ការចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី «បញ្ញាសិប្បនិម្មិត(AI) និងបច្ចេកវិទ្យាអប់រំ» គ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញចំនួន ៨ រូបបានចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី «បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាអប់រំ» ដែលរៀបចំដោយវិទ្យាស្ថាន ជាតិអប់រំសហការជាមួយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ជូនដល់គ្រូឧទ្ទេស និងមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡាមកពី អគ្គនាយកដ្នានបណ្ដុះបណ្ដាលនិងវិក្រឹត្តការ វិទ្យាស្ថានជាតិអប់រំ (NIE) វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (IFL-RUPP) វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC) និងវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង (Aii) ក្រោមអធិបតីភាពខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ។ សិប្បសាលានេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ។ www.ptec.edu.kh 📱 ✉️ info@ptec.edu.kh 📱




