News

ក្លឹបសិល្បះវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

ក្លឹបសិល្បៈសំរាប់គរុនិសិ្សតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនឹងត្រូវចាប់ផ្តើមបើកដំណើរការបង្រៀនទៅលើ ផ្នែក គំនូរ តន្ត្រី របាំ និង ល្ខោននិយយា នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២២ តទៅ។ ដូច្នេះសូមប្អូនៗគរុនិស្សិតដែលមានចំណាប់អារម្មណ៍ក្នុងការបង្កើនសមត្ថភាពទៅលើជំនាញសិល្បៈណាមួយខាងលើអាចចុះឈ្មោះតាមរយៈ តំណភ្ជាប់ខាងក្រោមនេះ ៖  https://forms.gle/rNGcqQ57UKfR9smQ6 វីដេអូ៖

អនុក្រឹត្យស្តីពី ការដំឡើងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញឱ្យមានឋានៈស្មើអគ្គនាយកដ្ឋាន

សូមអបអរសាទរដល់វិទ្យាគរុកោសល្យរាជធានីភ្នំពេញ ក្នុងការទទួលបានការដំឡើងឋានៈស្មើនឹងអគ្គនាយកដ្ឋានជាផ្លូវការតាមរយៈអនុក្រឹត្យលេខ ២០២អនក្រ.បក ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១។ លទ្ធផលមួយនេះកើតចេញឡើងពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៃគ្រប់ដេប៉ាតឺម៉ង់ និងការិយាល័យទាំងអស់ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់គណៈគ្រប់គ្រង រួមមាននាយករង នាយិការង និងនាយកវិទ្យាស្ថានទាំងអស់ផងដែរ។ តបនឹងលទ្ធផលនេះផងដែរ គ្រូឧទ្ទេស បុគ្គលិកអប់រំ និងថ្នាក់ដឹកនាំនៃវិទ្យាស្ថានទាំងអស់ប្តេជ្ញាបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ដើម្បីស័ក្តសមជាវិទ្យាស្ថានបណ្តុះបណ្តាលគ្រូកម្រិតឧត្តមសិក្សាប្រកបដោយស្តង់ដារវិជ្ជាជីវៈខ្ពស់ និងមានគុណភាពជាសាកល៕ តំណភ្ជាប់សម្រាប់ទាញយកឯកសារអនុក្រឹត្យ៖https://drive.google.com/file/d/1ShOcqZm5Ny3Mw123_3mAJ024gzO7978g/view?usp=sharing

ជំនួបពិភាក្សារវាងគណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ជាមួយឯកឧត្តមវេជ្ជបណ្ឌិតនាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

ថ្ងៃទី២០ កញ្ញា ២០២១ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានទៅជួបពិភាក្សា ជាមួយឯកឧត្តមវេជ្ជបណ្ឌិតនាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ(អតីត ពេទ្យលោកសង្ឃ) ដើម្បីពិនិត្យលទ្ធភាពការគាំទ្រ និងកិច្ចសហការពីមន្ទីរពេទ្យ ទៅលើសុខមាលភាពរបស់បុគ្គលិកអប់រំ និងគរុនិស្សិត និងសុំតំណាងមន្ទីរពេទ្យ ០១នាក់ជាសមាជិកគណៈកម្មការសុខភាពសិក្សារបស់វិទ្យាស្ថាន។ បន្ទាប់ពីបានសិក្សា ផ្លាស់ប្ដូរយោបល់គ្នារួចមក កិច្ចការបន្ទាប់ ភាគីទាំងពីរសម្រេចថានឹងរៀបចំឱ្យមាន MoU ជាមួយគ្នាលើកិច្ចការងារនេះ៕

ទស្សនកិច្ចនៅសាលា Liger Leadership Academy របស់គណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

ព្រឹកថ្ងៃទី២១ កញ្ញា ២០២១ គណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចុះទៅទស្សនកិច្ចនៅសាលា Liger Leadership Academy ដើម្បីៈ (១)សិក្សាដកស្រង់បទពិសោធការអនុវត្តកម្មវិធីសិក្សា ការងារដឹកនាំគ្រប់គ្រង (២)ស្នើសុំតំណាងសាលា១នាក់ដើម្បីជា សមាជិកក្រុមប្រឹក្សាអប់រំរបស់វិទ្យាស្ថាន – លោក Dom ឯកភាព ចូលរួមក្នុងក្រុមប្រឹក្សាអប់រំរបស់វិទ្យាស្ថានដោយក្ដីរាប់អាន៕

កិច្ចពិភាក្សាអប់រំស្ដីពី “កំណែទម្រង់ការអប់រំគ្រូបង្រៀនឆ្ពោះទៅសម្រេចបានគ្រូបង្រៀនប្រកបដោយគុណសម្បទាសម្រាប់សតវត្សរ៍ទី២១៖ ករណីវិទ្យាស្ថានគរុកោសល្យ”

កិច្ចពិភាក្សាអប់រំស្ដីពីកំណែទម្រង់ការអប់រំគ្រូបង្រៀនឆ្ពោះទៅសម្រេចបានគ្រូបង្រៀនប្រកបដោយគុណសម្បទាសម្រាប់សតវត្សរ៍ទី២១៖ករណីវិទ្យាស្ថានគរុកោសល្យនេះ រៀបចំឡើងដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោកបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសម្របសម្រួលដោយលោកស្រីបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ។ សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាដែលមានចំណាប់អារម្មណ៍លើកិច្ចពិភាក្សានេះចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម៖ https://us02web.zoom.us/j/5837486943?pwd=TWg2TWpCdjdLbzF1SGliVmNWdHdxQT09&fbclid=IwAR26oi20PhHwBwBp4NCCJvOeTRdz8vpFElNLiA2pN32A6rYXyvuLWPe_aJ8 Meeting ID: 583 748 6943 Passcode: PIC កិច្ចពិភាក្សានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១! សូមគោរពអរគុណ។

កិច្ចប្រជុំបូកសរុបលទ្ធផលកម្មសិក្សាគរុកោសល្យ របស់គរុសិស្ស និងគរុនិស្សិត នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

កិច្ចប្រជុំបូកសរុបលទ្ធផលកម្មសិក្សាគរុកោសល្យ របស់គរុសិស្ស គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធ Zoom នៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបឋមាសាឍ ឆ្នាំស្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨ៈ០០នាទីព្រឹក។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លោកនាយករង លោកស្រីនាយិកា គ្រូឧទ្ទេស គរុសិស្ស និងគរុនិស្សិត និងភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀតផងដែរ៕

វគ្គបណ្តុះបណ្តាលអនឡាញលើកទី៣ ស្តីពី Computational Thinking សម្រាប់គ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង

ថ្ងៃទី២៤ និង២៥ ខែមិថុនា ឆ្នាំ២០២១៖ គ្រូឧទ្ទេសទាំងអស់នៃដេប៉ាតឺម៉ង់ ICT មកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង បានចូលរួមវគ្គបណ្តុះបណ្តាលតាមអនឡាញលើកទី៣ ស្តីពី “Computational Thinking” ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២១ ដែលវគ្គនេះទទួលបានការបណ្តុះបណ្តាលផ្ទាល់ពីគ្រូបង្គោលនៃអង្គការ InSTEDD៕

ផ្សាយផ្ទាល់ ៖ បាឋកថាពិសេសរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ “បំណិនឌីជីថលដើម្បីដោះស្រាយបញ្ហា” នៅក្នុងកម្មវិធី “យុវជន២១” ឬ “Youth21st” ឆ្នាំ២០២១

ផ្សាយផ្ទាល់ ៖ បាឋកថាពិសេសរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ “បំណិនឌីជីថលដើម្បីដោះស្រាយបញ្ហា” នៅក្នុងកម្មវិធី “យុវជន២១” ឬ “Youth21st” ឆ្នាំ២០២១ តំណភ្ជាប់សម្រាប់ការទស្សនាការផ្សាយផ្ទាល់៖ https://web.facebook.com/watch/live/?v=190129033129456&ref=watch_permalink

វគ្គបំប៉នស្តីពីការប្រើប្រាស់កម្មវិធី Zoom

ថ្ងៃទី២៨ មេសា ២០២១ វិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញបានធ្វើវគ្គបំប៉នស្ដីពីការប្រើប្រាស់កម្មវិធី ZOOM និងកម្មវិធីពាក់ព័ន្ធផ្សេងទៀតដល់គ្រូឧទ្ទេស គ្រូណែនាំនៅវិទ្យាល័យអនុវត្តអូបែកក្អម និងគរុនិស្សិតទាំងអស់ សរុបសិក្ខាកាមប្រមាណ៥៥០នាក់ ចែកចេញជា ៧ក្រុម ដើម្បីត្រៀមអនុវត្តកម្មសិក្សាគរុកោសល្យតាមអនឡាញ ខណ:ការីករាលដាលជំងឺកូវីដ១៩ នៅតែបន្ត៕ https://youtu.be/3hdvzQYGWqIhttps://youtu.be/rJAXxlKxCIQhttps://youtu.be/gmNj0A_uUHw

ទំនួលខុសត្រូវខ្ពស់របស់សិស្សជាកត្តាកំណត់ភាពជោគជ័យក្នុងការរៀនអនឡាញ

ការរៀន និងបង្រៀនតាមអនឡាញជាបរិបទថ្មីនៃប្រព័ន្ធអប់រំ គិតចាប់ពីមានវត្តមានជំងឺកូវីដ-១៩ដំបូងក្នុងប្រទេសកម្ពុជា កាលពីដើមឆ្នាំ២០២០។ គ្រឹះស្ថានអប់រំ ទាំងរដ្ឋ និងឯកជន ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ហើយជំនួសមកវិញ នូវការរៀនតាមអនឡាញ។ ការផ្លាស់ប្ដូរភ្លាមៗនេះ បាននាំមកនូវផលវិបាកច្រើន សម្រាប់គ្រូ និងសិស្ស ក្នុងការសម្របខ្លួនទៅនឹងអ្វីមួយ ដែលពួកគេពុំបានត្រៀមខ្លួនទុកជាមុន។ «ធ្លាប់តែអង្គុយរៀនក្នុងថ្នាក់ មានមិត្តភក្តិជជែកភិភាក្សាការងារជាក្រុម ហើយប្ដូរមករៀនតែម្នាក់ឯងទល់មុខកុំព្យូទ័រអ៊ីចឹង ខ្ញុំហាក់មានអារម្មណ៍ថាប្លែកខ្លាំង ខុសពីទម្លាប់ដែលធ្លាប់ធ្វើរាល់ដង(ការរៀនផ្ទាល់)។» កញ្ញា ច្រឹង ស្រីពេជ្រ គរុសិស្សឆ្នាំទីពីរ​ ឯកទេសរូបវិទ្យា នៃវិទ្យាស្ថានគរុកោសល្យ និងវិក្រឹត្យការរាជធានីភ្នំពេញ រៀបរាប់បទពិសោធរៀនអនឡាញដំបូងយ៉ាងដូច្នេះ។ គរុសិស្ស មានដើមកំណើតនៅខេត្តតាកែវរូបនេះ​ បន្តរៀបរាប់ទៀតថា៖«ការរៀនអនឡាញ ជាទូទៅតែងមានបញ្ហាប្រឈមមួយចំនួនកើតមានឡើងជាយថាហេតុ។ ពេលខ្លះមិនឮសម្លេង ពេលខ្លះឮសម្លេងរំខានពីខាងក្រៅ បើថ្ងៃណាដាច់ភ្លើងទៀតនោះ គឹមិនអាចរៀនបានតែម្ដង។ ហើយកត្តាទាំងអស់នេះហើយ ជាមូលហេតុចម្បង ធ្វើឱ្យខ្ញុំពេលខ្លះ មិនអាចផ្ដោតអារម្មណ៍បានពេញលេញទៅលើអ្វីដែលគ្រូកំពុងពន្យល់។» គរុសិស្ស វ័យ១៩ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា៖ «យ៉ាងណាមិញ ក្រោយចំណាយពេលមួយឆ្នាំជាមួយវា(រៀនអនឡាញ) ខ្ញុំអាចសម្របខ្លួនបានច្រើន ទៅនឹងការរៀនអនឡាញ។ និយាយដោយត្រង់ទៅចុះ ការរៀនអនឡាញ…

Follow by Email
YouTube