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន    ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥កន្លែង ឱ្យទៅបន្តការសិក្សារយៈពេល២ឆ្នាំចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែតុលា ឆ្នាំ២០២៣ នៅប្រទេសជប៉ុន។ – សម្រាប់ព័ត៌មានលម្អិត អ៊ីម៉ែលទៅកាន់៖ PichThyda.CM@jica.go.jp- ទាញយកពាក្យ៖ http://bit.ly/3oWA8oH– ទម្រង់គម្រោងស្រាវជ្រាវ៖ http://bit.ly/3mvEeCk– ដាក់ពាក្យ៖ នាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ- ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៧:០០ #japan #JICA #scholarship ប្រភព៖ https://www.facebook.com/moeys.gov.kh

ការបំប៉នស្ដីពីការប្រើប្រាស់សម្ភារឧបទេស សម្ភារពិសោធ ដែលបានបំពាក់នៅក្នុងអាគារថ្មី

នាពេលថ្មីៗកន្លងមកនេះ នាយក នាយករង ប្រធាន អនុប្រធាន និងគ្រូឧទ្ទេសនៃដេប៉ាតឺម៉ង់ និងការិយាល័យមួយចំនួននៃវិទ្យស្ថាន បានចូលរួមការបំប៉នស្ដីពីការប្រើប្រាស់សម្ភារឧបទេស សម្ភារពិសោធ ដែលបានបំពាក់នៅក្នុងអាគារថ្មី ដែលជាជំនួយរបស់ជប៉ុន ដែលបានសាងសង់ជិតរួចរាល់ជាស្ថាពរ និងបើកសម្ភោធឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដឹកនាំគណៈប្រតិភូចុះពិនិត្យវគ្គបណ្ដុះបណ្ដាលជំនាញក្នុងការរៀន និងបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក

នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ នាយក និងនាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លោកបណ្ឌិត សិត សេង និងលោកបណ្ឌិត សំ ច័ន្ទភិរុណ រួមទាំងប្រធានដេប៉ាតឺម៉ង់ ICT និង គរុកោសល្យ បានអមដំណើរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដឹកនាំគណៈប្រតិភូចុះពិនិត្យវគ្គបណ្ដុះបណ្ដាលជំនាញក្នុងការរៀននិងបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក ដែលប្រព្រឹត្តទៅនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម។

Follow by Email
YouTube