News

វគ្គបណ្តុះបណ្តាលអនឡាញលើកទី៣ ស្តីពី Computational Thinking សម្រាប់គ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង

ថ្ងៃទី២៤ និង២៥ ខែមិថុនា ឆ្នាំ២០២១៖ គ្រូឧទ្ទេសទាំងអស់នៃដេប៉ាតឺម៉ង់ ICT មកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានចូលរួមវគ្គបណ្តុះបណ្តាលតាមអនឡាញលើកទី៣ ស្តីពី “Computational Thinking” ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២១ ដែលវគ្គនេះទទួលបានការបណ្តុះបណ្តាលផ្ទាល់ពីគ្រូបង្គោលនៃអង្គការ InSTEDD៕

ផ្សាយផ្ទាល់ ៖ បាឋកថាពិសេសរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ “បំណិនឌីជីថលដើម្បីដោះស្រាយបញ្ហា” នៅក្នុងកម្មវិធី “យុវជន២១” ឬ “Youth21st” ឆ្នាំ២០២១

ផ្សាយផ្ទាល់ ៖ បាឋកថាពិសេសរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ “បំណិនឌីជីថលដើម្បីដោះស្រាយបញ្ហា” នៅក្នុងកម្មវិធី “យុវជន២១” ឬ “Youth21st” ឆ្នាំ២០២១ តំណភ្ជាប់សម្រាប់ការទស្សនាការផ្សាយផ្ទាល់៖ https://web.facebook.com/watch/live/?v=190129033129456&ref=watch_permalink

វគ្គបំប៉នស្តីពីការប្រើប្រាស់កម្មវិធី Zoom

ថ្ងៃទី២៨ មេសា ២០២១ វិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញបានធ្វើវគ្គបំប៉នស្ដីពីការប្រើប្រាស់កម្មវិធី ZOOM និងកម្មវិធីពាក់ព័ន្ធផ្សេងទៀតដល់គ្រូឧទ្ទេស គ្រូណែនាំនៅវិទ្យាល័យអនុវត្តអូបែកក្អម និងគរុនិស្សិតទាំងអស់ សរុបសិក្ខាកាមប្រមាណ៥៥០នាក់ ចែកចេញជា ៧ក្រុម ដើម្បីត្រៀមអនុវត្តកម្មសិក្សាគរុកោសល្យតាមអនឡាញ ខណ:ការីករាលដាលជំងឺកូវីដ១៩ នៅតែបន្ត៕ https://youtu.be/3hdvzQYGWqIhttps://youtu.be/rJAXxlKxCIQhttps://youtu.be/gmNj0A_uUHw

ទំនួលខុសត្រូវខ្ពស់របស់សិស្សជាកត្តាកំណត់ភាពជោគជ័យក្នុងការរៀនអនឡាញ

ការរៀន និងបង្រៀនតាមអនឡាញជាបរិបទថ្មីនៃប្រព័ន្ធអប់រំ គិតចាប់ពីមានវត្តមានជំងឺកូវីដ-១៩ដំបូងក្នុងប្រទេសកម្ពុជា កាលពីដើមឆ្នាំ២០២០។ គ្រឹះស្ថានអប់រំ ទាំងរដ្ឋ និងឯកជន ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ហើយជំនួសមកវិញ នូវការរៀនតាមអនឡាញ។ ការផ្លាស់ប្ដូរភ្លាមៗនេះ បាននាំមកនូវផលវិបាកច្រើន សម្រាប់គ្រូ និងសិស្ស ក្នុងការសម្របខ្លួនទៅនឹងអ្វីមួយ ដែលពួកគេពុំបានត្រៀមខ្លួនទុកជាមុន។ «ធ្លាប់តែអង្គុយរៀនក្នុងថ្នាក់ មានមិត្តភក្តិជជែកភិភាក្សាការងារជាក្រុម ហើយប្ដូរមករៀនតែម្នាក់ឯងទល់មុខកុំព្យូទ័រអ៊ីចឹង ខ្ញុំហាក់មានអារម្មណ៍ថាប្លែកខ្លាំង ខុសពីទម្លាប់ដែលធ្លាប់ធ្វើរាល់ដង(ការរៀនផ្ទាល់)។» កញ្ញា ច្រឹង ស្រីពេជ្រ គរុសិស្សឆ្នាំទីពីរ​ ឯកទេសរូបវិទ្យា នៃវិទ្យាស្ថានគរុកោសល្យ និងវិក្រឹត្យការរាជធានីភ្នំពេញ រៀបរាប់បទពិសោធរៀនអនឡាញដំបូងយ៉ាងដូច្នេះ។ គរុសិស្ស មានដើមកំណើតនៅខេត្តតាកែវរូបនេះ​ បន្តរៀបរាប់ទៀតថា៖«ការរៀនអនឡាញ ជាទូទៅតែងមានបញ្ហាប្រឈមមួយចំនួនកើតមានឡើងជាយថាហេតុ។ ពេលខ្លះមិនឮសម្លេង ពេលខ្លះឮសម្លេងរំខានពីខាងក្រៅ បើថ្ងៃណាដាច់ភ្លើងទៀតនោះ គឹមិនអាចរៀនបានតែម្ដង។ ហើយកត្តាទាំងអស់នេះហើយ ជាមូលហេតុចម្បង ធ្វើឱ្យខ្ញុំពេលខ្លះ មិនអាចផ្ដោតអារម្មណ៍បានពេញលេញទៅលើអ្វីដែលគ្រូកំពុងពន្យល់។» គរុសិស្ស វ័យ១៩ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា៖ «យ៉ាងណាមិញ ក្រោយចំណាយពេលមួយឆ្នាំជាមួយវា(រៀនអនឡាញ) ខ្ញុំអាចសម្របខ្លួនបានច្រើន ទៅនឹងការរៀនអនឡាញ។ និយាយដោយត្រង់ទៅចុះ ការរៀនអនឡាញ…

សិក្ខាសាលាស្តីពី ការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសនៅ TEC

សិក្ខាសាលាស្តីពី ការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសនៅ TEC ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។ អ្នកចូលរួមបានជួបជុំគ្នានៅខេត្តកំពង់ស្ពឺ តែសាស្រ្តាចារ្យជប៉ុនមកពីហ៊ីរ៉ូស៊ីម៉ា និងក្យូតូ បានចូលរួមតាមរយៈ Zoom តាមអ៊ិនធឺណែត។ គោលបំណងសំខាន់នៃសិក្ខាសាលាគឺ ដើម្បីពិភាក្សាលើបញ្ហាការគ្រប់គ្រងរបស់ TEC ពីទស្សនៈស្ថាបនានិយម (constructivism) ។ យើងបានប្រើវិធីសាស្រ្តសរសេរករណីសិក្សា ដើម្បីពិចារណា និងពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ។ ទោះបីជាសមភាគីកម្ពុជា និងអ្នកជំនាញជប៉ុនមិនអាចជួបផ្ទាល់ក៏ដោយការប្រាស្រ័យទាក់ទងរបស់យើងគឺ រលូន និងរស់រវើក។ អ្នកចូលរួមពិតជាពេញចិត្តនឹងករណីសរសេរដោយក្រុម និងចែករំលែកវា៕

សិក្ខាសាលាបំប៉ន “ការបញ្ចូលការគោលវិធីបង្រៀនតាមបែបស្ថាបនា constructivism ក្នុងការបង្រៀននៅ TECs”

១៧-១៨ កុម្ភៈ ២០២១៖ សិក្ខាសាលាបំប៉ន «ការបញ្ចូលការគោលវិធីបង្រៀនតាមបែបស្ថាបនា Constructivism ក្នុងការបង្រៀននៅ TECs» គាំទ្រដោយ JICA/ETEC៕

វគ្គបណ្តុះបណ្តាលកម្មវិធីសិក្សាព័ត៌មានវិទ្យាលើកទី១ ស្តីពីការ “សរសេរកូដ”

គ្រូឧទ្ទេសនៃដេប៉ាតឺម៉ង់ ICT របស់ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចូលរួមវគ្គបណ្តុះបណ្តាលកម្មវិធីសិក្សាព័ត៌មានវិទ្យា ស្តីពីការ “សរសេរកូដ” (Computational Thinking) ដែលប្រព្រឹត្តទៅលើកទី១ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅបន្ទប់ប្រជុំរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលរៀបចំដោយអង្គការ InSTEDD និងគាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា៕

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់សៀវភៅជាច្រើនមុខ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់ឯកឧត្តមបណ្ឌិសភាចារ្យ សម្រាប់ដាក់នៅក្នុងបណ្ណាល័យវិទ្យាស្ថាន

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សូមសម្ដែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់សៀវភៅជាច្រើនមុខ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់ឯកឧត្តមបណ្ឌិសភាចារ្យ សម្រាប់ដាក់នៅក្នុងបណ្ណាល័យវិទ្យាស្ថាន ជាប្រយោជន៍ដល់ការស្រាវជ្រាវរបស់គរុនិស្សិត និងអ្នកសិក្សាផ្សេងៗទៀត។ យើងខ្ញុំសូមគោរពជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ លោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបប្រទះតែសេចក្ដីសុខ ចម្រើនជានិច្ចនិរន្ត!

ប្រជុំក្រុមការងារស្រាវជ្រាវប្រតិបត្តិ បំប៉នសមត្ថភាព ណែនាំ និងពិនិត្យវឌ្ឍនភាពកិច្ចការស្រាវជ្រាវប្រតិបត្តិ

ថ្ងៃទី០១ កុម្ភៈ ២០២១ គ្រូឧទ្ទេសវិទ្យាស្ថាន ដែលជាក្រុមការងារស្រាវជ្រាវប្រតិបត្តិ បានទទួលការបំប៉នសមត្ថភាព ណែនាំ និងពិនិត្យវឌ្ឍនភាពកិច្ចការស្រាវជ្រាវប្រតិបត្តិរបស់ខ្លួនពីសំណាក់លោកបណ្ឌិត ឈីញ ស៊ីថា ជាអ្នកប្រឹក្សាបច្ចេកទេស នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ៕

ការប្រជុំណែនាំកម្មសិក្សាគរុកោសល្យសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន១២+២ កម្រិតមូលដ្ឋានបង្រៀននៅអនុវទ្យាល័យ

ថ្ងៃទី ០១ កុម្ភ: ២០២១ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានប្រជុំណែនាំកម្មសិក្សាគរុកោសល្យសម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀន ១២+២ កម្រិតមូលដ្ឋានបង្រៀននៅអនុវទ្យាល័យ ឆ្នាំទី២។ កម្មសិក្សានេះមានរយ:ពេលសរុប ៨ សប្ដាហ៍ គិតចាប់ពីថ្ងៃទី០២ ខែកុម្ភ: ដល់ថ្ងៃទី៣០ ខែមីនា ២០២១៕

Follow by Email
YouTube